ជនភៀសខ្លួនខ្មែរក្រោម នៅប្រទេសថៃ បានទទួលអំណោយ ពីសប្បុរសជន

ថ្ងៃនេះ ទី ១៧ ខែធ្នូ ជនជនភៀសខ្លួនខ្មែរក្រោម នៅប្រទេសថៃ ដែលរងគ្រោះ ដោយទឹកជំនន់ បានទទួលអំណោយ ពីសប្បុរសជន នៅក្រៅប្រទេស ដែលបានបវារណា ដោយសហព័ន្ធខ្មែរកម្ពុជាក្រោម។

ព្រះតេជព្រះគុណ ឡុង សារៈ ប្រធានសម្ព័ន្ធ សមណនិស្សិត-និស្សិតខ្មែរក្រោម នៅប្រទេសថៃ ដែលជាអ្នកជំនួសមុខ សហព័ន្ធខ្មែរកម្ពុជាក្រោម នាំ យកថវិកាទៅជូន ដល់ជនរងគ្រោះ ថ្ងៃនេះមាន ពុទ្ធដីកាប្រាប់ សារព័ត៌មាន ព្រៃនគរ ថា ពលរដ្ឋខ្មែរក្រោមដែល បានទទួលអំណោយនេះមាន ៥៣ គ្រួសារ ក្នុងមួយគ្រួសារ បានទទួលប្រាក់ចំនួន ៨០០ បាត ។

.