ក្នុងនាមជាស្វាមី កូននិងចៅទាំងអស់ សូមប្រគេននិងជូនដំណឹងដល់ព្រះតេជព្រះ គុណនិងញាតិមិត្តទាំងអស់ឲ្យបានជ្រាបថា គ្រួសារយើងខ្ញុំមានទុក្ខយ៉ាងក្រោមក្រំ ដោយ ឧបាសិកា យឿង ធីសើង ជាភរិយា ជាម្ដាយនិងជាជីដូនកើតឆ្នាំ១៩៤៧
(អាយុ៦៦ឆ្នាំ) បាន ទទួលមរណភាពកាលពីវេលាម៉ោង២និង២០នាទីល្ងាច ថ្ងៃសៅរ៍ ៤រោច ខែមាឃ ឆ្នាំរោង ចត្វាស័ក ព.ស.២៥៥៦ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៣ នៅផ្ទះលេខ១៦១ ភូមិកោះទុង ឃុំអាងថាញញី ស្រុកគៅឡាវយុង(ពីដើមស្រុកអណ្ដូងទឹក)ខេត្តឃ្លាំង កម្ពុជាក្រោម ដោយ រោគាពាធ។
បុណ្យសពត្រូវបានរៀបចំធ្វើទៅតាមប្រពៃណីព្រះពុទ្ធសាសនា នៅនៅផ្ទះលេខ១៦១ ភូមិកោះទុង ឃុំអាងថាញញី ស្រុកគៅឡាវយុង(ពីដើមស្រុកអណ្ដូងទឹក)ខេត្តឃ្លាំង កម្ពុជា ក្រោម សពនឹងបូជានៅថ្ងៃចន្ទ ៧រោច ខែមាឃ ឆ្នាំរោង ចត្វាស័ក ព.ស.២៥៥៦ ត្រូវនឹងថ្ងៃ ទី០៤ ខែមីនា ឆ្នាំ២០១៣ និងឆ្លងបុណ្យនៅថ្ងៃអង្គារខែឆ្នាំដដែល។
សូមបញ្ជាក់ផងដែរថា ឧបាសិកា យឿង ធីសើង ត្រូវជាញោមស្រីរបស់ ភិក្ខុ យឿង តារា ប្រធានសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម។
ដំណឹងខាងលើនេះ ចាត់ទុកជាការនិមន្តនិងអញ្ជើញព្រះតេជព្រះគុណនិងញាតិមិត្ត ទាំងអស់ចូលរួមលំលែកទុក្ខជាមួយក្រុមគ្រួសាររបស់ខ្ញុំព្រះករុណានិងយើងខ្ញុំផងដែរ។