ដំណឹងមរណភាព

Thach Choiលោក ថាច់ ច​យ ទើបតែ​ទទួលអនិច្ចកម្ម​ដោយ​រោគាពាធ នៅ មន្ទីរពេទ្យ Keiser នាទី​ក្រុង San Jose រដ្ឋ California សហរដ្ឋ អាមេរិក នៅ​ថ្ងៃ​ពុធ ០៨ កើត អស្សុជ ឆ្នាំ មមី ឆស័ក ព​. ស​. ២៥៥៨ ត្រូវ​នឹង​ថ្ងៃទី ១ ខែតុលា ឆ្នាំ ២០១៤ វេលា​ម៉ោង ១០ និង ២៧ នាទី​ព្រឹក ក្នុង​ជន្មាយុ ៧០ ឆ្នាំ ។​

លោក ថាច់ ច​យ កើត​នៅ​ឆ្នាំរកា សប្ដស័ក ព​. ស​. ២៤៨៩ ត្រូវ​នឹង​ថ្ងៃទី ១២ ខែតុលា ឆ្នាំ ១៩៤៧ នា​ភូមិ​អូរ​តា​ពៅ ឃុំ​កំពង់ទូក (Da Loc) ស្រុក​កំពង់ធំ (Chau Thanh) ខេត្ត​ព្រះ​ត្រពាំង (Tra Vinh) កម្ពុជា​ក្រោម ។​

លោក ថាច់ ច​យ ត្រូវជា​ឪពុកក្មេក​របស់ លោក ចៅ សេរី អនុប្រធាន​ទី ២ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​ត្រូវជា​ឪពុក​បង្កើត​របស់ លោក ឆ​លី ថាច់ ជា​សមាជិក​របស់ ក្រុមយុវជន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។ តាំងពី​ពេល​បាន​ភៀសខ្លួន​មក​តាំងទី​លំនៅ​លើទឹក​ដី​សហ​រដ្ឋ​អាមេរិក លោក ថាច់ ច​យ និង​ក្រុមគ្រួសារ​ជា​អ្នកចូលរួម​គាំទ្រ នូវ​សកម្មភាព​តស៊ូ​ដោយ​សន្តិវិធី និង​អហិង្សា​នៅលើ​ឆាក អន្តរជាតិ​របស់​សហ​ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​យ៉ាងសកម្ម​ទាំង​កម្លាំង​ថវិកា និង​ស្មារតី ។ ការគាំទ្រ​នេះ លោក​តែងតែ លើកទឹកចិត្ត​កូនបង្កើត និង​កូនប្រសា​របស់ខ្លួន​ឲ្យ​ចូលខ្លួន​បំរើ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ដោយ​ស្ម​គ្រ​ចិត្ត តាំងពីដើម រៀងមក ។

​នេះ​ចាត់ទុកជា​សេចក្ដីជូនដំណឹង​ដល់​ញាតិ​សា​លោក​ហិត​ជិត​ឆ្ងាយ និង​សមាជិក​សហព័ន្ធ​ខ្មែរ​កម្ពុជា ក្រោម​ទាំងអស់​នៅ​គ្រប់ទិសទី​ឲ្យ​បាន​ជ្រាប​ជា​ព័ត៌មាន ។

ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​៖

លោក ចៅ សេរី ទូរស័ព្ទ​៖ 408-887-9374
​អ្នកស្រី ណាន​ស៊ី ថាច់ ទូរស័ព្ទ​៖ 408-887- 9679