ប្រភពពត៌មានពីកម្ពុជាក្រោម បានឱ្យដឹងថា កាលពីម្សិលមិញនេះ មានជនមិនស្គាល់មុខ បានប៉ុនប៉ងដុតផ្ទះលោក វិញ បា ជាលើកទីពីរ បន្ទាប់ពីលោក វិញ បា ត្រូវបានតុលាការបក្ស កុម្មុយនីស្តយួន ដោះលែងឱ្យមានសេរីភាព តែស្ថិតក្នុងការឃ្លុំមើល និងតាមដានយ៉ាងតឹង រឹងពីអាជ្ញាធរយួន តើរឿងរ៉ាវនេះ យ៉ាងណា? លោក ថាច់ បូរី បានឆ្លើយឆ្លងព័ត៌មានជាមួយ នឹងលោក ចៅ ភក្តី សហការីវិទ្យុសំឡេង កម្ពុជាក្រោម ពីខែត្រឃ្លាំង ជុំវិញបញ្ហាទាំងនោះដូចតទៅ៖