ការប៉ាន់ប្រមាណចំពោះកិច្ចប្រតិបត្តិ ដែលប្រទេសវៀតណាម បាន និងមិនបានធ្វើ នៅពាក់កណ្តាលពេលកំណត់ ដោយ UPR… (ភាគទី ២០)

ប្រែសម្រួលដោយ៖ សឺង សម្រេច/VOKK

អនុសាសន៍លេខ២១ ផ្តល់ដោយប្រទេស អេហ្សឺកបៃចានAzerbaijan:

ឱ្យវៀតណាមពិចារណាក្នុងការធ្វើសច្ចាប័ណ្ណ ចំពោះអនុសញ្ញាអន្តរជាតិស្តីពីជនពិការ។

កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមមិនបានប្រតិបត្តិសោះទេ។

ការឆ្លើយតបរបស់អង្គការ UNPO:

មកទល់ខែកុម្ភៈឆ្នាំ២០១២ វៀតណាមមិនបានចុះហត្ថលេខាលើអនុសញ្ញាអន្តរជាតិស្តីពីជនពិការ ដែលប្រទេស នេះបានចុះហត្ថលេខានៅឆ្នាំ២០០៧នោះ នៅឡើយទេ។

អនុសាសន៍លេខ២២ ផ្តល់ដោយប្រទេស អេហ្សឺកបៃចានAzerbaijan:

ឱ្យវៀតណាមពិចារណាអំពីការធ្វើសច្ចាប័ណ្ណ លើអនុសញ្ញាអន្តរជាតិស្តីពីកិច្ចការពារសិទ្ធិរបស់ កម្មករទេសន្តរ ប្រវេសន៍ និងសមាជិកគ្រួសាររបស់ពួកគេ។

កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមមិនបានប្រតិបត្តិសោះទេ។

ការឆ្លើយតបរបស់អង្គការ UNPO:

មកទល់ខែកុម្ភៈឆ្នាំ២០១២ វៀតណាមមិនបានចុះហត្ថលេខាលើអនុសញ្ញាអន្តរជាតិស្តីពីកិច្ចការពារសិទ្ធិរបស់ កម្មករទេសន្តរប្រវេសន៍ និងសមាជិកគ្រួសាសរបស់ពួកគេនៅឡើយ។

អនុសាសន៍លេខ២៨ ផ្តល់ដោយប្រទេស បេឡារូសៈ

ឱ្យវៀតណាមបន្តចំណាត់វិធានការឱ្យបានទៅដល់អនុសញ្ញាស្តង់ដារការងារអន្តរជាតិ ILO ដ៏សមល្មម។

កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមមិនបានប្រតិបត្តិសោះទេ។

ការឆ្លើយតបរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមៈ

វៀតណាមគ្មានគម្រោងចំណាត់វិធានការឱ្យបានទៅដល់អនុសញ្ញាស្តង់ដារការងារអន្តរជាតិ ILOនោះទេ។

អនុសាសន៍លេខ២៩ ផ្តល់ដោយប្រទេស បេឡារូសៈ

ឱ្យវៀតណាមបន្តជម្រុញទៅដល់ការព្រមព្រៀង ចំពោះវិធាននៃសិទ្ធិមនុស្សអន្តរជាតិ និងរបៀបរបបរាយការណ៍ ទៀងទាត់ ដែលមានភ្ជាប់មកជាមួយស្រាប់។

កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមមិនបានប្រតិបត្តិសោះទេ។

ការឆ្លើយតបរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមៈ

វៀតណាមបានព្រមព្រៀងចំពោះវិធាននៃសិទ្ធិមនុស្សអន្តរជាតិជាច្រើន ប៉ុន្តែវៀតណាមិនព្រមអនុញាតឱ្យពលរដ្ឋ របស់ខ្លួនមានសារព័ត៌មានឯករាជ ឬសេរីភាពក្នុងការតវ៉ាទាមទារសិទ្ធិជាមូលដ្ឋានរបស់ពួកគេឡើយ។

របស់អង្គការសាមគ្គីភាព អ្នកគ្រិស្ទសាសនាអន្តរជាតិ(CSW):

វៀតណាមមិនបានទទួលយល់ព្រមអនុវត្តអនុសញ្ញាស្តង់ដារការងារអន្តរជាតិ (ILO), កតិកាសញ្ញាអន្តរជាតិ ស្តីពីការបំបាត់ការប្រកាន់ពូជសាសន៍គ្រប់រូបភាព(CERD),CERPD  នៅឡើយទេ។ នៅពេលដែលវៀតណាម បានធ្វើសហការជាមួយនឹងវិធានការសើរើត្រួតពិនិត្យជាសាកលតាមកាលកំណត់(UPR) អនុសាសន៍ដ៏ចំនួន ច្រើន ដែលបានត្រូវច្រានចោលមិនទទួលយក គឺជាការមួយគួរឱ្យយកចិត្តទុកដាក់ណាស់។

អនុសាសន៍លេខ៣៦ ផ្តល់ដោយប្រទេស បួគីណា ហ្វាសូ Burkina Faso:

ឱ្យវៀតណាមពង្រឹងយន្តការវិជ្ជាស្ថានរបស់ខ្លួន ដើម្បីលើកតំកើងនិងធ្វើឱ្យមានប្រសិទ្ធិភាព ចំពោះសិទ្ធិមនុស្ស ដោយអនុវត្តតាមអនុសញ្ញាអន្តរជាតិនានា ដែលប្រទេសវៀតណាមខ្លួនឯងជាភាគីហត្ថលេខី និងអំពាវនាវ ឱ្យសហគមន៍អន្តរជាតិ គាំទ្រចំពោះការខិតខំប្រឹងប្រែងនេះ។

កំណត់របស់វិជ្ជាស្ថានសិទ្ធិមនុស្សៈ វៀតណាមមិនបានប្រតិបត្តិសោះទេ។

របស់អង្គការសាមគ្គីភាព អ្នកគ្រិស្ទសាសនាអន្តរជាតិ(CSW):

វៀតណាមបន្តរំលោភបំពានចំពោះការងារដែលបានតម្រូវឱ្យធ្វើ ក្រោមកតិកាសញ្ញាអន្តរជាតិស្តីពីសទ្ធិស៊ីវិល និងនយោបាយ(ICCPR) និងកតិកាសញ្ញាស្តីពីសិទ្ធិកុមារ(CRC)។ ចំពោះមាត្រា១៨ នៃ កតិកាសញ្ញាអន្តរជាតិ ស្តីពីសទ្ធិស៊ីវិលនិងនយោបាយ គឺមានការរំលោភបំពានយ៉ាងរាលដាល ទៅលើសេរីភាពសាសនា ក្នុងចំណោម ជាតិពន្ធភាគតិច ដែលត្រូវបង្ខិតបង្ខំឱ្យបោះបង់ចោល។