ដំណឹងបុណ្យបាត់បង់ទឹកដីកម្ពុជាក្រោម ដែលរៀបចំឡើងដោយបងប្អូនជនរួមជាតិខ្មែរក្រោម នៅជុំវិញពិភពលោក

រដ្ឋអូអៃយូ សហរដ្ឋអាមរិក

សាខាសហព័ន្ធ និងសហសមាគមខ្មែរខ្មែរក្រោម នៃរដ្ឋអូហៃយ៉ូ សហរដ្ឋអាមេរិក នឹងប្រារព្ធ កម្មវិធីខួបទី ៦៤ នៃទិវា ០៤ មិថុនា នៅ ថ្ងៃសៅរ៍ ទី១៨ ខែឧសភា ខាងមុខនេះ ដើម្បី រំឭកដល់ ថ្ងៃបារាំងប្រគល់ដែនដីកម្ពុជាក្រោម ឲ្យទៅជារដ្ឋចំណុះ វៀតណាម កាលពីថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ១៩៤៩ ។

ព័ត៌មានបន្ថែម៖

Thach ,Song Lai 614-769-4766

Lam, Nieu 614-565-0857

Thach , Da 614-397-9945

Hem, Sovann 614– 245-0658

Thach, Xe 614-580-4382

រដ្ឋវាស៊ីនតោនស្តេត សហរដ្ឋអាមរិក

សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំរដ្ឋវាស៊ីនតោនស្តេត សហរដ្ឋអាមេរិក នឹងប្រារព្ធ កម្មវិធីខួបទី៦៤ នៃទិវាបាត់បង់ទឹកដីម្ពុជាក្រោម ០៤ មិថុនា ឆ្នាំ១៩៤៩ នៅ ថ្ងៃអាទិត្យ ទី២ ខែមិថុនា ឆ្នាំ ២០១៣ ខាងមុខនេះ នៅទីក្រុងតាខូម៉ា។

ព័ត៌មានបន្ថែម៖ Tel: (253) 292-8273

ទីក្រុងសាន់ហូស្សេ រដ្ឋកាលីហ្វ័រញ៉ា ភាគខាងជើង សហរដ្ឋអាមរិក

សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ភាគខាងជើង សហរដ្ឋអាមេរិក នឹងប្រារព្វទិវាបុណ្យបាត់ បង់ទឹកដីកម្ពុជាក្រោម ខួបឆ្នាំទី៦៤ ថ្ងៃបារាំងប្រគល់ទឹកដីកម្ពុជាក្រោម ឱ្យទៅអាណានិ គមយួន កាលពីថ្ងៃទី៤ មិថុនា ឆ្នាំ១៩៤៩។ សាខាសហព័ន្ធ និងរៀបចំនៅ ថ្ងៃអាទិត្យ ទី២ ខែមិថុនា ឆ្នាំ២០១៣ ខាងមុខនេះ នៅវត្តខេមររង្សី ទីក្រុងសាន់ហូស្សេ។

ព័ត៌មានបន្ថែម៖ Tel: (408) 520-4907 / (408) 550-5060

រដ្ឋកាលីហ្វ័រញ៉ា ភាគខាងត្បូង សហរដ្ឋអាមរិក

សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំរដ្ឋកាលីហ្វ័រញ៉ា ភាគខាងត្បូង សហរដ្ឋអាមេរិក នឹងប្រារព្ធកម្មវិធីខួបទី៦៤ នៃទិវាបាត់បង់ទឹកដីម្ពុជាក្រោម ០៤ មិថុនា ឆ្នាំ១៩៤៩ នៅ ថ្ងៃអាទិត្យ ទី១ ខែមិថុនា ឆ្នាំ ២០១៣ ខាងមុខនេះ នៅទីក្រុងឡុងប៊ិច។

ទីក្រុងបារីស ប្រទេសបារាំង

សហព័ន្ធខ្មែរកម្ពុជាក្រោមអ៊ឺរ៉ុប មានសេចក្តីរីករាយញ្ជើញបង-ប្អូន និងមិត្តជាទីគោរព ទៅចូលរួមពិធីខួបទី៦៤នៃ សោកនាថកម្មបាត់បង់ទឹកដីកម្ពុជាក្រោម ដែលយើងខ្ញុំនិងរៀបចំធ្វើឡើងនៅ ថ្ងៃអាទិត្យទី ២ មិថុនា ២០១៣ (2 juin 2013) នៅ ទីក្រុងបារីស។សូមមិត្តនិងបងប្អូនរួមជាតិជាទីគោរពអញ្ជើញទៅចូលរួមជាមួយគ្រួសារឲ្យបានកុះករជាសាមគ្គីភាពក្នុងឱកាសបុណ្យរំឭកថ្ងៃប្រវត្តិសាស្ត្រដ៏ឧឡារឹកនេះហើយទទួលកុសលរៀងៗខ្លួនតាមប្រពៃណីព្រះពុទ្ធសាសនា និងទម្លាប់ជនជាតិយើង ។ លោក ថាច់- ងុក ថាច់ ជាប្រធានប្រត្តិប័ត្រ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម, ក្នុងដំណើរបេសកកម្មរបស់លោក នៅ អ៊ឺរ៉ុប ក៏និងនៅរងចាំទទួលមិត្ត និងបង-ប្អូនទាំងអស់គ្នាផងដែរ ។ ព័ត៌មានបន្ថែម៖ លោក ថាច់ វៀន Tel: 06 25 61 19 61

ប្រទេសអីតាលី

សមាជិក-សមាជិកានិងថ្នាក់ដឹកនាំ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម នៅក្នុងពិភពលោក នឹងធ្វើដំណើរទៅជួបជុំគ្នានៅវត្តរស្មីខេមរារាម ឋិតនៅក្នុងប្រទេសអ៊ីតាលី ដើម្បីប្រារព្ធ
កម្មវិធីបុណ្យខួប៦៤ឆ្នាំនៃទិវា០៤មិថុនាឬទិវាកម្ពុជាក្រោមក្លាយរដ្ឋចំណុះវៀតណាម នៅថ្ងៃសៅរ៍ ទី០៨ ខែមិថុនា ខាងមុខនេះ នៅប្រទេសអីតាលី។

ពត៌មានបន្ថែម៖ លោក ត្រឹង សារុង Tel: (39) 0376 771 806 / (39) 328-693 6594

រដ្ឋផ្លរីដា សហរដ្ឋអាមរិក

សាខាសហព័ន្ធខ្មែរកម្ពុជាក្រោ និងសមាគមគមខ្មែរក្រោម ប្រចាំទីក្រុងសែនភីត រដ្ឋផ្លរីដា សហរដ្ឋអាមេរិក នឹងប្រារព្ធកម្មវិធីខួបទី៦៤ នៃទិវាបាត់បង់ទឹកដីម្ពុជាក្រោម ០៤ មិថុនា ឆ្នាំ១៩៤៩ – ០៤ មិថុនា ឆ្នាំ២០១៣ ប្រារព្វឡើងនៅ ថ្ងៃអាទិត្យ ទី៩ ខែមិថុនា ឆ្នាំ ២០១៣ ខាងមុខនេះ នៅការិយាល័យសមាគមខ្មែរក្រោម ទីក្រុងសែនភីត។

ព័ត៌មានបន្ថែម សូមទំនាក់ទំនងលោក ដាញ់ ពេជ្រ Tel: (727) 504 5987

រដ្ឋកូឡូរ៉ាដូ សហរដ្ឋអាមរិក

សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំរដ្ឋកូឡូរ៉ាដូ គ្រោងប្រារព្វពិធីបុណ្យបាត់បង់ទឹកដី កម្ពុជាក្រោម ខួបឆ្នាំទី៦៤ នាថ្ងៃសៅរ៏ ទី២២ ខែមិថុនា ឆ្នាំ២០១៣ ខាងមុខនេះ ដើម្បី រំលឹកឡើងវិញនូវព្រឹត្តិកាណ៍ដ៏ឈឺចាប់របស់ប្រជាពលរដ្ឋខ្មែរក្រោម។

ពត៌មានបន្ថែម៖ ទំនាក់ទងទងលោក

លោក សឺង សារុម ទូរស័ព្ទលេខ (303) 912 4906

ព្រឹទ្ធាចារ្យ ទ្រីវ អែ (303) 937-9124

លោក ថាច់ លីន (303) 501-9302

រដ្ឋណតកូឡូឡៃណា សហរដ្ឋអាមរិក

សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំរដ្ឋណតកូឡូឡៃណា សហរដ្ឋអាមេរិក នឹង ប្រារព្ធកម្មវិធីខួបទី៦៤ នៃទិវាបាត់បង់ទឹកដីម្ពុជាក្រោម ០៤ មិថុនា ឆ្នាំ១៩៤៩ – ០៤ មិថុនា ឆ្នាំ២០១៣ ប្រារព្វឡើងនៅ ថ្ងៃសៅរ៍ ទី១ ខែមិថុនា ឆ្នាំ ២០១៣ ខាងមុខនេះ នៅទីក្រុងឆាឡុត រដ្ឋណតកូឡូឡៃណា។

ព័ត៌មានបន្ថែម សូមទំនាក់ទំនងលោក យស់ សារុន Tel: (704) 531-6200