ចំណេះជិះកឯង

ថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០១២
អ្នកស្ដាប់វិទ្យុខ្មែរកម្ពុជាក្រោម
គេនៅចាំបានថា កាលពីអតីតកាលខ្មែរកម្ពុជាក្រោម នៅមានសិទ្ធិសេរីភាពច្រើនណាស់ ជាពិសេស គឺសេរីភាព ខាងការរក្សាវប្បធម៌ជាតិរបស់ខ្លួននេះតែម្ដង ។ រឿងនេះ បើប្រៀបធៀបទៅនឹងស្ថាន ភាពសិទ្ធិសេរីភាពរបស់ខ្មែរ ដែលកំពុងតែរស់នៅលើទឹកដីកម្ពុជាក្រោម (ដែនដីកូសាំងស៊ីន) ដែលនាបច្ចុប្បន្នកាលនេះ ឋិតនៅក្រោម ការត្រួតត្រា របស់របបគ្រប់គ្រងទីក្រុងហាណូយនិយម កុម្មុយនិស្ត ដោយសារលទ្ធផលនៃកិច្ចព្រមព្រៀង ដ៏ទុយ៌សរវាងអាណានិគមបារាំងនិងសក្តិភូមិយួន កាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៤៩ នោះ វាខុសគ្នា ដូចមេឃនិងដី។
មុនពេលដែលខ្មែរក្រោមភៀសខ្លួនមករស់នៅក្នុងបណ្ដាប្រទេសលោកសេរី នៅលើសាកល លោកនេះ គេពុំសូវស្គាល់ខ្មែរក្រោមទេ វៀរលែងតែអ្នកប្រវត្តិសាស្ត្រ និងអ្នកស្រាវជ្រាវមួយ ចំនួន ប៉ុណ្ណោះ ដែលបានដឹងឮខ្លះៗ អំពីខ្មែរ ក្រោម។ តើបញ្ហា នេះមកពីអ្វី? មិនចាំបាច់គិត គូរឱ្យ វែងឆ្ ងាយទេ អ្នកណាក៏ អាចឆ្លើយបាន ដែរថា មកពីខ្មែរក្រោម បាត់បង់សិទ្ធិសេរី ភាព ហើយសេរី ភាពមានច្រើនប្រភេទ ណាស់ តែសេរីភាព ក្នុងទីនេះ គឺសេរីភាព ផ្សព្វផ្សាយ និង សេរី ភាព ទទួល បាន ព័ត៌មាននេះតែម្ដង។
ថ្មីៗនេះ យើងបានឮដំណឹងថា រដ្ឋអំណាចខែត្រព្រះត្រពាំង បានកោះហៅព្រះសង្ឃនិងគណៈ កម្មការ វត្ត ឱ្យមកចូលរួមប្រជុំ។ ខែត្រព្រះត្រពាំង គឺជាខែត្ររបស់ខ្មែរយើង ដែលបច្ចុប្បន្ននេះ យួនហៅ ថាខែត្រ ត្រាយិញ។ គឺជាខែត្រមួយក្នុងបណ្ដាខែត្រទាំងឡាយ ដែលមានខ្មែរ ក្រោម រស់នៅដ៏ច្រើន ហើយដែល មានព្រះសង្ឃ ជាកូនចៅ របស់ខ្មែរក្រោមបួស រៀន នៅ ក្នុងវត្ត ទាំង ជាងមួយរយហាសិបវត្ត។
តាមរបាយការណ៍ពីខាងក្នុងស្រុកមក ការជួបប្រជុំនោះ ស្ដីពីសាសនានិងការរក្សាស្រុក ការពារប្រ ទេស គឺជាសិក្ខាសាលាមួយរៀបចំឡើងក្នុងបំណងទប់ស្កាត់ការទទួលយកព័ត៌មាន ពីអង្គការ សមាគមក្រៅរដ្ឋាភិបាល នៅក្រៅប្រទេស ដែលភាគច្រើនជាអង្គការមិនមានកំរៃឯកជន ហើយតែង ជួយដល់ជនក្រីក្រ ឬអ្នកដែលត្រូវបាន គេរំលោភបំពាន ដែលជាមូលដ្ឋានគ្រឹះ នៃលទ្ធិ ប្រជា ធិបតេយ្យ។
រដ្ឋអំណាចយួនតែងតែព្រួយបារម្ភចំពោះអង្គការក្រៅស្រុក ហើយតែងចោទប្រកាន់អង្គការទាំង នេះថា ជាក្រុម ប្រតិកិរិយា។ កុំថាឡើយដល់ទៅអង្គការដែលត្រូវបានបង្កើតឡើងដោយខ្មែរក្រោម ដូចជាសហព័ន្ធខ្មែរកម្ពុជា ក្រោម ជាដើមនោះ សូម្បីតែវិទ្យុផ្សាយសំឡេងសហរដ្ឋអាមេរិក ឬវិទ្យុអាស៊ីសេរី នៅក្នុងទសវត្សរ៍ឆ្នាំប៉ែតសិប ក៏ត្រូវបានរដ្ឋអំណាចយួនហាមឃាត់មិនឱ្យស្ដាប់ដែរ ព្រោះពួកគេព្រួយបារម្ភ ភ័យខ្លាចនឹងអំណាចទីបួន គឺអំណាច សារព័ត៌មាននេះណាស់។
យើងក៏នៅចាំបានដែរថា ការដែលរដ្ឋ អំណាចយួននៅក្នុងបណ្ដាខែត្រមួយចំនួន បានហាម មិនឱ្យ បងប្អូនខ្មែរក្រោមដំឡើងថាសផ្កាយរណប (disc) ដើម្បីមើលទូរទស្សន៍ពី ប្រទេសកម្ពុជា ជាប្រទេស ដែលយួន តែងនិយាយថាជាប្រទេសបងប្អូន ហើយទាំងរដ្ឋាភិបាលប្រទេសកម្ពុជា ទាំងរដ្ឋាភិបាលប្រទេសសាធារណរដ្ឋ សង្គមនិយមយៀតណាម តែងបាននិយាយដូចគ្នា អំពីចំណង មិត្តភាព ដ៏ស្អិតរមួត រវាងប្រទេសទាំងពីរនេះ ដែលនាំឱ្យគេយល់ បានថា ប្រទេស ទាំង ពីរបាន ធ្វើ សហប្រតិបត្តិការស្ទើរគ្រប់វិស័យ។
ចុះហេតុអ្វីបានជាប្រយៀតណាម ហាមឃាត់មិនឱ្យខ្មែរក្រោមដំឡើងថាសផ្កាយរណប ដែលជា ឧបករណ៍ ទទួលព័ត៌មានពីប្រទេសជាបង ប្អូននោះ? ហើយតាមពិតទៅ មានបងប្អូន ខ្លះគ្រាន់តែចង់មើល ចង់ស្ដាប់ ធម្មទេសនា ដែលព្រះសង្ឃ ទេសន៍ផ្សាយតាមកម្មវិធី ទូរទស្សន៍ ជាតិ នៃប្រទេស កម្ពុជា តែប៉ុណ្ណោះ។ ប្រសិនបើមានជនណាម្នាក់ មិនព្រមគោរពតាមការ រហាមឃាត់នេះ ជននោះ នឹងត្រូវបានចោទប្រកាន់ ពីបទប្រឆាំងនឹងអាជ្ញាធរដែនដី តឹងរឹងរ ហូតដល់ ទៅមាន ការពិន័យ ជាប្រាក់ទៀតផង ។ សកម្មភាពនេះ ក៏មិននៅខាងក្រៅបំណង រារាំងការ ទទួល បាន ព័ត៌មាន ដោយ សេរីនោះដែរ…។
បំណងរបស់រដ្ឋអំណាចយួន គឺធ្វើឱ្យអ្នកនៅក្នុងស្រុក ជាពិសេសគឺបងប្អូនខ្មែរក្រោម ឋិតនៅក្នុង ស្ថានភាពមួយ ដូចជា‹‹កូនក្អាតដែលនៅក្នុងក្អម››ព្រោះរដ្ឋអំណាចយួន ក៏ដូចជាមេដឹកនាំរបបផ្ដាច់ ការ ដទៃទៀត នៅលើសាកលលោកនេះដែរ។ ពួកគេចង់ឱ្យអ្នកដែល នៅក្រោមការត្រួតត្រា របស់ខ្លួនស្ ដាប់ បង្គាប់តែក្រុមប័ក្សរបស់ខ្លួន មើលឃើញ អ្វីៗ ដែលពួកគេធ្វើសុទ្ធតែល្អ សុទ្ធតែធ្វើ បាន ត្រឹមត្រូវ ឥតខ្ចោះ ដោយបដិសេធមិនយក គោលការប្រណាំង ប្រជែងមកធ្វើ ជាមាគ៌ា ដឹកនាំរដ្ឋ ឡើយ ម្លោះហើយពួកគេ តែង រកឧបាយកល ធ្វើយ៉ាងណា ដើម្បីបិទបាំង ព្រឹត្តិការណ៍ អវិជ្ជមាននានា ដែលកំពុងតែកើតមាននៅក្នុង ស្រុក។ ការបើកឱ្យ មានទីផ្សារ សេរីនៅ ក្នុងប្រទេស យៀតណាម ដែលធ្វើឱ្យប្រទេសមួយនេះបានចូល ជាសមាជិក នៃអង្គការ ពាណិជ្ជកម្ម ពិភពលោក (WTO) ដែលជាជំហានមួយមកទាក់ទងនឹងបណ្ដាប្រទេស លោក សេរីដើម្បីដោះ ទ័ល ពេលប្រ ទេសនេះ នៅឯកោកាលពីអំឡុង ឆ្នាំ ១៩៩០នោះ គឺវាគ្រាន់តែជា មធ្យោបាយមួយ ដែលប្រ ទេសនេះ ត្រូវបង្ខំចិត្តធ្វើ ដើម្បីរក្សាអំណាចរបស់ពួកគេតែប៉ុណ្ណោះ ពុំមែន មាន ន័យ ថា អ្នក កកាន់ អំណាច យួនចង់ឱ្យមាន លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសនេះទេ។
តែមធ្យោបាយដែល យួនប្រើក្នុងការដោះទ័លនោះ បានបណ្ដាលឱ្យប្រទេសនេះ មានកង្វល់ច្រើន ក្នុងការក្សា អំណាចរបស់ខ្លួន ព្រោះតាមរយៈទំនាក់ទំនងផ្សារសេរី លទ្ធិប្រជាធិបតេយ្យ ត្រូវបានជ្រួតជ្រាប ចូលទៅ ក្នុងប្រទេសនេះ ហើយលទ្ធិប្រជាធិបតេយ្យជាគូបដិប័ក្ស ជាសត្រូវ របស់របបដឹកនាំ ដែលមានប័ក្សតែមួយ ជាត្រីវិស័យ។ ចំពោះប្រទេសយៀតណាម បច្ចុប្បន្ននេះ ជាប្រទេសដែលមានរបបដឹកនាំជាឯកតោប័ក្ស មេដឹកនាំយួន មើលឃើងថា ការបណ្ដោយឱ្យមានលទ្ធិប្រជាធិបតេយ្យរីកចំរើន គឺជាគ្រោះថ្នាក់មួយ ដែលមិនអាចទទួល យកបានឡើយ។ ដូច្នេះ មធ្យោបាយមួយទៀត ដែលជាយុទ្ធសាស្ត្រ ក្នុងការទប់ស្កាត់ លទ្ធិប្រជាធិបតេយ្យ គឺបិទបាំងលាក់លៀមមិនឱ្យប្រជាពលរដ្ឋរបស់ខ្លួនទទួលបានដឹងឮ នូវការរីកចំរើនរបស់ ប្រទេសនានា នៅលើលោកនេះ។ តែប័ក្សកុម្មុយនិស្ដយួនត្រូវបានបរាជ័យ ព្រោះឥទ្ធិពលនៃប្រព័ន្ធ អន្តរបណ្ដាញ ព័ត៌មាន បានចាក់ទម្លុះកំពែងភ្លើងការពារ របស់រដ្ឋអំណាច យួន ធ្វើឱ្យអ្នក នៅក្នុងប្រទេស បានជ្រួតជ្រាប អំពីការរីកចំរើន របស់ពិភព លោកគ្រប់វិស័យ ជាពិសេស គឺវិស័យសិទ្ធិសេរីភាពតែម្ដង ម្លោះហើយ បានជា ថ្មីៗនេះ រដ្ឋអំណាចយួន ខិតខំរិត បន្តឹង ខាងផ្នែកព័ត៌មាននេះឯង។
ការដែលយួនកោះហៅព្រះសង្ឃនិងខ្មែរក្រោមឱ្យមករួមប្រជុំ ដើម្បីព្រមានជាមុននោះ គឺវាជាមេរៀន ដែលគេ បង្រៀនសាឡើងវិញ ព្រោះគេតែងធ្វើយ៉ាងនេះ មុនពេលធ្វើបាបខ្មែរក្រោម។  តែយួនភ្លេច ថាបច្ចុប្បន្ននេះ ជាសម័យកំព្យូទ័រ អំពើទុច្ចរិតដែលយួនធ្លាប់ប្រព្រឹត្ត ហើយបិទបាំងទោសកំហុសពីមុន នោះ ឥឡូវនេះបើគេ ធ្វើដូចពីមុនទៀត ប្រាកដជាមិនអាច លាក់បាំងនឹងអ្នកស្រឡាញ់សេរីភាពយុត្តិធម៌ នៅលើភិភពលោកនេះ បានឡើយ ៕