សង្ក្រាន្ត ភាសាសំស្ក្រឹត មានន័យថាដំណើរឃ្លាតចាកទី ការឈានចូលដល់ ដំណើរដែលព្រះអាទិត្យចូលដល់ រួមប្រជុំនៃរាសីចក្រ ដំណើរដែលដើមនិងចុងនៃរាសីចក្រជួបគ្នា។
ចំពោះមនុស្សលោកទួទៅ អ្នកដែលមានសតិអារម្មណ៍ភ្ញាក់រឭក អាចដណ្តឹងសួរខ្លួនឯងថា ធ្មេចៗមួយឆ្នាំបានកន្លង ផុតទៅហើយ ទោះជាចង់ឬមិនចង់ ពេលវេលាបានរុញច្រានជីវិតយើងឱ្យខិតទៅមុខមួយឆ្នាំទៀត ហើយតើមួយឆ្នាំកន្លង មកនេះ ខ្លួនយើងបានធ្វើអ្វី រីកចម្រើនបានប៉ុនណាដែរ? ក្នុងនាមជាជនជាតិខ្មែរកម្ពុជាក្រោមដែលកំពុងរស់នៅក្រៅរបប គ្រប់គ្រងរបស់រដ្ឋកុម្មុយនីស្តយួន ថាតើយើងបានធ្វើអ្វីខ្លះ ដើម្បីឱ្យមានការប្រែប្រួលចំពោះ ស្ថានការណ៍នៅកម្ពុជាក្រោម ដែលអ្នកកាន់អំណាចយួនកំពុងប្រើពេលវេលាដើម្បីបំបាត់ពូជសាសន៍ខ្មែរ ? នៅក្នុងសៀវភៅដែលសរសេរដោយលោក ជីម រ៉ុន [ Jim Ron] មានឃ្លាមួយចែងដូច្នេះថា <>. មានន័យថា ហោចណាស់ យើងធ្វើការផ្លាស់ប្តូរពីយើងជាអ្នកណាពុំនោះទេយើងនឹងទទួលយកនូវអ្វីដែលយើង ធ្លាប់ទទួលបាន។ សម្រាប់ជីវិតឯកជន ក៏មិនខុសពីជីវិតខ្មែរក្រោម តើយើងបានបានរួមចំណេកកែប្រែស្ថានការណ៍បានអ្វីខ្លះ? ឆ្នាំថ្មី ការងារថ្មី ហើយការងារនោះត្រូវតែល្អជាងមុន មានប្រសិទ្ធិភាពជាងមុន ព្រោះបើមនុស្សម្នាក់ឈប់រីកចម្រើន គឺជា មនុស្សស្លាប់ទាំងរស់។ មួយឆ្នាំកន្លងទៅ មានន័យថាផែនការយួនក្នុងការសម្លាប់ដោយគ្រប់មធ្យោបាយចំពោះខ្មែរក្រោមជា ជនជាតិដើមនៃទឹកដីកម្ពុជាក្រោមបានឈានមួយជំហ៊ានទៅមុខ។ មិនខុសពីរុក្ខជាតបញ្ញើក្អែកដែលទំរស់លើដើមឈើណា តែងរួតរឹតបឺតយកជីជាតិពីដើមឈើនោះឱ្យស្គមស្គាំងរីងរៃ បើមិនដល់ថ្នាក់ស្លាប់ទេ ក៏បានត្រឹមដកដង្ហើមផ្តឹកៗចាំថ្ងៃមរណា។ ឃាតករយួនដែលបានសម្លាប់កូនខ្មែរក្រោមមិនដែលបានទទួលទោសពៃរ៍អ្វីទាំងអស់។ សកម្មជនតវ៉ាការពារកម្មសិទ្ធដីធ្លីកេរ ដូនតាត្រូវចាប់ដាក់ពន្ធនាគារ។ ព្រះសង្ឃត្រូវបង្ខិតបង្ខំឱ្យប្រតិបត្តិពិធីសាសនាតាមរបៀបរបបកម្មុយនីស្ត។ អ្នកថ្វាយបង្គំ ព្រះពុទ្ធបដិមាករក្នុងសាលាឬព្រះវិហារត្រូវថ្វាយបង្គំរូបថតរបស់ខ្មោចហូជីមិញក្នុងពេលជាមួយគ្នា។ ខ្មែរក្រោមគ្មានសិទ្ធ ស្តាប់ព័ត៌មានពីកម្ពុជា។ អ្នកដែលមានទំនាក់ទំនងជាមួយបងប្អូនសាច់សារលោហិតនៅបរទេសត្រូវតាមដាននិងឃាត់ ខ្លួន។ល។និង។ល។ ខ្លីៗប៉ុណ្ណឹងក៏វាមានន័យថាយួនបានហ៊ុំព័ទ្ធខ្មែរក្រោមឱ្យរស់នៅក្នុងគុកឥតជញ្ជាំង។ ក្នុងពេលជា មួយគ្នានោះ យួនបានលួងសួរខ្មែរដែលមិនសប្បាយចិត្ត ដោយហៅទៅសួរថា តើខ្មែរក្រោមចង់បានអីទៀត សូមប្រាប់មកចុះ ! អស្ចារ្យណាស់ ! អ្វីដែលខ្មែរត្រូវការ យួនបានកាត់ផ្តាច់ ហើយបែរជាហុចឱ្យនូវអ្វីដែលមិនត្រូវការ នោះមិនខុសពីលួងក្មេងម្នាក់ ដែលកំពុងស្រេកទឹកឱ្យហូបកន្ទក់វិញយ៉ាងដូច្នោះ។
នៅក្នុងស្ថានភាពបែបនេះ ខ្មែរដែលនៅក្រៅគុកឥតជញ្ជាំងប្រាកដជាមានភារកិច្ចធ្វើការងារសព្វបែបយ៉ាងដែល អាចធ្វើបាន ដើម្បីទប់ដំណើរគាបសង្កត់របស់យួនផង ដើម្បីឱ្យបងប្អូនរួមលោហិត កាន់តែបានដឹងអំពីសិទ្ធិរបស់ខ្លួនក្នុងនាម ជាជនជាតិដើមនៃដែនដីកម្ពុជាក្រោម ហើយឱ្យមានសេចក្តីក្លាហានប្រឈមការរំលោភបំពានពីសំណាក់ពួកយួន។ ក្នុង របាយការណ៍ប្រចាំឆ្នាំរបស់លោកប្រធានសហព័ន្ធខ្មែរកម្ពូជាក្រោម មានលាតត្រដាងអំពីសកម្មភាពឆ្នាំកន្លងទៅ និងផែនការ នានាសម្រាប់ឆ្នាំថ្មី បានបង្ហាញអំពីការខិតខំប្រឹងប្រែងយ៉ាងអស់ពីសមត្ថភាព របស់អ្វីដែលពួកយួនតែងឱ្យឈ្មោះថា ‹‹ពួកជននៅបរទេស..។ក្នុងការជួបប្រស្រ័យទាក់ទងជាមួយបងប្អូនខ្មែរនៅកម្ពុជាក្រោមពេលថ្មីៗនេះ មានការទទួលស្គាល់ថា ក្នុងករណីយខ្លះដែលខ្មែរនៅក្នុងស្រុកបានធូរស្រាល ក៏គឺដោយសារចំហាយសកម្មភាពរបស់សហព័នខ្មែរកម្ពុជាក្រោមដែរ។ គ្មានអ្វីគួរឱ្យសង្ស័យទេ ថាខ្មែរក្រោមនៅក្នុងស្រុកភាគច្រើនឬស្ទើរតែទួទៅ បានដឹងបានឮនិងបានទទួលផលជាវិជ្ជមាន ពីសកម្មភាពរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម។ ក្នុងពេលជាមួយគ្នានោះ ពួកអាជ្ញាធរយួនបានដឹងពីរឿងនេះច្បាស់លាស់ ក៏បានបន្ធូរបន្ថយដោយកន្លែង កាន់តែរឹតបន្តឹងដោយកន្លែង។ មួយឆ្នាំកន្លងទៅនេះ សហព័ន្ធខ្មែរកម្ពុជាក្រោមប្រាកដជា បានឈានទៅមុខត្រូវទិស លើមាគ៌ាមួយដែលនាំជនរួមឈាមពីទីងងិតទៅរកពន្លឺ។ តែទោះជាយ៉ាងណាក៏ដោយ ជនខ្មែរ ក្រោមគ្រប់រូបនៅតែត្រូវដណ្តឹងសួរខ្លួនឯងថា តើខ្លួនកំពុងតែជាអ្នកអស់សង្ឃឹម ឬក៏ជាអ្នកមានសង្ឃឹមក្នុងរឿងនេះ? តើខ្លួន មានចំណែកក្នុងការប្រើពេលវេលាឱ្យមានប្រយោជន៍ចំពោះជាតិសាសនារបស់ខ្លួនដែរឬទែ? ជាទស្សនៈពុទ្ធនិយមក៏ដូច សាកលនិយម គ្មានអ្វីដែលសម្លាប់ព្រលឹងវិញ្ញាណមនុស្ស ជាងក្តីអស់សង្ឃឹមក្នុងចិត្តរបស់មនុស្សម្នាក់ៗ។ មនុស្សម្នាក់ដែល យកចិត្តទុកដាក់ចំពោះសុខទុក្ខនៃមនុស្សម្នាក់ទៀត គឺជាតម្លៃដ៏ធំធេងរបស់ជីវិត។ អ្វីដែលយើងបានធ្វើកិច្ចបរិច្ចាកចំពោះ មនុស្សម្នាក់ទៀត ឬប្រជាជាតិមួយ គឺជាការរីកចម្រើនរបស់ខ្លួនយើងផ្ទាល់។ ក្នុងមួយឆ្នាំៗ យើងអាចរស់នៅដោយបន់ស្រន់ ឱ្យពេលវេលាកន្លងផុតឆាប់ ឬយកពេលវេលានោះទៅធ្វើការងារដ៏មានតម្លៃកាត់ថ្លៃមិនបាន។ ពេលវេលាជារបស់មានតម្លៃ បំផុតនៅក្នុងលោកនេះ ព្រោះថា យើងអាចប្រឹងប្រែងធ្វើការរកស៊ីបង្កើនលុយកាក់បាន តែមិនអាចបង្កើតពេលវេលាថែមទៀត បានទេ ឬចង់ហៅពេលវេលាដែលកន្លងផុតទៅឱ្យវិលមកវិញក៏មិនបានដែរ។ យើងអាចចំណាយពេលដ៏ច្រើន ដើម្បីធ្វើការ អត់ប្រយោជន៍កំប៉ិកកំប៉ុក ឬអាចឆ្លៀតពេលតែបន្តិចបន្តួចធ្វើការជាតិដ៏មានតម្លៃ។ មួយឆ្នាំកន្លងទៅ ផែនការដែលយួនធ្វើ សម្រេចបានក្នុងអំពើជិះជាន់បំបាត់ពូជខ្មែរក្រោម ពិតជាមិនដូចគ្នានឹងសកម្មភាពខ្មែរក្រោមជាអ្នកស្រេកឃ្លានសេរីភាព នោះទេ។ សត្វពស់ដែលលេបកង្កែប កម្រឱ្យកង្កែបរួចខ្លួនវិញក៏ពិតមែន ព្រោះកង្កែបគ្មានអ្នកជួយ ហើយកង្កែបជាសត្វគ្មាន ប្រាជ្ញា សូម្បីទីលំនៅខ្លួនឯងក៏ពឹងតែលើរូងក្តាមដែរ។ ប៉ុន្តែយួនកំពុងលេបខ្មែរក្រោមនៅក្រោមភ្នែកពិភពលោកទាំងមូល ក្រោមសេចក្តីសង្កេតរបស់អង្គការសហប្រជាជាតិ ពានលើសេចក្តីប្រកាស៤៦មាត្រារបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធ របស់ជនជាតិដើមដែលយួនខ្លួនឯងបានទទួលស្គាល់ជាមហោឡារិក។ យួនកំពុងនៅក្រោមសម្ពាធថ្កោលទោសយ៉ាងធ្ងន់ធ្ងរ របស់អង្គការUNPO ក៏ដូចជាកំពុងប្រឈមនឹងសកម្មភាពទប់ស្កាត់យ៉ាងមមាញឹកនិងប៉ិនប្រសប់របស់សហព័ន្ធខ្មែរកម្ពុជា ក្រោម។ ទង្វើរបស់យួនគឺ ផ្ទុយស្រឡះពីឆន្ទៈរបស់ខ្មែរក្រោមដែលកំពុងភ្ញាក់រលឹក ហើយងើបឡើងតបតដើម្បីរើបំរះខ្លួនឯង។ ខ្មែរក្រោមជាមនុស្សឆ្លាតវាងវៃ ស្គាល់ល្បិចយួនច្បាស់លាស់ គឺមិនមែនជាសត្វកង្កែបនោះទេ។
ទោះជាយ៉ាងណាក៏ដោយ ក៏មានការងារដែលខ្មែរក្រោមនៅអាចធ្វើឱ្យកាន់តែប្រសើជាងមុនដែរ។ ការប្រើពេលវេលា របស់ខ្មែរក្រោមនៅពេលនេះ មានតម្លៃស្មើអាយុជីវិតរបស់ប្រជាជាតិខ្លួន។ គន្លិះនៅត្រង់យើងត្រូវតែមានជំនឿមួយ ថា សេរីភាពខ្មែរក្រោមមិនបានមកងាយៗដោយក្តីមេត្តារបស់យួន ឬដោយអង្គការអន្តរជាតិណាមួយធ្វើការជំនួសយើងទេ។ គឺយើងគ្រប់គ្នា រាប់ទាំងអ្នកដែលមិនទាន់បានចូលរួម ឬអ្នកដែលធ្លាប់បំបែកបំបាក់សាមគ្គីខ្មែរ ត្រូវតែបែរមកមានចំណែក ក្នុងសកម្មភាពរើបំរះនេះ។
តាំងពីក្រោយយុគ្គសម័យដ៏រុងរឿងដែលខ្មែរអាចកសាងប្រាសាទអង្គរវត្តជានិមិត្តរូបនៃអរិយ្យធម៌ខ្ពស់របស់ខ្លួនមក ជនជាតិខ្មែរហាក់ដូចជាបាត់បង់នូវអ្វីដែលជាព្រលឹងនៃសាមគ្គីធម៌ ហើយតែងបណ្តោយឱ្យបរទេសលុកលុយចូលបានទាំង ភូមិសាស្រ្តដែនដីនិងព្រលឹងវិញ្ញាណ។ប៉ុន្តែចំពោះខ្មែរក្រោមដែលបានទទួលរស់ជាតិល្វីងជូរចត់ក្នុងជីវិតជាអ្នកកំពុងរស់នៅក្រោមនឹមដែកបរទេសនោះ គឺជាផលប៉ះពាល់អវិជ្ចមានមួយដ៏ច្បាស់ក្រលែត ដែលគួរតែបង្កើតបាននូវបទពិចារណាដើម្បីប្តូរ ស្ថានចិត្តគំនិត។
ជាមួយនឹងការខំអុជធូបទៀនបែរបន់ទេវតាឆ្នាំថោះនេះឱ្យជួយផ្តល់នូវសុខសេរីសួស្តីឱ្យយើង យើងចាំបាច់ត្រូវកែឆ្នៃ ទាំងស្ថានភាពជីវិតឯកជន និងប្រជាជាតិ ឱ្យកាន់តែល្អប្រសើជាងមុន។
ឆ្នាំមួយបានកន្លងផុតទៅមែន ក៏មិនមែនមានន័យថា យើងត្រូវលង់ផុងខ្លួនទាំងស្រុងនៅចំពោះមុខដំណើរឈ្លានពាន របស់ពួកដីតូចចង្អៀតរកកន្លែងនៅគ្មានដែរ។
ឆ្នាំមួយបានកន្លងផុតទៅហើយមែន ក៏មិនមែនមានន័យថា ខ្មែរហួសពេលរួបរួមកម្លាំងគ្នាដែរ ដើម្បីថែរក្សា អត្តសញ្ញាណជាតិដែរ។
សូមទេវតាឆ្នាំថោះនេះជួយពន្យល់ចិត្តខ្មែរក្រោមដែលនៅក្រៅសហព័ន្ធនៅឡើយ ឱ្យមកចូលរួមគ្នាឱ្យកាន់តែ មានកម្លាំងខ្លាំងក្លាជាងមុន ដើម្បីអាយុជីវិតទឹកដីនិងបងប្អូនដ៏អភព្វរបស់យើងទាំងអស់គ្នា។
វិចារណកថា វិទ្យុសំឡេងកម្ពុជាក្រោម.