ជនភៀសខ្លួនខ្មែរក្រោមនៅថៃមួយគ្រូសារ បានតាំងទីលំនៅៗអាមេរិក

នៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០១៣ នេះ គ្រួសារ លោក ថាច់ ចិន មាន សមាជិក ៦ នាក់ ជាជនភៀសខ្លួន ខ្មែរក្រោម នៅប្រទេស ថៃ ត្រូវបានអង្គការ UNHCR បញ្ជូនទៅតាំងទី លំនៅៗសហរដ្ឋអាមេរិក ។

លោក ថាច់ ចិន មានស្រុក កំណើត នៅខេត្តព្រះត្រពាំង បានភៀសខ្លូនទៅកាន់ ប្រទេសថៃ ហើយសុំ សិទ្ធិជ្រកកោន នៅ ការិយាល័យឧត្ថមស្នងការអង្គការសហប្រ ជាជាតិទទូលបន្ទុកជនភៀសខ្លួន (UNHCR) នៅទីក្រុង បាងកក អស់រយៈ ពេលជាង ៩   ឆ្នាំ ។

ពួកគាត់បានលើកឡើងអំពីមូលហេតុដែលនាំ ឲ្យគ្រួសារភៀសខ្លួន ចេញពីដែនដីកម្ពុជាក្រោមថា ព្រោះមានការធ្វើ ទុក្ខបុកម្នេញសិទ្ធិសេរីភាពពីអាជ្ញាធរវៀតណាម ។

សព្វថ្ងៃ មានជនភៀសខ្លួនខ្មែរក្រោមជាច្រើនគ្រួសារកំពុងសិទ្ធិជ្រកកោននៅការិយាល័យ ឧត្ថមស្នងការអង្គការសហប្រជា ជាតិទទូលបន្ទុកជន ភៀសខ្លួន (UNHCR) នាទីក្រុងបាងកក ។ ពួកគេភាគច្រើន ជាអ្នករត់គេចចេញពីការ ធ្វើទុក្ខបុកម្នេញ ពី សំណាក់រដ្ឋា ភិបាលបក្សកុម្មុយ និស្តវៀតណាម ៕

លោក ថាច់ ចិន នៅព្រលានយន្តហោះសុវណ្ណភូមិ  ទីក្រុងបាងកក ប្រទេសថៃ ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០១៣ ។
លោក ថាច់ ចិន នៅព្រលានយន្តហោះសុវណ្ណភូមិ ទីក្រុងបាងកក ប្រទេសថៃ ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០១៣ ។
ក្រុមជនភៀសខ្លួនខ្មែរក្រោម នៅព្រលានយន្តហោះសុវណ្ណភូមិ ជូនដំំណើរ លោក ថាច់ ចិន ចេញទៅតាំងលំនៅៗប្រទេសទី ៣ ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០១៣ ។
ក្រុមជនភៀសខ្លួនខ្មែរក្រោម នៅព្រលានយន្តហោះសុវណ្ណភូមិ
ជូនដំំណើរ លោក ថាច់ ចិន ចេញទៅតាំងលំនៅៗប្រទេសទី ៣ ថ្ងៃទី ២០ ខែវិច្ឆិកា
ឆ្នាំ ២០១៣ ។