បទភ្លេងប្រពៃណី
ទំនុកច្រៀង សឺង សម្រេច
ច្រៀងដោយ កៀង ចំរើន
មង្គលការរបស់កូនប្រុសស្រីខ្មែរក្រោមមួយគ្រួសារនៅស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង កាលពីកាលពីថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០០៩ ។
ថ្ងៃនេះថ្ងៃជាវេលាល្អ ថ្ងៃដែលឪពុកម្តាយរបស់កូនប្រុសកូនស្រី ព្រមទាំងយាយតាមាមីង បងប្អូន កូនក្មួយញាតិសន្តានសាច់សារលោហិត ទាំងខាងប្រុស ទាំងខាងស្រី មកជួបជុំគ្នា ឪពុក ម្តាយមានសេចក្តី សប្បាយរីករាយក្រៃពេកណាស់ ដែលកូនទាំងពីរបាននាំកិត្តិយសមកឲ្យ ឪពុកម្តាយ ដោយបានក្រាបក្បាល ដល់កន្ទេល រៀបការតាម ទំនៀម ទម្លាប់ ប្រពៃណីខ្មែរយើង! ក្នុងឳកាសដ៏មហោឡាប្ញក្ស នេះ ពាក្យបណ្តាំដែល ឪពុកម្តាយផ្តែ ផ្តាំ ក្រៅតែពីសូមជូនពរជ័យ សិរីសួស្តី ជ័យមង្គលដល់កូនទាំងពីរ ឲ្យចេះអត់ឳនខន្តី ចេះស្រឡាញ់ថ្នាក់ថ្នម ថែរក្សាគ្នា ដល់ ចាស់ព្រិទ្ធចាស់ព្រេង គឺសូមឲ្យកូនៗកុំភ្លេចឲ្យសោះ ថាយើងកើតមកជាខ្មែរ ជាពូជសាសន៍ ម្ចាស់ទឹកម្ចាស់ដីដែលយើងកំពុងតែ រស់នៅនាពេលនេះណាកូនណា៎ ! ទោះបីថ្ងៃ ក្រោយ ជាអ្នក ធ្វើស្រែចំការ ក្នុងស្រុកភូមិក្តី ឬក៏ត្រូវធ្វើដំណើរ ចាកចេញទៅ ប្រកបការងារ នៅទីក្រុងតូច ធំប្រជុំជននានា ក៏ត្រូវតែកុំភ្លេចខ្លួនឲ្យសោះ ថាខ្លួនជាជាតិខ្មែរ ! តាំងតែពីខោ អាវស្លៀកពាក់ តាំងពីសំដីសំដៅភាសានិយាយស្តី ដ្បិតអីយើងជាខ្មែរក្រោម យើងបានបាត់បង់ អ្វីៗអស់ច្ រើនណាស់ទៅហើយ ប៉ុន្តែយើងនៅមានសេចក្តីថ្លៃថ្នូមួយ គឺដោយបានប្រកាន់ជាប់ ថាយើង ជាជាតិ កំណើតខ្មែរ ទោះបីមានបរទេសណាគេបន្តុះបង្អាប់យើងយ៉ាងណាក៏ដោយ កូនត្រូវ តែមាន មោទនភាពពីជាតិ កំណើតរបស់កូន ! កុំបានចូលទីក្រុងហើយ ភ្លេចខ្លួនជាខ្មែរ ស្លៀកតាមគេ ឯងអាវវែងរតេរតៃរញ៉ៃឲ្យសោះ ពេលហេមន្តសន្តរដូវចូលឆ្នាំភ្ជុំបិណ្ឌដូនតាមកដល់ កុំភ្លេចវិលមករក ផ្ទះភូមិស្រុកសំបែងជួបជុំបងប្អូន រៀបចំ ធ្វើបុណ្យទានទៅ វត្តវ៉ាតាម ទំនៀមប្រពៃ ណីជាតិ យើង។ ថ្ងៃក្រោយទៅ ទោះត្រូវរស់នៅទីណា កន្លែងណា ប្រទេសណា សូមកូនៗកុំបានស្រួលហើយ ធ្វើខ្លួនរំភើយសប្បាយភ្លេចនឹកគិតដល់ជាតិខ្មែរក្រោមយើង ជា ពិសេស មានគំនិតអត់ធ្មត់កុំបែក បាក់ សាមគ្គីសាមគ្គា ច្រណែននិន្ទា យកឈ្នះ យកចាញ់។ គ្រប់កាយកម្ម វិចីយកម្ម មនោកម្ម គួរតែមានការនឹកគិតរំពៃដល់ជាតិដែលកំពុងតែជាប់ក្នុង ការហ៊ុំព័ទ្ធរបស់ពួកយួនវាតទឹកដី មានបំណងកំទេចចោលនូវសាសនា ទំនៀមទម្លាប់ ប្រពៃណីខ្មែរយើងតាមរបៀបក្តៅផង តាមត្រជាក់ផង ដោយប្រើគ្នាគេផង ប្រើគ្នាឯងផង។ អារឿងគេប្រើគ្នាគេវាស្រួលមើលឃើញទេកូន តែវាពិបាកអារឿងគ្នាឯង ហ្នឹង ! តែយើងបែកបាក់គ្នាជា ច្រើនពួកច្រើនក្រុមរបាត់រប៉ាយហើយ គឺដូច ជួយយួនឲ្យរំលាយខ្មែរបានកាន់ តែ លឿន។ ចំណែករឿងទ ប់ស្កាត់ នយោបាយរបស់យួននេះ ក្នុងនាមជាជនជាតិដើមម្ចាស់ទឹកដី កូនៗមានសិទ្ធិ ពេញលេញ តាមមាត្រាដែលមានចែងទាំង ៤៦មាត្រា ដោយអង្គការសហប្រជាជាតិ ស្តីពីសិទ្ធិជនជាតិដើម។ នៅពេលដែលមានការរំលោភ ជិះជាន់ពីសំណាក់រដ្ឋាភិបាលយួន ទៅលើមាត្រាណាមួយនៃសេចក្តីប្រកាសនេះ កូនមានសិទ្ធិតវ៉ាទាមទារឲ្យគេ ទទួលស្គាល់និងគោរព កុំចេះតែបណ្តែតបណ្តោយឳនក្បាលឲ្យ គេជាន់តាមចិត្ត វាបាត់បង់សិរីសួស្តីអស់ហើយ រកសេចក្តីសុខមិនឃើញទេកូន ! ម៉្យាងទៀតក្នុងការតវ៉ានេះ គឺយើងមិនបាន ធ្វើអ្វី ខុសនឹង ច្បាប់ ក៏ទេដែរ កុំទៅខ្លាចអីពេកណា កូនប្រុសស្រី ! គឺដោយសារមូលហេតុហ្នឹង បាន ជាទំនៀម ទម្លាប់ ប្រ ពៃណីខ្មែរយើង ចាស់ៗចេះតែ ដាស់តឿនកូនប្រុសកូនស្រី ពេលសំពះផ្ទឹម ឲ្យងើប មុខឡើង! គឺមិន មែនក្នុងន័យឲ្យងើបខ្ពស់ ប្រណាំងប្រជែង ដណ្តើមគ្នាយកឈ្នះយក ចាញ់ រវាងប្តីនិង ប្រពន្ធទេ គឺងើបមុខឡើង ដើម្បីទទួលសិរីសួស្តីជ័យមង្គល គឺងើបឡើងឲ្យផុត ពីការ ដែល ធ្លាប់ភ័យ ខ្លាចបាក់ស្បាតដោយ បរទេសជិះជាន់ ហើយមានទំនុកទុកចិត្តលើសិទ្ធិខ្លួនឯង ជាជន ជាតិ ដើមម្ចាស់ ទឹកដី ហ៊ានស្តី ហ៊ានថា ហ៊ានតវ៉ា កុំតក់ស្លុត ! ហ៎ ! ងើបមុខឡើង កូនប្រុស កូនស្រី ! លើក ដៃបន្តិចមកផង ឪម៉ែចង ដៃឲ្យណា៎ ! លោកអ្នកភ្លេង ! សូមលេងបទបាយខុនចងដៃ !