តាងនាមគណៈកម្មការនាយក និងជាប្រធានសភាព្រឹទ្ធាចារ្យ នៃសហព័ន្ធខ្មែរ កម្ពុជាក្រោម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះមនសិការ ស្មារតី ស្នេហាជាតិ របស់បងប្អូនជនរួមជាតិ នៅជុំវិញពិភពលោក ជាពិសេសប្រធានតំបន់ ប្រធានសាខា តំណាងទីក្រុង និងតំណាងទ្វីប ព្រមទាំងប្រទេសនានា នៃសមាជិក- សមាជិកា សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលបានរៀបចំទិវារំលឹកខួបឆ្នាំទី៦៣ ថ្ងៃបារាំង កាត់ទឹកដីកម្ពុជាក្រោម ឱ្យទៅអាណានិគមយួន ០៤ មិថុនា ឆ្នាំ១៩៤៩ – ០៤ មិថុនា ឆ្នាំ ២០១២ នៅគ្រប់ទីកន្លែងរបស់លោកអ្នករស់នៅ។ សកម្មភាពទាំងអស់នេះ គឺជាមោទ នភាពជាតិយើង និងបានបង្ហាញដល់មតិជាតិ-អន្តរជាតិ ថា ខ្មែរក្រោមជាម្ចាស់ធនធាន ធម្មជាតិ និងធនធានវប្បធម៌ លើទឹកដីកម្ពុជាក្រោម។
ទន្ទឹមពេលដែលបងប្អូនជនរួមជាតិ បានរៀបចំទិវារំលឹកខួបឆ្នាំទី៦៣ នៃព្រឹត្តិការ ណ៍សោកនាដកម្មរបស់ខ្មែរក្រោមនោះ លោក ថាច់ ង៉ុក ថាច់ ប្រធានប្រតិបត្តិសហព័ន្ធ ខ្មែរកម្ពុជាក្រោម ក៏កំពុងបំពេញបេសកកម្មនៅទ្វីបអឺរ៉ុប ដើម្បីលាតត្រដាងនូវអំពើ អមនុស្សធម៌, ការរំលោភសិទ្ធិមនុស្ស, ការបំបិទសិទ្ធិសេរីភាព និងជំនឿសាសនា ប្រាប់ ដល់សហគមន៍អន្តរជាតិឱ្យបានជ្រាបផងដែរ។
លោក លោកស្រី និងបងប្អូនជនរួមជាតិ ជាទីគោរពរាប់អាន ខ្ញុំបាទក៏សូមថ្លែងអំ ណរគុណជាពន្លឹកផងដែរ នូវសកម្មភាពរបស់ ប្រធានតំបន់ ប្រធានសាខា និងទឹកចិត្ត ដ៏សប្បុរស របស់បងប្អូន ដែលបានចំណាយថវិកាយ៉ាងច្រើន ចូលរួមរំលែកទុក្ខជាមួយ នឹងក្រុមគ្រួសារសព លោក សម បូរិន្ទ តាមរយៈសហព័ន្ធខ្មែរកម្ពុជាក្រោម កន្លងមក។ ហើយទន្ទឹមពេលនេះដែរ ក៏សូមថ្លែងអំណរគុណជាអនេក ចំពោះសាខាសហព័ន្ធខ្មែរ កម្ពុជាក្រោម ប្រចាំទីក្រុងស្តុកតុន ដែលបានបរិច្ចាគថវិកា ចំនួន៣២០ដុល្លារ, សាខា សហព័ន្ធ ខ្មែរកម្ពុជាក្រោម ប្រចាំរដ្ឋចរចារ ចំនួន៣០០ដុល្លារ, សាខាសហព័ន្ធខ្មែរកម្ពុជា ក្រោម ប្រចាំរដ្ឋណតកូឡូឡាញណា ចំនួន១០០ដុល្លារ, លោក គឹម សូនី និងលោក ចាន់ គឹម ជា នៅទីក្រុងប្រែសនូ ចំនួន៦០ដុល្លារ និងលោក ថាច់ តង និងក្រុមគ្រួសារ នៅទី ក្រុងសាន់ហូស្សេ ចំនូន១០០ដុល្លារ ដើម្បីចូលរួមរំលែកមរណៈទុក្ខជាមួយនឹង ក្រុមគ្រួសារ លោក បណ្ឌិត ចរស្វរ ខូភើ ទីប្រឹក្សាជាន់ខ្ពស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលជីដូនរបស់លោកបណ្ឌិត បានទទួលមរណៈភាព កាលពីពេលថ្មីៗនេះ។
ទឹកចិត្តដ៏សប្បុរស និងកាយវិកាដ៏ប្រពៃនេះ តាមនាងសហព័ន្ធខ្មែរកម្ពុជាក្រោម សូមសម្តែងនូវកតញ្ញូតាទិគុណ និងថ្លែងអំណរគុណយ៉ាងក្រៃលែង ចំពោះបងប្អូនជនរួម ជាតិទាំងអស់ ដែលតែងតែឈឺឆ្អាលរឿងបញ្ហាជាតិ និងសង្គមរបស់យើងជាដរាប។
សូមបញ្ជាក់ថា៖ បើលោកអ្នកចង់ដឹងច្បាស់នូវលទ្ធផល ឬសកម្មភាព សហព័ន្ធ ខ្មែរកម្ពុជាក្រោម នៅទ្វីបអឺរ៉ុប សូមលោក លោកស្រី ទំនាក់ទំនងទៅការិយាល័យ សហ ព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានទូរស័ព្ទលេខ៖ ៨៥៦ ៦៥៥- ៣៨៣៨។
សូមពុទ្ធពរទាំងឡាយ៤ប្រការគឺៈ អាយុ វណ្ណៈ សុខៈ និងពលៈ ចូរកើតមានដល់ បងប្អូនជនរួមជាតិគ្រប់ទិសទី កុំបីឃ្លៀងឃ្លាតឡើយ។
សូមបងប្អូនជនរួមជាតិ ទទួលនូវការគោរពរាប់អានដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ។
សហរដ្ឋអាមេរិក, ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១២
ខ្ញុំព្រះករុណា ខ្ញុំបាទ
ចៅ រៀប
ប្រធានសភាព្រឹទ្ធាចារ្យ សហព័ន្ធខ្មែរកម្ពុជាក្រោម