មកដល់ថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំនេះ មានរយៈពេល ៥ ឆ្នាំហើយ ដែលកាលណោះនៅថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០០៧ សមណសិស្សខ្មែរក្រោម ដែលបាននិមន្ត មករៀន ពីខេត្តនានា ដូចជា ព្រះត្រពាំង ក្រមួនស ពលលាវ និងព្រែកឫស្សី ជាដើម នៅសាលាមធ្យម សិក្សា បំពេញវិជ្ជាបាលីណាមបូខេត្តឃ្លាំង បាននាំគ្នា ចេញធ្វើបាតុកម្មដោយ សន្តិវិធីនៅមុខការិយាល័យ នគរបាលវៀតណាម នាទីរួមខេត្តឃ្លាំង ដើម្បីជំទាស់ ចំពោះអ្វីដែលសម ណប្បាតុករទាំងនោះ បានអះអាង ថា «នគរបាលចរាចរណ៍យួនហាមព្រះសង្ឃនិមន្តចេញបិណ្ឌបាត្រ» ។ ក៏នៅក្នុងព្រឹត្តិការណ៍នេះដែរ ព្រះសង្ឃ ខ្មែរក្រោមមួយក្រុម បាននាំញត្តិមួយច្បាប់ឡើងទៅ ជូនមន្ត្រីគណៈកម្មាធិការ ជនជាតិនៃរដ្ឋាភិបាលវៀតណាម ដែលមានការិយាល័យ ប្រចាំការនៅទីក្រុងព្រែកឫស្សី ដើម្បីសំណូមពរឲ្យអាជ្ញាធរវៀតណាម គោរពសិទ្ធិ ខ្មែរក្រោម ជាម្ចាស់នៃដែនដីកម្ពុជាក្រោម ។ ក្រោយពីការធ្វើបាតុកម្មនេះ សមណប្បាតុករជាច្រើនអង្គ ត្រូវបានអាជ្ញាធរវៀតណាមចាប់ផ្សឹក និងញាត់ចូលពន្ធនាគារទាំងកំរោល ។ ក្រោយពីការក្រោក ឡើងទាមទារ របស់សមណសិស្សមិនយូរប៉ុន្មាន គេសង្កេតឃើញអាជ្ញាធរវៀតណាមបានបើកសិទ្ធិឲ្យព្រះសង្ឃ ខ្មែរក្រោម នៅខេត្តឃ្លាំងធ្វើបុណ្យកឋិនទានរយៈពេល ២៩ ថ្ងៃតាមវិន័យព្រះពុទ្ធសាសនាវិញ ដែលកាលពីមុននោះ មានសិទ្ធិធ្វើតែមួយថ្ងៃប៉ុណ្ណោះ ។ ចុចត្រង់នេះ ដើម្បីទាញយករបាយការណ៍