ជនជាតិយួនវាយព្រះសង្ឃបានរួចទោស ព្រោះមិនគ្រប់អាយុ

សារព័ត៌មាន ព្រៃនគរ
ម្ដាយឪពុកក្រុមជនជាតិយួនដែលវាយព្រះសង្ឃខ្មែរក្រោមនៅ
ស្រុកកញ្ចោង បានសុំទោសចំពោះព្រះសង្ឃជនរងគ្រោះនៅចំ
ពោះមុខអាជ្ញាធរវៀតណាមដោយមានការចូលរួមឃ្លាំមើលពី
ព្រះសង្ឃនិងពលរដ្ឋខ្មែរក្រោម ព្រមទាំងមន្រ្តី រដ្ឋាភិបាលគ្រប់
ស្ថាប័ន នៅតំបន់មួយនេះរាប់រយនាក់ កាលពីថ្ងៃទី ១៥ ខែ កុម្ភៈ
ម្សិលមិញនេះ ។ 

ប្រភពព័ត៌មានពីសង្ឃខ្មែរក្រោមមួយអង្គដែលឋិតនៅក្នុងហេតុ
ការណ៍នេះផ្ទាល់បានប្រាប់ សារព័ត៌មាន ព្រៃនគរ ថា ម្ដាយឪពុក
ក្រុមជនជាតិយួនទាំង ២១ នាក់នេះ បានសុំទោសចំពោះព្រះសង្ឃ
នៅចំពោះមុខមន្រ្តីរដ្ឋាភិបាលវៀតណាមគ្រប់ជាន់ថ្នាក់ថា កូនៗ
របស់ពួកគេ នៅក្មេងមិនទាន់ដឹងក្ដីទើបបង្កឲ្យមានហេតុការណ៍
នេះកើតឡើង ។

បន្ទាប់ការសម្របសម្រួលសួរហេតុផល  អាជ្ញាធរវៀតណាម បាន
លើកលែងទោសឲ្យជនជាតិយួនទាំងនេះ ដោយលើកហេតុផល
ថា ក្រុមជនជាតិយូនទាំងនេះ  នៅមិនទាន់គ្រប់អាយុ ១៨ ឆ្នាំ ដើម្បី
កាត់ទោសទៅតាមច្បាប់វៀតណាម ។

បុគ្គលិកនគរបាលវៀតណាមប្រចាំខេត្តព្រះត្រពាំងម្នាក់មិនធ្វើអត្ថា
ធិប្បាយជុំវិញរឿងនេះ ហើយថា ករណីនេះ មិនមែនជានាទីរបស់់
ខ្លួន ខណៈដែល សារព័ត៌មាន ព្រៃនគរ បានសួរតាមទូរស័ព្ទកាល
ពីរាត្រីទី ១៥ ខែកុម្ភៈ ម្សិលមិញនេះ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី ១១ ខែកុម្ភៈ ព្រះតេជព្រះគុណ ថាច់
តឹម ព្រះជន្ម  ២០ ព្រះវស្សា ព្រះសង្ឃវត្តស្ទឹងមានជ័យសេរីឧត្ដម
(អូរវែងថ្មី)  ឋិតនៅក្នុងភូមិលិចចាក ឃុំតឹងហ្វា ស្រុកកញ្ចោង
ខេត្តព្រះត្រពាំង និងបងប្រុសបង្កើតរបស់ព្រះអង្គម្នាក់ជាអ្នកបើក
ម៉ូតូដុប ព្រមទាំងព្រះសង្ឃគង់នៅវត្តជាមួយគ្នាមួយព្រះអង្គទៀត
ត្រូវបានក្រុមជនជាតិយូន ២១ នាក់ស្កាត់ផ្លូវវាយ ខណៈដែលព្រះ
សង្ឃទាំងពីរអង្គនេះ ធ្វើដំណើរពីស្រុកកញ្ចោង ត្រឡប់ទៅវត្តវិញ
ប្រមាណជាម៉ោង ០៩ យប់ ។

ប្រភពព័ត៌មាន បានប្រាប់ពីមូលហេតុដែលនាំឲ្យជនជាតិយួនទាំង
នេះវាយព្រះសង្ឃថា ដំបូងផ្ដើមចេញពីជនជាតិយួនមួយក្រុមនេះ
បានស្រែកជេរប្រមាថព្រះសង្ឍ ខណៈដែលព្រះសង្ឃកំពុងគង់ម៉ូតូ
តាមផ្លូវ  ។ ក្រុមជនជាតិយួនទាំងនេះ ត្រូវបានអាជ្ញាវៀតណាម
ឃាត់ខ្លួនភ្លាមៗរយៈពេលពីរម៉ោងបន្ទាប់ហេតុការណ៍នេះបានកើត
ឡើង ។

ប្រភពព័ត៌មានបានប្រាប់ថា ករណីនេះ ក្រុមជនជាតិយួនជាអ្នក
មានកំហុស ហើយអាជ្ញាធរវៀតណាមកាត់ទោសចំៗដោយមិនចាំ
បាច់ឡើងតុលាការឡើយ ។ ចំណែកមតិពលរដ្ឋខ្មែរក្រោមមួយ
ចំនួនបានលើកឡើងថា រឿងនេះ អាចរដ្ឋាភិបាលវៀតណាមខុប
ខិតជាមួយក្រុមជនជាតិយួនទាំងនោះ ដោយយកលែះថា មិនគ្រប់
អាយុដើម្បីបានរួចទោស ៕