ជន​ភៀស​​ខ្លួន​​ខ្មែរ​ក្រោម​ខ្លាច​អាជ្ញា​ធរ​ថៃ​ចាប់​បញ្ជូន​ទៅ​ស្រុក​

​ជន​ភៀស​ខ្លួន​ខ្មែរក្រោម នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ សម្ដែង​ក្ដីបារម្ភ​ខ្លាច​អាជ្ញាធរ​ថៃ​ចាប់បញ្ជូន​ខ្លួន​ទៅ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ និង​រដ្ឋា​ភិ បាល​វៀតណាម​ធ្វើទុក្ខបុកម្នេញ ខណៈដែល​រដ្ឋាភិបាលរ​បប​យោធា​ថៃ​កំពុងតែ​ចាប់​ពលករ​ខ្មែរ​ជាង ២ ម៉ឺន​នាក់​ហើយ បញ្ជូន ត្រ​ឡង់​ទៅ​ប្រទេស​កម្ពុជា វិញ ។

បាងកក​,​ប្រទេស​ថៃ ថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០១១៖  ​កូនប្រុស​របស់ លោក ចៅ ហេន លើក​រូប​ឱ​ពុក​របស់ខ្លួន​ ​នៅមុខ​អង្គការ UNHCR ដែល​ត្រូវ​អាជ្ញាធរ​វៀតណាម​ធ្វើ​ ​ទារុណកម្ម​នៅ​កម្ពុជា​ក្រោម ។ រូបថត ថាច់ ប្រីជា គឿន​
បាងកក​,​ប្រទេស​ថៃ ថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០១១៖ ​កូនប្រុស​របស់ លោក ចៅ ហេន លើក​រូប​ឱ​ពុក​របស់ខ្លួន​ ​នៅមុខ​អង្គការ UNHCR ដែល​ត្រូវ​អាជ្ញាធរ​វៀតណាម​ធ្វើ​ ​ទារុណកម្ម​នៅ​កម្ពុជា​ក្រោម ។ រូបថត ថាច់ ប្រីជា គឿន​

​លោក ថាច់ ងី​ម ជនភៀសខ្លួន​ខ្មែរក្រោម​ម្នាក់ ដែល​កំពុងតែ​សុំ​សិទ្ធិ​ជ្រកកោន​ផ្នែក​នយោបាយ ពី​អគ្គស្នងការ​អង្គការ​សហ​ប្រ ជា​ជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន (UNHCR)  ប្រចាំ​ប្រទេស​ថៃ បានបញ្ជាក់​ប្រាប់ លោក សឺ​ន ថា​យ ធន នៃ​វិទ្យុ​សំឡេង កម្ពុជា​ក្រោម ថា លោក មានការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន ព្រោះ​ខ្លាច​អាជ្ញាធរ​ថៃ ចាប់បញ្ជូន​ត្រឡប់​ទៅ​ស្រុក​វិញ ខណៈ ដែល​លោក​កំពុងតែ​រត់គេច​ចេញពី​ការ​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​រដ្ឋាភិបាល​វៀតណាម​នៅ​ដែនដី​កម្ពុជា​ក្រោម ។​

​សព្វថ្ងៃ មាន​ជនភៀសខ្លួន​ខ្មែរក្រោម​ជាច្រើន​កំពុងតែ​សុំ​សិទ្ធិ​ជ្រកកោន ផ្នែក​នយោបាយ ពី​អគ្គស្នងការ​អង្គការ​សហ​ប្រ ជា​ជាតិ ទទួលបន្ទុក​ជនភៀសខ្លួន (UNHCR)  ប្រចាំ​ប្រទេស​ថៃ ។ ពួកគេ​ទាំងនោះ លើកឡើងថា មូលហេតុ​ដែល​នាំ​ឲ្យ​ពួកគេ​ភៀស ខ្លួន​ចេញពី​ដែនដី​កម្ពុជា​ក្រោម ព្រោះ​អាជ្ញាធរ​វៀតណាម​ធ្វើទុក្ខបុកម្នេញ​លើ​ពួកគេ ទាក់ទង​នឹង​រឿង​ទាមទារ​សេរីភាព និង​រឿង នយោបាយ ជាដើម ។

​លោក សឺ​ន ថា​យ ធន ធ្វើ​កិច្ច​សាកសួរ​លោក លោក ថាច់ ងី​ម ជនភៀសខ្លួន​ខ្មែរក្រោម​អំពី​បញ្ហា​នេះ​ដូចតទៅ​៖

ទាញយក