តុលាការយួនបានដោះលែងលោកគ្រូ ថាច់ សោភ័ណ្ឌ ឱ្យមានសេរីភាពវិញ

យោងតាមប្រភពព័ត៌មានពីកម្ពុជាក្រោម បានឱ្យដឹងថា តុលាការយួនបានយល់ ព្រមដោះលែងលោកគ្រូថាច់ សោភ័ណ្ឌ អតីតព្រះចៅអធិការវត្តនិគ្រោធ កំពង់ ក្សាន្ត ឱ្យមានសេរីភាពវិញហើយ។ ប្រភពពត៌មានដដែល បានបញ្ជាក់ថា ការដោះលែងលោកគ្រូថាច់ សោភ័ណ្ឌ ឱ្យមានសេរីភាពវិញ នាពេលនេះ គឺមិន មែនមានន័យថា អាជ្ញាធរយួនបណ្តោយ ឱ្យលោកគ្រូថាច់ សោភ័ណ្ឌ បានរួចខ្លួន ដោយងាយៗនោះឡើយ គឺតុលាការ ប្រជាជនយួន កាត់ទោសឱ្យជាប់នៅ ក្រៅឃុំ (នៅក្នុងផ្ទះ) ចំនួន៩ខែ កាលពីថ្ងៃទី ២៧ កញ្ញា ឆ្នាំ២០១០។ គ្រប់ សកម្មភាពរបស់លោកគ្រូ ថាច់ សោ ភ័ណ្ឌ គឺត្រូវស្ថិតនៅក្រោមការតាមដាន និង ឃ្លុំមើល របស់អង្គការភ្នែកម្នាស់យួន រហូតដល់ទៅ៩ខែ។

សូមចុចស្តាប់សេចក្តីរាយការណ៍របស់អ្នកស្រី កៀង ប្រមូល វិទ្យុសម្លេងកម្ពុជាក្រោម ពីសហរដ្ឋអាមេរិក

សូមជំរាបថា ដោយសារក្រុមគ្រួសារមានការព្រួយបារម្មណ៍ ចំពោះសុវត្តិភាពរបស់លោកគ្រូ ថាច់ សោភ័ណ្ឌ ទើបបណ្តាលឱយភ្នាក់ងារពត៌មានវិទ្យុសំឡេង កម្ពុជាក្រោមយើងមាន ការលំបាកក្នុងការទំនាក់ទំនង។

ទោះជាយ៉ាងណាក៏ដោយ ក៏វិទ្យុសម្លេងកម្ពុជាក្រោម និងព្យាយាមស្វែងរកការពិត ពីសាមីខ្លួន ឱ្យទាល់តែបាន។ ចង់ដឹងថាតើក្រុមអាជ្ញាធរយួន បានធ្វើទារុណកម្មអ្វីខ្លះ ទៅលើរាងកាយ របស់លោកគ្រូ ថាច់ សោភ័ណ្ឌ គ្រាដែលលោកជាប់ក្នុងមន្ទីឃុំឃាំងអស់ រយៈពេលជាងពីរខែ នោះ។ ពត៌មានបន្ថែម សូមស្តាប់វិទ្យុសំឡេងកម្ពុជាក្រោម ផ្សាយនៅថ្ងៃទី២៧ កញ្ញា ឆ្នាំ២០១០ ដែលវិទ្យុសំឡេងកម្ពុជាក្រោម បានជួបជាមួយ នឹងក្រុមគ្រួសារលោកគ្រូ ថាច់ សោភ័ណ្ឌ កាលពីយប់មិញ ជុំវិញការបើកសវនាការកាត់ទោសដោយតុលាការប្រជាជនបក្សកុម្មុយនីស្ត យួន…..។

.