បទភ្លេងបាសាក់
ទំនុកច្រៀង សឹង សម្រេច
ច្រៀងដោយ កៀង ចំរើន
១- ប្រទេសវៀតណាម បានលេបយកដីខ្មែរ
រួចគិតគ្នាន់គ្នេរ រំលាយសាសនា
ចាប់ផ្សឹកព្រះសង្ឃ រឹបយកកេរដូនតា
ខ្មែរក្រោមតវ៉ា ចោទថាចង់ផ្តាច់ដី ។
២- យួនមួលបង្កាច់ អាងខ្មែរស្លូតត្រង់
ចិត្តខ្មៅយង់ឃ្នង បិទសិទ្ធិសេរី
យកដីខ្មែរហើយ គំនិតអន្តិរត្ថី
ចង់ផ្តាច់ជីវី ពូជពង្សខេមរា ។
៣- យើងជាខ្មែរក្រោម ព្រះសង្ឃគ្រហ័ស្ថ
មិនព្រមបង់បោះ សិទ្ធិម្ចាស់ភារា
ត្រូវរួមកម្លាំង ក្រោកឡើងតវ៉ា
ឲ្យយួនធានា គោរពច្បាប់ដូចគេ ។
៤- ពិភពលោកនេះ នៅក្រោមសំណាញ់ច្បាប់
មិនអាចចងចាប់ ចោទខុសទទេ
ស្វាស៊ីបាយរួច លាបមាត់ពពែ
គេដឹងហូរហែ មុខអ្នកឈ្លានពាន ។
៥- សហព័ន្ធធ្វើការ ដោយសន្តិភាព
យល់ច្បាស់ជ្រួតជ្រាប ច្បាប់ជាធរមាន
អន្តរជាតិដឹង យួនជាអ្នករំខាន
លាក់ជិតមិនបាន រឿងអាក្រក់-ល្អ ។