លោក យ័ញ យ៉ាណ ញោមប្រុសព្រះតេជព្រះគុណ យ័ញ តូន អតីតសមណនិស្សិតសាលាបាលីជាន់ខ្ពស់ ខែត្រឃ្លាំង និងជាអ្នកទោសគ្មានកំហុស នៅកម្ពុជាក្រោម បានទទួលមរណៈភាព កាលពីថ្ងៃព្រហស្បតិ៍ ពេញបូណ៌មី ខែទុតិយាសាធ ឆ្នាំរោង ចត្វាស័ក ព-ស ២៥៥៦ ត្រូវនឹងថ្ងៃទី ០២ ខែសីហា ឆ្នាំ២០១២ វេលាម៉ោង ៤ ល្ងាច ក្នុងជន្មាយុ ៦៣ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋាន ដែលស្ថិតនៅភូមិ ង៉ាងយឿ ឃុំង៉ាងយឿ ស្រុកហុងយ៉ឹង ខែត្រ ពលលាវ ដែនដីកម្ពុជាក្រោម (វៀតណាមប៉ែកខាងត្បូងសព្វថ្ងៃ)។
កម្មវិធីបុណ្យបញ្ចុះសព ក្រុមគ្រួសារ រៀបចំឡើងនៅគេហដ្ឋាន ចាប់ពីថ្ងៃទី២ រហូត ដល់ថ្ងៃទី៥ សីហា ឆ្នាំ២០១២នេះ នៅភូមិស្រុកខាងលើ។ ចំណែកព្រះតេជព្រះគុណ យ័ញ តូន ដែលត្រូវកូនបង្កើតសព្វថ្ងៃកំពុងគង់នៅវត្តសុរិយារង្សី ទីក្រុងភីឡាដាផ្យា រដ្ឋផែនស៊ីវិញ៉ា សហរដ្ឋអាមេរិក រៀបចំបុណ្យទក្ខិណានុប្បទាន ឬបុណ្យដារបង្សុកូល នៅថ្ងៃសៅរ៍ និងអាទិត្យ ទី៤ និងទី៥ សីហា ឆ្នាំ២០១២ នៅវត្តសុរិយារង្សី នាទីក្រុងភីឡាដាផ្យា។
ដំណឹងនេះ ដ៏ក្រៀមក្រំនេះ ចាត់ទុកជាសេចក្តីប្រគេន និងជូនដំណឹង ដល់ព្រះតេជ ព្រះគុណ, លោក លោកស្រី និងបងប្អូនជនរួមជាតិជិតឆ្ងាយ បានជ្រាបជាព័ត៌មាន។
តាងនាមឱ្យក្រុមការងារ នៃវិទ្យុសំឡេងកម្ពុជាក្រោម សូមចូលរួមរំលែកមរណៈទុក្ខជា មួយព្រះតេជព្រះគុណ យ័ញ តូន និងក្រុមគ្រួសារសព និងសូមបួងសួងឱ្យវិញ្ញាណក្ខ័ន្ធសព លោក យ័ញ យ៉ាណ បានទៅចាប់បដិសន្ធិក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
សូមក្រុមគ្រួសារសព ទទួលនូវការគោរពរាប់អានដ៏ខ្ពង់ខ្ពស់អំពីយើងខ្ញុំ។
ព័ត៌មានបន្ថែម៖ សូមទាក់ទងព្រះតេជព្រះគុណ យ័យ តូន
ទូរស័ព្ទលេខ៖ (267) 596-3375