ដោយ៖ ថាច់ ប្រីជាគឿន/PNN
ប្រជាជាតិខ្មែរក្រោមរស់នៅដែនដីកម្ពុជាក្រោម សព្វថ្ងៃ នៅតែ រក្សាអត្តសញ្ញាណជាតិរបស់ខ្លួនជាខ្មែរជានិច្ច ។ ការនេះ អាចឆ្លុះ
បញ្ចាំងតាមរយៈវប្បធម៌ សាសនា និងប្រពៃណី ជាដើម ក្នុងនោះ មានការនិយាយជាភាសាខ្មែរ, ការសរសេរជាអក្សរខ្មែរ និង
ជាពិសេស នៅក្នុងអត្តសញ្ញាប័ណ្ណសញ្ជាតិវៀតណាមរបស់ពួកគេ នៅតែដាក់ថា ជាជនជាតិខ្មែរ ដដែល ។ ថ្មីៗនេះ មានមតិមួយ
ចំនួនបានលើកឡើងថា ខ្មែរក្រោមបានទទួលយកឥទ្ធិពលពីភាសាយួន ដោយពួកគេនិយាយចូលភាសាយួននៅក្នុងភាសាខ្មែរ
និងថា “ខ្មែរនៅប្រទេសថៃ” មានភ័ព្វសំណាងជាង “ខ្មែរក្រោម” នៅកម្ពុជាក្រោម ។ បញ្ហានេះ សារព៏ត៌មាន ព្រៃនគរ កត់សម្គាល់
ឃើញថា ការនិយាយភាសាខ្មែររបស់ខ្មែរក្រោម សព្វថ្ងៃ មានពីរប្រភេទ និងពីរជំពូកបុគ្គល ។ ប្រភេទទាំងពីរនោះ បានដល់ផ្លូវការ
និងមិនផ្លួវការ ។ រីឯជំពូកបុគ្គលទាំងពីរនោះ បានដល់អ្នកចេះដឹង និងអ្នកមិនចេះដឹង ខាងអក្សរសាស្ត្រខ្មែរ ។
ទោះបីនៅក្រោមការគ្រប់គ្រងរបស់របបយួនជាច្រើនឆ្នាំមក
ហើយក្ដី តែខ្មែរក្រោមនៅកម្ពុជាក្រោម នៅតែនិយាយគ្នាជា
ភាសាខ្មែរ និងប្រើអក្សរខ្មែរនៅក្នុងសហគមន៍របស់ខ្លួនជានិច្ច
បើទោះបី ភាសា និងអក្សរជាផ្លូវការផ្នែករដ្ឋបាល របស់រដ្ឋាភិ
បាលវៀតណាម បច្ចុប្បន្ន ជាភាសាយួនក្ដី ។
ការប្រើភាសាខ្មែររបស់ពលរដ្ឋខ្មែរក្រោមនៅកម្ពុជាក្រោម អាច
ចែកចេញជាពីរប្រភេទ និងពីរជំពូកបុគ្គល ដូចតទៅនេះ ៖
ប្រភេទផ្លូវការ និងមិនផ្លូវការណ៍៖
ប្រភេទផ្លូវការនោះ បានដល់ការនិយាយស្ដី ការថ្លែងសុន្ទរកថា
និងការសម្ដែងព្រះធម៌ទេសនា របស់ព្រះសង្ឃ នៅក្នុងពិធី
បុណ្យទានផ្សេងៗ គឺសុទ្ធតែប្រកបទៅដោយពាក្យពេចន៍
វោហារសាស្ត្រជាភាសាខ្មែរសុទ្ធសាធ មិនមានលាយឡំភាសា
យួនឡើយ ។ ក្រៅពីនេះ នៅតាមវត្តអារាម ព្រះសង្ឃនៅតែប្រើ
អក្សរខ្មែរជាផ្លូវការរបស់ខ្លួនជានិច្ច ។
មិនផ្លូវការនោះ បានដល់ការសន្ទនាខាងក្រៅ មានចូលពាក្យ
យួនមួយចំនួន ចំពោះតែពាក្យអសាធារណនាម ដែលរដ្ឋាភិ
បាលវៀតណាមដាក់ឈ្មោះជាភាសាយួន នៅតាមមន្ទីរពេទ្យ
ឬ កន្លែងសាធារណៈផ្សេងៗជាដើម ដូចជា ពាក្យថា “ទៅប្រជុំ”
អ្វីមួយដែលរៀបចំឡើងដោយរដ្ឋាភិបាលវៀតណាម ខ្មែរក្រោម
ខ្លះហៅថា “ទៅហោប” ។ ពាក្យ “ហោប” នេះ ជាភាសាផ្លូវការ
នៅក្នុងកិច្ចការមួយនេះ, ពាក្យ “ទៅធ្វើពលកម្ម” របស់សិស្សសា
លារដ្ឋយួន កូនចៅខ្មែរក្រោមមួយចំនួន ហៅតាមភាសាយួនថា
“ទៅឡាវដុង” (Lao Dong) ព្រោះពាក្យ “ឡាវដុង” នេះ ជាភា
សាផ្លូវការមួយនៅក្នុងកម្មវិធី នៃសាលារៀនរបស់គេ និងពាក្យ
“នគរបាល” ខ្មែរក្រោមខ្លះ ហៅតាមភាសាយួនថា “កុងអាង”
(Cong An) ជាដើម ។
សម្រាប់ ជំពូកបុគ្គលចេះដឹង ខាងភាសា និងអក្សរសាស្ត្រខ្មែរវិញ
ដូចជា ព្រះសង្ឃ និងអ្នកធ្លាប់បានបួសរៀនជ្រៅជ្រះជាដើម ពួកគេ
មិននិយាយតាមភាសាយួនឡើយ បើទោះបី ភាសាយួនទាំងនោះ
ជាផ្លូវការក្ដី ក៏គេនៅតែប្រែមកជាខ្មែរដើម្បីនិយាយទៅកាន់ជន
ជាតិខ្មែរដូចគ្នាដែរ ។ រីឯ ជំពូកបុគ្គលមិនចេះដឹងអក្សរសាស្ត្រខ្មែរ
ឬ មិនចេះអានអក្សរខ្មែរ ដូចជាក្មេងៗជាដើម ហើយបានទៅរៀន
តែ សាលារដ្ឋយួននោះ ពួកគេងាយនឹងនិយាយចូលភាសាយួន
ច្រើនណាស់ ប៉ុន្តែ ពួកគេនៅតែនិយាយភាសាខ្មែរដដែល ។ តាម
ការសើបសួរ និងកត់សម្គាល់ឃើញថា ក្មេងៗខ្មែរក្រោមទាំងនោះ
មិនចង់និយាយលាយឡំចូលភា សាយួនទេ តែពួកគេរកនឹកពាក្យ
ខ្មែរ ដែលមានកម្រិតខ្ពស់ ឬ ពាក្យវប្បធម៌មិនទាន់ ។
“ខ្មែរនៅថៃ” មានភ័ព្វសំណាងជាង “ខ្មែរក្រោម” យ៉ាងណា ? ៖
បើយើងប្រៀបធៀបជីវិតខ្មែរទាំងពីរនេះ ដែលបច្ចុប្បន្ន បាន
រស់នៅក្រៅរង្វង់ ប្រទេសកម្ពុជានោះ គឺ “ខ្មែរលើ” នៅក្នុងប្រ
ទេសថៃ ពួកគេមិនបានប្រើអក្សរខ្មែរនៅក្នុងសហគមន៍របស់
ខ្លួនទេ ហើយភាសាវិញ ក៏លាយចូលថៃស្ទើនឹងទាំងស្រុងទៅ
ហើយ ។ ចំណែក “ខ្មែរក្រោម” ដែលនៅកម្ពុជាក្រោម ក្រោម
ការគ្រប់គ្រងរបស់វៀតណាម វិញ មានលក្ខណៈច្បាស់លាស់
និងប្រកាន់គំនិត ជាខ្មែរខ្លាំងណាស់ ដោយពួកគេ នៅតែ និយាយ
ភាសាខ្មែរ និងសរសេរអក្សរខ្មែរ រៀងរហូតមកដល់បច្ចុប្បន្ន ។
សម្រាប់ភ័ព្វសំណាងវិញ “ខ្មែរលើ” រស់នៅក្នុងប្រទេសថៃ ដែល
ជាប្រទេសសេរីនោះ ពួកគេអាចបានទទួលនូវសិទ្ធិផ្សេងៗជាង
“ខ្មែរក្រោម” ដែលកំពុងរស់នៅក្នុងប្រទេសវៀតណាម ដែលជា
ប្រ ទេសមួយ ប្រកាន់យករបបកុម្មុយនិស្ត ផ្ដាច់ការ តែខ្មែរក្រោម
មានសំណាងព្រោះមានស្មារតីរក្សាអត្តសញ្ញាណជាតិរបស់ខ្លួនជា
“ខ្មែរ” ជានិច្ច បើទោះបីរបបយួនគ្រប់ជំនាន់ ខំព្យាយាមលុប
បំបាត់យ៉ាងណាក៏ដោយ ។ ដើម្បីឲ្យខ្មែរក្រោម អាចនិយាយភាសា
ខ្មែរបានត្រឹមត្រូវ មិនលាយឡំចូលភាសាយួននោះមានតែកត្តា
មួយគត់ គឺកូនចៅខ្មែរក្រោមខំប្រឹងរៀនសូត្រអក្សរសាស្ត្រខ្មែរឲ្យ
បានជ្រៅជ្រះ ។ កត្តានេះ ការនាំយុវជនខ្មែរក្រោមឲ្យចូលវត្តបួស
រៀន នៅតែមានសារៈសំខាន់, នៅតាមវត្តអារាម ត្រូវបន្តបើកសា
លារៀនអក្សរសាស្ត្រខ្មែរ ឲ្យកូនចៅខ្មែរក្រោម បានសិក្សារៀន
សូត្រ និងមានសាលារៀនកម្មវិធីជាភាសាខ្មែរ នៅតាមភូមិស្រុក
របស់ពួកគេជាដើម ៕