អាវាសគ្រឹសាសនានិកាយដំណឹងល្អមួយ មានឈ្មោះ ថា Mennonite ដែលមានទីតាំង នៅនិគម លេខ ២ ទីក្រុងព្រៃនគរ ដែលយួនប្ដូរឈ្មោះថាទីក្រុង ហូជីមិញ ត្រូវបានកម្លាំងនគរបាល ឈូសបំផ្លាញចោល ដោយ ចោទថា ខុសច្បាប់ កាលពីថ្ងៃទី ១៤ ធ្នូកន្លង។ ក្នុងអំពើបង្ក្រាប និងឈូសអាវាសនេះ បណ្ដាលឲ្យស្រី្ត ចំណាសនៃគ្រឹស្តសាសនិកម្នាក់បានបាត់ជីវិត នៅថ្ងៃទី១៨ ធ្នូ បន្ទាប់ពួកនរគរបាលយួន បានយកគាត់ ទៅក្រវាត់ចោល ក្នុងមន្ទីពេទ្យមួយនានិគមលេខ ២ ទីក្រុងព្រៃនគរ។
កញ្ញា ធូ ចឹម (Thu Tram) ដែលជាគ្រឹស្តសាសនិកមួយរូប និងជាសាក្សី បានឃើញហេតុការណ៍ បង្រ្កាបរបស់សមត្ថកិច្ចយួន កាលពីថ្ងៃទី ១៤ ធ្នូ បានឲ្យដឹងថា៖ “លោកយាយដែលបានស្លាប់ ក្នុងការបង្ក្រាបនោះ មានឈ្មោះថា ច្រឹង ធី ជូត (Tran thi chout) អាយុ ៧៦ ឆ្នាំ ។ លោកយាយជាជនក្រីក្រគ្មានផ្ទះសំបែង ត្រូវបាន ចៅ វាស ឲ្យសុំស្នាក់អាស្រ័យ នៅផ្ទះមួយជាប់ នឹងអាវាសដែលត្រូវបង្ក្រាប” ។ កញ្ញា ធូ ចឹម បានបន្តថា៖ “ នៅថ្ងៃទី ១៤ ធ្នូ ក្នុងពេលដែលពួកគេអានសាក្រម បង្គាប់ ឲ្យរុះរើរ កំទេចចោល នូវអាវាសពីរខ្នងដែលជាកម្មសិទ្ធ របស់អាចារ្យ ឈ្មោះ ង្វៀវ ហុង ក្វាង (nguyen hong quang) នោះ ក្នុងចំនោម អាវាសទាំងពីរខ្នងនោះ មានតែមួយខ្នងប៉ុណ្ណោះដែលមានដីកាឲ្យេកំទេច លុះដល់គេអនុវត្តគឺពួកគេកំទេចទាំងពីរខ្នងតែម្ដង ហើយអាវាសទីពីរ ជាអាវាសទំនេរ ដែលលោកអាចារ្យ ក្វាងបរិចាគឲ្យអ្នកក្រស្នាក់អាស្រ័យបណ្ដោះអាសន្ន រីឯលោកយាយ ជូត គឺគាត់ស្នាក់ នៅអាវាសទីពីរដូចអ្នកដទៃទៀតដែរ”។
កញ្ញា ធូ ចឹម បានបញ្ជាក់បន្ថែមថា៖ “ នៅពេលដែលពួកគេរុះរើរអាវាស ដោយលោកយាយជូត មានសុខភាពខ្សោយ ពួកគេបានសែងលោកយាយ ជូត ដាក់ហាលក្ដៅក្រៅអាវាស ពេលពួកយើងចោទសួរថា តើ អ្នកណាអ្នកទទួលខុសត្រូវ ចំពោះលោកយាយជូត បើប្រសិនជាលោកយាយ ជូតមានបញ្ហាអ្វីកើតឡើង ពេលដែលពួកអ្នកឯងក្រវាត់គាត់ចោលក្រៅ អាវាសយ៉ាងនេះ ។ ពួកអជ្ញាធរឆ្លើយថាពួកគេអ្នកទទួលខុសត្រូវ ។ បន្ទាប់មកពួកគេបានដឹកយាយជូតទៅទម្លាកចោល នៅមន្ទីរពេទ្យ ដោយពេទ្យបានបញ្ចូលសេរ៉ូម ឲ្យអស់ពីរប្លោក រួចហើយពួកអាជ្ញាធរបានដឹកលោកយាយមកជម្រកចាស់របស់លោកយាយពីមុន គឺក្នុងសំយាបស្បូវ ក្រោមគល់ស្ពាន វឹង ហាយ (quan Hai ) ។ លុះដល់ថ្ងៃ ទី ១៨ ធ្នូ លោកយាយក៏បានស្លាប់យ៉ាងអនោចអធម ។ កូនស្រីរបស់លោកយាយបានចោទប្រកាន់ថា គាត់ស្លាប់ក៏ព្រោះតែ ពួកអាជ្ញាធរ ឡើកទម្លាក់គាត់ធ្ងន់ៗពេក” ។
លោក អាចារ្យ ហុង ក្វាង បានបញ្ជាក់ថា ផ្ទះដែលសាងជាអាវាសនេះ លោក និង លោក អាចារ្យ ហោ តឹង ខ្វា បានជាវទាំងពី ឆ្នាំ ១៩៩៩ មកម្លេះ ហើយអាគារនៃ អាវាលនេះ មានប្លង់ដាច់ដោយឡែកពីគ្នា មួយជាអាវាស ឯមួយទៀតជាផ្ទះ សម្រាប់ឲ្យជនអនាថាស្នាក់ នៅ បណ្ដោះអាសន្ន មិនគួរណាអាជ្ញាធរបំផ្លាញ់ទាំងផ្ទះ ទាំងអាវាសដូច្នេះទេ។ ដែលអាជ្ញាធរចោទថាមិនស្របច្បាប់គឺអាវាស មិនមែនផ្ទះទេ។ លោកក្វាង បញ្ជាក់ថាលោកកំពុងរកខុសត្រូវរឿងបំផ្លាញអាវាសរបស់លោក និងករណីស្លាប់របស់លោកយាយ ជូត និងការបាត់ខ្លួនបុរសចំណាស់ម្នាក់ទៀត ឈ្មោះ សាង ដែលស្នាក់ក្នុងទីអាវាសនេះដែរ ។ លោកក្វាងបានមានប្រសាសន៍ថា៖ “ទទួលស្គាល់ថាលោកយាយជូតមានសុខភាពខ្សោយ តែមិនដល់ពេលស្លាប់ ទន់ហន់បែបនេះទេ” ។
តែលោកថាញ់ ដែលជាអនុប្រធាន នគរបាល និគមលេខ ២ នៃទីព្រៃនគរ មិនទទួលខុសត្រូវចំពោះករណីបាត់ខ្លួនរបស់បុរសចំណាស់ឈ្មោះសាង ព្រមទាំងការស្លាប់របស់យាយជូតនោះទេ ដោយគេអះអាងថាគេបានបញ្ជូនអ្នកទាំងពីរ ទៅមន្ទីរហើយ តែអ្នកទាំងពីររតចេញពីពេទ្យដោយខ្លួនឯង ។ ឯករណីស្លាប់របស់លោកយាយជូត គឺដោយសារតែគាត់ជរា ។ ហើយនេះជាពាក្យសំដី សម្លុតរបស់ លោក ថាញ់ ទៅកាន់លោក អាចារ្យ ក្វាងគឺ “…អ្នកឯងចោទប្រកាន់នេះមិនពិតទេ យើងបានបញ្ជូនអ្នកទាំងពីរ ទៅមន្ទីរហើយ តែអ្នកទាំងពីររតចេញពីពេទ្យដោយខ្លួនឯង” ។
កាលពីខែសីហាកន្លង អង្គការឃ្លាំមើលសិទ្ធិប្រចាំដំបន់អាស៊ី ក៏បានថ្កោលចំពោះករណី ជនរង្ក្រោះ បានស្លាប់ ក្នុងពេលជាប់ឃុំឃាំង និងក្រោយពេលត្រូវបានអាជ្ញាធរយួនបង្ក្រាម ឬ ក្រោយពេលចេញពីឃុំឃាំង ហើយករណីស្លាប់បែបបានកើតឡើងយ៉ាងតិចក៏ ១៥ ករណី ដែរ នៅទូទាំងប្រទេសវៀតណាម៕