តើរបាំបូរាណខ្មែរ ឬយួនកាត់?

ប្អូនសម្រេចជាទីស្រឡាញ់!
ចំពោះខ្លួនខ្ញុំផ្ទាល់ ខ្ញុំមិនឃើញមានអ្វីផ្លែកទេ។ លើកនេះក៏ដូចតែលើកមុនៗដែរ យួននៅតែសស្រាក់សស្រាំ ក្នុង កិច្ចយួនូបនីយកម្មលើខ្មែរ​មិនថាក្រោមឬកណ្តាលឡើយ។​ ក្នុងករណីនេះយួនប្រើមុខព្រួញពីរគឺ៖

១​​​​​​​- សង្រ្គាមសាសនា ឬថា សាសនានយោបាយ។

២- សង្រ្គាមសិល្ប ឬថា សិល្បនយោបាយ។
១- សង្រ្កាមសាសនា:
ព្រះសង្ឃត្រូវគេនិមន្ត ( ឬកែន ) ទៅទស្សនាសិល្បខ្មែរក្លែងក្លាយ ដែលគេក្រឡៃ ឆ្នែតាមបែបបទកុម្មុយនិស្តយួន
ហើយទះដៃអបអរសាទរ ទាំងចំពោះការសម្តែងរបស់សិល្បករអាជីប ទាំងសុន្ទរកថារបស់សមមិត្តអាជ្ញាធរសមត្ថ
កិច្ចយួន។ គួរឲ្យស្តាយពន់ពេកណាស់ ដែលបានឃើញតំណាងព្រះសង្ឃខ្មែរឡើងថ្លែងសុន្ទរកថាជាភាសាយួន។ ក្នុងឧិកាសបែបនេះ បើមានមោទនភាពជាខ្មែរ ព្រះអង្គគួរថ្លែងជាខ្មែរ ហើយឲ្យមានសង្ឃអង្គណាឬនរណាមួយ បកប្រែជាភាសាយួនទៅជាការល្អ។ រឿងដែលចុកឈាមខ្ញុំជាងគេនោះ គឺរបៀបយួនប្រគេនបច្ច័យចំពោះ ព្រះសង្ឃខ្មែរ។ ព្រះសង្ឃក្រោកឈអបអរសាទរចាប់ដៃសមមិត្តអាជ្ញាធរយួន ជាទង្វើដែលខ្ញុំមិនដែលឃើញ លុះរជ្ជកាលសមមិត្ត ទេព-វង្ស​ នឹងសមមិត្តនួន-​ង៉ែត នៅស្រុកខ្មែរកណ្តាល។ យួនប្រើដៃមួយកាន់កញ្ចប់ មួយហុចទៅព្រះសង្ឃខ្មែរៗងក់ព្រះកេស (​ក្បាល)ទទួលកញ្ចប់ព្រះហស្ថទាំងទ្វេ (ដៃទាំងពីរ) អរគុណយួន ទាំងញញឹម។ ខ្ញុំមានជំនឿប្អូនជ្រាបច្បាស់ជាងខ្ញុំទៅទៀត ថាតើខ្មែរយើងគោរពលើកដំកើងព្រះសង្ឃដល់ថ្នាក់ ណា ហើយខ្ញុំក៏មិនមានប្រយោជន៍អ្វីនឹងលើកមកនិយាយពេលនេះដែរ។ ខ្ញុំសូមតែប្អូនមេត្តាអនុញ្ញាតិឲ្យខ្ញុំរំលឹកថា ដែលខ្មែរក្រោមអាចរស់នៅជាខ្មែរលុះសព្វថ្ងៃ ក៏ព្រោះតែព្រះសង្ឃនឹងព្រះពុទ្ធសាសនាតែប៉ុននោះ។ ដរាបណា គេជិះជាន់ព្រះពុទ្ធសាសនាបានហើយ ដរាបនោះបងប្អូនខ្មែររក្រោមពិតជាពីបាករស់នៅជាខ្មែរហើយ។
២- សង្រ្គាមសិល្ប:
លើកមុនយួនផ្សប់ផ្សាយតាមទុរទស្សន៍ថា « ខ្មែរក្រោមនៅតែរក្សាប្រពៃណីនឹងទំនៀមទំលាប់របស់ខ្លួន »​ដោយ
បង្ហាញរបាំជូនពរ​ នឹងឆាយ៉ាំជាដើម។​ ទាំងកាលនោះ ទាំងកាលនេះ​ យួនបានយកសិល្បរបស់ខ្មែរទៅបំភ្លៃឲ្យ
ទៅជាសិល្បបដិវត្តកុម្មុយនិស្ត មិនតែប៉ុននោះឲ្យទៅជាសិល្បបដិវត្តកុម្មុយនិស្តវបែបយួនថែមទៅទៀត រាប់តាំង
ពីសម្លៀកបំពាក់ ទំនុកភ្លេង ចលនារបាំ​ នឹងការតុបតែងឆាកឡើងទៅ។ នេះមិនគឺអ្វីក្រៅអំពីយួនូបនីយកម្មសិល្ប
ខ្មែរ ឬថាជាសិល្បនយោបាយរបស់យួនធ្វើឲ្យសិល្បខ្មែរ ក្លាយទៅជាយួនបន្តិចម្តងៗជាទៀងទាត់។
កំណត់ចំណាំ:
អំពីរាត្រីសមោសរនោះ ខ្ញុំអាចរកឃើញចំណុចវិជ្ជមានពីរដែរ:
១- ខ្ញុំស្តាប់ភាសាយួនតែមួយម៉ាត់ក៏មិនបានផង តែខ្ញុំអាចឮ ទាំងពិធីករ ទាំងអាជ្ញាធរសមត្ថកិច្ច គេនិយាយអំពី
ទិវារបស់ « ខ្មែរ » មិនមែនរបស់ « កម្ពុជា » ទេ។ ខ្ញុំជាជនជាតិខ្មែរ កើតក្នុងទឹកដីខ្មែរ រស់នៅជាខ្មែរ ខ្ញុំមិនចង់
ឮពាក្យ កម្ពុជា ទេព្រោះវាចេះតែធ្វើឲ្យខ្ញុំតូចចិត្ត។
២- ក្រុមរបាំមកពី​កាន់ថឺ បានបង្ហាញសិល្បជនជាតិបួនគឺ យួន ចិន ចាម នឹងខ្មែរផងដែរ នេះបញ្ជាក់ឲ្យឃើញ
យួនទទួលស្គាល់ថា នៅក្នុងប្រទេសមួយដែលគេហៅថា វៀត-ណាមនោះ មានជនជាតិសាសន៍ច្រើនរស់នៅ
ជាអាទិ៍ យួន ចិន ចាម ខ្មែរ។ តើខ្មែរអាចឆ្នៃរបាំនេះឲ្យក្លាយទៅជាប្រយោជន៍របស់ខ្មែរក្រោមបានខ្លះឬទេ?
យោបល់របស់ខ្ញុំសូមបញ្ចប់ត្រិមនេះសិន។
ដោយស្រឡាញ់ពី ហាក់