ជនជាតិដើមខ្មែរក្រោម និងរដ្ឋាភិបាលយៀកណាមសព្វថ្ងៃ

តទៅនេះ ជាកំណត់ចំណាប់អារម្មណ៍របស់ វិទ្យុខ្មែរកម្ពុជាក្រោម ទាក់ទងនឹងសេចក្តី ប្រកាស របស់អង្កការសហប្រជាជាតិ ស្តីពី ជនជាតិដើម រវាងប្រជាពលរដ្ឋខ្មែរកម្ពុជា ក្រោម ជាជនជាតិដើម និងប្រទេសវៀតណាម ដែលជាសមាជិករបស់ អង្គការសហប្រជាតិ ដែលបាន ទទួលស្គាល់សេចក្តីប្រកាសនេះ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០០៧។ ក្នុងនាមជាជនជាតិដើម លើទឹកដីកម្ពុជាក្រោម ដែលសព្វថ្ងៃនៅក្រោម ការឃុំគ្រងរបស់រដ្ឋាភិ- បាល ប្រទេសវៀតណាមកុម្មុយនីស្ត យើង ខ្មែរក្រោមទាំងអស់គ្នាជាសាក្សីរស់ បានឃើញ ផ្ទាល់នឹងភ្នែក និងទទួលផ្ទាល់ក្នុងជីវិតប្រចំាថ្ងៃ ថាប្រទេសវៀតណាមសព្វថ្ងៃ មិនគ្រាន់តែ មិនគោរពចំពោះអ្វី ដែលខ្លួនបានប្រកាស ទទួលស្គាល់នូវច្បាប់អន្តរជាតិនេះប៉ុណ្ណោះទេ គឺថែមទំាងយកសេចក្តីប្រកាសនេះ ធ្វើជា ខែល បិទបាំងទង្វើដ៏អស្រូវរបស់ខ្លួន ក្នុងការ រំលោភសិទ្ធិសេរិក្នុងការរស់នៅ សិទ្ធិប្រតិបត្តិសាសនា មានផែនការរំលាយវត្តអារាម ទំនៀមទំលាប់ប្រពៃណី វប្បធម៌អក្សរសាស្រ្ត រំលោភកម្មសិទ្ធដីធ្លី សិទ្ធរួមប្រជុំ និងការបញ្ចេញមតិ សិទ្ធក្នុងការទទួលបាននូវ ពរត៌មាននានា ក្នុងពិភពលោក។ល។និង។ល។

ដូច្នេះ ការទទួល ស្គាល់សិទ្ធិជនជាតិដើមរបស់រដ្ឋាភិបាលវៀតណាម គឺមិនខុសពីការដែលពួកគេធ្លាប់ចុះកិច្ចសន្យាជាមួយបច្ចាមិត្ត កាលសម័យសង្រ្គាមនៅវៀតណាម គឺដៃមួយស៊ីញ៉េផ្អាកចម្បាំងរបៀបបញ្ឆោត ដៃម្ខាងបញ្ជារៀបទ័ពប្រុងប្រយុទ្ធ យ៉ាងក្តៅគគុក គឺសុទ្ធតែកិច្ចសន្យាបោកប្រាស់ភ្នែកសកលលោក ដើម្បីយកឱកាសអនុវត្ត ផែនការ ដែលចាត់ ឡើងជាកំហិតគ្មានប្រែប្រួល ដោយបក្សកុម្មុយនីស្តយួន។ ដោយពិភពលោកទាំងមូល ជាពិសេសប្រទេសមហា អំណាចទាំងឡាយមានបញ្ហាធំៗដែលត្រូវប្រឈមដោះស្រាយ  ខ្មែរក្រោមមិនអាចដេកផ្សងព្រេងវាសនាចាំ ជំនួយពីប្រទេសដ៏ទៃទាំងស្រុងទេ គឺអ្នកដែលត្រូវគេបំបាត់សិទ្ធិ ត្រូវតែព្យាយាមធ្វើការតវ៉ា ដើម្បីអោយគេប្រគល់ សិទ្ធិនោះមកវិញ។ យើងជាជានជាតិដើមខ្មែរក្រោមគួរតែបានដឹងថា លទ្ធផលល្អដែលជនជាតិដើមនៅប្រទេស នានាលើសកលលោក ត្រូវបានគេទទួលគោរពមកទល់ពេលនេះ មិនមែនបានមកដោយងាយៗទេ គឺសុទ្ធតែបាន មក ដោយសារសេចក្តីព្យាយាមទាមទារតវ៉ាយ៉ាងស្វិតស្វាញនិងដោយក្លាហានបំផុត ជាពិសេស ពីសំណាក់ប្រជា ពលរដ្ឋនៅក្នុងស្រុក។ ការទាមទារតវ៉ានេះ ត្រូវធ្វើឡើងនៅក្នុងប្រទេសជាមួយរដ្ឋាភិបាល វៀតណាមផង និងក្នុង វេទិការអន្តរជាតិផង ។ ថ្នាក់អន្តរជាតិ ជារៀងរាល់ឱកាសដែលខ្មែរក្រោមបានជួបអ្នកតំណាងស្ថានទូតនៃប្រទេស ណាមួយ គួរតែឆ្លៀតឱកាសនិយាយប្រាប់គេពីរឿងនេះ ដោយបង្ហាញនូវរូបថតជាក់ស្តែង ដែលរដ្ឋារវៀតណាម បានធ្វើទុក្ខបុកម្នេញដាក់ខ្នោះច្រវាក់ សម្លាប់និងធ្វើគតព្រះសង្ឃនិងប្រជាពលរដ្ឋខ្មែរក្រោម និងគ្រប់រូបភាព នៃការបំបាត់សិទ្ធិខ្មែរម្ចាស់ដើមដែនដីកម្ពុជាក្រោម។

យើងជាខ្មែរក្រោមទាំងអស់គ្នាត្រូវតែសង្ឃឹមថា ការលាក់បាំងរបស់វៀតណាមចំពោះទង្វើដែលខ្លួនធ្វើ យ៉ាងអយុត្តិធម៌នោះ នឹងជ្រួតជ្រាបដល់សកលលោកទាំងមូលនៅថ្ងៃណាមួយមិនខាន ហើយនៅ ពេលនោះ វៀតណាមបង្ខំចិត្តត្រូវតែប្តូរទាំងស្រុងនូវឥរិយាបថរបស់ខ្លួនចំពោះខ្មែរក្រោមជៀសមិនរួចឡើយ។ យើងខ្ញុំសូមជំរាបថា ចាប់តាំងពីថ្ងៃនេះតទៅ វិទ្យុសម្លេងខ្មែរកម្ពុជាក្រោមនឹងធ្វើការចាក់ផ្សាយជាបន្ត បន្ទាប់ នូវសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីពីជនជាតិដើម។ ដូច្នេះ សូមលោកអ្នកមេត្តារង់ចាំស្តាប់ សេចក្តីថ្លែងការណ៍ដ៏មានសារៈសំខាន់នេះ កុំបីខានឡើយ។

ដោយ៖ សឺង សម្រេច

.