យើងខ្ញុំទាំងអស់គ្នា ដែលត្រូវជាកូនបង្កើត-កូនប្រសារ និងចៅៗទាំងអស់ មានទុក្ខជាទម្ងន់ ដោយអ្នកម្តាយ និងជីដូន ឈ្មោះ គឹម ម៉ារី ទើបតែទទួលមរណភាព ក្នុងជន្មាយុ ៨៤ ឆ្នាំ នៅវេលាម៉ោង ៩ និង ២២នាទីព្រឹក ដោយរោគចាស់ជរា កាលពីសៅរ៍ ១៥រោច ដាច់ខែវិសាខ ឆ្នាំម្សាញ់ បញ្ចស័ក ព-ស ២៥៥៦ ត្រូវនិងថ្ងៃទី ៨ ខែ មិថុនា ឆ្នាំ ២០១៣ នៅទីក្រុងឡុងបិច ភាគខាងត្បូង នៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។
សូមបញ្ជាក់ថា៖ ឧបាសិកា គឹម ម៉ារី មានដើមកំណើត នៅភូមិលិចក្តី ស្រុកកញ្ចោង ខែត្រព្រះត្រពាំង កម្ពុជាក្រោម ហើយឧបាសិកា គឹម ម៉ារី ជាពុទ្ធបរិស័ទមួយរូប ក្នុងចំណុះជើងវត្ត កញ្ចោងកំពង់លាវ ។ កម្មវិធីបុណ្យបូជាសព
-ថ្ងៃសៅរ៏ ទី ១៥ ខែមិថុនា ឆ្នាំ ២០១៣
ម៉ោង៖ ៦រសៀល ដល់ម៉ោង ៨យប់ ពិធីពុទ្ធាភិសេក និងបង្សុកូល ជូនវិញ្ញាណ ក្ខ័ន្ធសព ឧបាសិកា គឹម ម៉ារី នៅវត្តកម្ពុជាក្រោម ក្រុងឡុងបិច។
ម៉ោង៖ ៦រសៀល ដល់ម៉ោង ៨យប់ ពិធីពុទ្ធាភិសេក និងបង្សុកូល ជូនវិញ្ញាណ ក្ខ័ន្ធសព ឧបាសិកា គឹម ម៉ារី នៅវត្តកម្ពុជាក្រោម ក្រុងឡុងបិច។
-ថ្ងៃអាទិត្យ ទី ១៦ ខែមិថុនា ឆ្នាំ ២០១៣
ពិធីប្រពៃណី ព្រះពុទ្ធសាសនា និងបូជាសព ពីម៉ោង ១០ព្រឹក រហូតដល់៣រសៀល។
ដំណឹងដ៏ក្រៀមក្រំនេះ ចាត់ទុកជាសេចក្ដីជូនដំណឹង ដល់ក្រុមសាច់ញាតិ បងប្អូន និងមិត្តភក្តិ៍របស់សពទាំងអស់ ឲ្យបានជ្រាបជាព័ត៌មាន ។
ក្រុមគ្រួសារសព
១- គឹម សាមុត និងគ្រួសារ ២- គឹម សេរីវុឌ្ឍ និងគ្រួសារ
៣- គឹម សំរិទ្ធិ និងគ្រួសារ ៤-គឹម វណ្ណឡុង និងគ្រួសារ
៥- គឹម វណ្ណស៊ើង និងគ្រួសារ ៦- គឹម ថាញ់ និងគ្រួសារ
៧- គឹម សំណាង និងគ្រួសារ ៨- គឹម ម៉ី ង៉ា និងគ្រួសារ
ពត៌មានបន្ថែម៖ (562) 253-6435 / (562) 253-3791