ជនជាតិយួន ២១ នាក់ស្កាត់ផ្លូវវាយព្រះសង្ឃខ្មែរក្រោម ២ អង្គក្នុងថ្ងៃចូលឆ្នាំយួន

ព្រះសង្ឃខ្មែរក្រោម ២ អង្គ និងគ្រហស្ថម្នាក់ ត្រូវជនជាតិយួន ២១
នាក់ចោមវាយតាមផ្លូវឲ្យរងរបួសជាទម្ងន់ នៅក្នុងថ្ងៃចូលឆ្នាំយួន ។
ហេតុការណ៍នេះ បានកើតឡើងនៅ ស្រុកកញ្ចោងខេត្តព្រះត្រពាំង
កាលពីថ្ងៃទី ១១ ខែកុម្ភៈកន្លងទៅថ្មីនេះ ។ ព្រះសង្ឃដែលរងរបួស
ត្រូវបានយកទៅព្យាលបាលនៅមន្ទីរពេទ្យស្រុកកញ្ចោង (Tieu
Can) ហើយបច្ចុប្បន្ន កំពុងសម្រាក់ព្យាបាលនៅក្នុងវត្តដើម្បីរងចាំ
អាជ្ញាធរវៀតណាមសាកសួរចម្លើយនៅថ្ងៃស្អែកទី ១៥ ខែកុម្ភៈ
នេះ ។ ប្រភពព័ត៌មានស្និទនឹងជនរងគ្រោះ បានប្រាប់ សារព័ត៌មាន ព្រៃ
នគរ ថ្ងៃទី ១៤ ខែកុម្ភៈ នេះថា  ព្រះតេជព្រះគុណ ថាច់ តឹម ព្រះជន្ម
២០ ព្រះវស្សា ព្រះសង្ឃវត្តស្ទឹងមានជ័យសេរីឧត្ដម (អូរវែងថ្មី) ឋិត
នៅក្នុងភូមិលិចចាក ឃុំតឹងហ្វា ស្រុកកញ្ចោង ខេត្តព្រះត្រពាំង
និងបងប្រុសបង្កើតរបស់ព្រះអង្គម្នាក់ជាអ្នកបើកម៉ូតូដុប ព្រមទាំង
ព្រះសង្ឃគង់នៅវត្តជាមួយគ្នាមួយព្រះអង្គទៀត ត្រូវបានក្រុមជន
ជាតិយូន ២១ នាក់ស្កាត់ផ្លូវវាយ ខណៈដែលព្រះសង្ឃទាំងពីរអង្គ
នេះ ធ្វើដំណើរពីផ្ទះត្រឡប់ទៅវត្តវិញប្រមាណជាម៉ោង ០៩ យប់ ។
ប្រភពព័ត៌មាន បានប្រាប់ពីមូលហេតុដែលនាំឲ្យជនជាតិយួនទាំង
នេះវាយព្រះសង្ឃថា ដំបូងផ្ដើមចេញពីជនជាតិយួនមួយក្រុមនេះ
បានស្រែកជេរព្រះសង្ឃជាភាសាយូនថា “អាលោកសង្ឃត្រងោល
(Thằng Thầy Chùa Đầu Trộc) ខណៈដែលព្រះសង្ឃកំពុងគង់ម៉ូតូ
តាមផ្លូវ  ។ ពេលឮដូច្នេះ ព្រះសង្ឃក៏បានចុះពីម៉ូតូមកសួរពួកជន
ជាតិយួនទាំងនេះថា ហេតុអ្វីបានជេរព្រះសង្ឃយ៉ាងនេះ ស្រាប់ពួក
នេះរួមគ្នាវាយព្រះសង្ឃតែម្ដង ។
តាមប្រភពព័ត៌មានដដែល ក្រុមជនជាតិយួនទាំងនេះ ត្រូវបាន អាជ្ញាវៀតណាមឃាត់ខ្លួនភ្លាមៗ ហើយក្រុមសមត្ថកិច្ចនឹងសួរនាំ
បញ្ហានេះ នៅថ្ងៃស្អែកទី ១៥ ខែកុម្ភៈ នេះ ៕

ប្រភព៖ អាស៊ីសេរី