នៅថ្ងៃនេះ វិទ្យុអូស្រ្ដាលីមានកិត្ដិយសដោយមានព្រះ ភិក្ខុ លួន សុវ៉ាត សច្ចមុនីចូលរួមនៅក្នុងកម្មវិធីសន្ទនាមតិរបស់យើង។ ការងារក្នុងសង្គមរបស់ព្រះអង្គក្នុងការលើកកម្ពស់សិទ្ធិមនុស្ស ដោយប្រើបច្ចេកវិទ្យា និងព័ត៌មានវិទ្យាបានធ្វើឲ្យប្រជាជនខ្មែរ និងអន្ដរជាតិមាន ការចាប់អារម្មណ៍រហូត ដល់មានការឲ្យរហស្សនាម ព្រះ អង្គថា Multimedia Monk ឬសង្ឃម៉ាល់ធីមីឌា។ តើ Multimedia Monk នេះមានន័យយ៉ាងណានៅក្នុងការអភិវឌ្ឍ និងផ្លាស់ប្ដូរផ្នត់គំនិតសង្គម? តើនេះជាវិធីថ្មីៗក្នុងការជួយដល់ជនដែលគ្មានសំឡេងឬ? យើងនឹងស្វែងយល់ទាំងអស់គ្នា។
នៅក្នុងសង្គមមនុស្សសព្វថ្ងៃនេះ ការប្រើប្រាស់វិស័យព័ត៌មានវិទ្យាមានការរីកចម្រើនលូតលាស់យ៉ាង ខ្លាំង ហើយមនុស្សម្នាប្រើវាដើម្បីប្រយោជន៍រៀងៗខ្លួន។ ក្នុងនោះមានដូចជាទូរស័ព្ទចល័ត, ម៉ាស៊ីនថតវីដេអូ និងរូបថត, វិទ្យុ, ទូរទស្សន៍, អ៊ីនធើរណិត និងបណ្ដាញសង្គមតាមអេឡិចត្រូនិកជាដើម។ អ្នកខ្លះប្រើសម្ភារៈទាំងនេះដើម្បីការកម្សាន្ដសប្បាយ, ការរៀនសូត្រ, ការស្រាវជ្រាវ ហើយអ្នកខ្លះប្រើវាដើម្បីជ្រាបព័ត៌មាន រីឯអ្នកខ្លះទៀតប្រើដើម្បីប្រយោជន៍អ្នកដទៃ។ ដូចនៅក្នុងករណីសកម្មជនមួយចំនួនទាំងនៅក្នុងប្រទេសកម្ពុជា និងបរទេស បានប្រើវិស័យព័ត៌មានវិទ្យា និងអ៊ីនធើរណិត ដើម្បីធ្វើឲ្យសង្គមគេបានរីកចម្រើនឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពក្នុងការនិយាយស្ដី។ នៅថ្ងៃនេះ វិទ្យុអូស្រ្ដាលីមានកិត្ដិយសដោយមានព្រះភិក្ខុ លួន សុវ៉ាត សច្ចមុនីចូលរួមនៅក្នុងកម្មវិធីសន្ទនាមតិរបស់យើង។ ការងារក្នុងសង្គមរបស់ព្រះអង្គក្នុងការលើកកម្ពស់សិទ្ធិមនុស្ស ដោយប្រើបច្ចេកវិទ្យា និងព័ត៌មានវិទ្យាបានធ្វើឲ្យប្រជាជនខ្មែរ និងអន្ដរជាតិមានការចាប់អារម្មណ៍រហូតដល់មានការឲ្យរហស្សនាមព្រះ អង្គថា Multimedia Monk ឬសង្ឃម៉ាល់ធីមីឌា។ តើ Multimedia Monk នេះមានន័យយ៉ាងណានៅក្នុងការអភិវឌ្ឍ និងផ្លាស់ប្ដូរផ្នត់គំនិតសង្គម? តើនេះជាវិធីថ្មីៗក្នុងការជួយដល់ជនដែលគ្មានសំឡេងឬ? យើងនឹងស្វែងយល់ទាំងអស់គ្នា។ ប្រភពព័ត៌មាន៖ ABC Radio Australia