ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
នោះគឺជាដើមអម្ពិលដុះ ក្នុងវត្តចម្ប៉ាវ័ន ឋិតនៅក្នុងភូមិចម្ប៉ា ស្រុកចូវថាញ់ ខេត្តឃ្លាំង (xã Phú Tâm, huyện Châu Thành, Sóc Trăng) ដែលមានជីវិតរស់នៅឆ្លងកាត់ ១៦ តំណនៃព្រះចៅ អធិការវត្ត ។
ព្រះតេជព្រះគុណ ថាច់ សឿន ព្រះជន្ម ៦៧ ព្រះវស្សា ជាព្រះចៅអាវាសទី ១៦ នៃវត្ត ចម្ប៉ាវ័ន បានមានថេរដីកាថា ក្នុងជំនាន់ ព្រះចៅអធិការវត្តទី ១ គេឃើញមានដើម អម្ពិលនេះ រួចទៅហើយ ។ ព្រះអង្គបន្តទៀត ថា ដោយមានការជួយថែររក្សាពីព្រះសង្ឃ និងពុទ្ធបរិស័ទ នៅក្នុងវត្តនិងចំណុះជើងវត្ត ទើបដើមអម្ពិលនេះ អាចមានជីវិតរស់ នៅមាំមួនរហូតដល់សព្វថ្ងៃ ហើយមានផ្លែ ជាច្រើនទៀតផង ។
ដើមអម្ពិលនេះ មានកម្ពស់ប្រវែងជាង ៣០ ម៉ែត្រ មានមែកសាខាធំៗចំនួន ៥ , ពីគល់ឡើងដល់ មែកប្រវែង ១០ ម៉ែត្រ ទំហំប្រមាណ ៤ ឱបមនុស្ស ។
វត្តចម្ប៉ាវ័ន កកើតឡើងក្នុង ព. ស. ២២២០ គ. ស. ១៦៧៦ ដែលគិតមកទល់ ព. ស. ២៥៥៦ នេះ វត្តមានអាយុកាល ៣៣៦ ឆ្នាំ ហើយ ។
ខេត្តឃ្លាំងមានវត្តព្រះពុទ្ធសាសនាថេរវាទខ្មែរក្រោមប្រមាណ ៩១ វត្ត ក្រៅពីវត្តចម្ប៉ាវ័ននេះ ក្នុងនោះ មានវត្ត ប្រាសាទគង់ ដែលមានអាយុកាល ៧៨៨ ឆ្នាំ គឺបានកសាងឡើង ព. ស. ១៧៦៨ គ. ស. ១២២៤ ៕