បងប្អូនប្រជាពលរដ្ឋខ្មែរក្រោម ព្រះសង្ឃ និស្សិតនិងពុទ្ធបរិស័ទខ្មែរទូទៅដែលកំពុងរស់នៅ
ទីក្រុងបាងកក បានស្រុះស្រួលមូលមតិគ្នារៀបចំចាត់កម្មវិធីបុណ្យរលឹកនឹកដល់ថ្ងៃ ទី ០៤
ខែមិថុនា ឆ្នាំ ១៩៤៩ ជាថ្ងៃប្រវត្តិសាស្រ្តដ៍ជូរចត់និងឈឺចាប់បំផុត ដែលបងប្អូនជនរួមឈាម
ខ្មែរនិងខ្មែរក្រោមទាំងអស់ទាំងនៅដែនដីកម្ពុជាក្រោម នៅប្រទេសកម្ពុជា និងនៅបណ្តាប្រ
ទេសនានាជុំវិញពិភពលោក ត្រូវតែចងចាំ និងមិនត្រូវបំភ្លេចបានឡើយ នៅថ្ងៃនេះជាថ្ងៃដែល
រដ្ឋសភា និងរដ្ឋាភិបាលបារាំងសេស ដឹកនាំដោយលោកប្រធានាធិបតីបារាំងឈ្មោះ វ៉ែនសង់
អូរិយោល (Vinent Auriol) បានប្រកាសច្បាប់លេខ ៤៩-៧៣៣ ស្តីពីការផ្ទេរអាណានិគមថ្មី
និងកាត់ផ្តាច់នូវដែនដីព្រៃភ្នំសមុទ្រដ៍ធំទូលាយនៃអតីតដែនដីមហានគរខ្មែរជាង២១ខេត្តក្រុង
ដែលហៅថា កម្ពុជាក្រោម សព្វថ្ងៃ យ៉ាងអយុត្តិធម៌បំផុត ទៅអោយអធិរាជយួនបាវដាយ ឲ្យ
គ្រប់គ្រងនិងធ្វើអាណានិគមថ្មីបន្តពីអាណានិគមចាស់បារាំងសេសរហូតមកដល់បច្ចុប្បន្ននេះ
អស់រយះពេល ៦៣ ឆ្នាំហើយ ។
កម្មវិធីនេះនឹងត្រូវចាត់ឡើង នៅអាទិត្យ ទី ១៧ ខែមិថុនា ឆ្នាំ ២០១២ ខាងមុខនេះ នៅសហគមន៍
ខ្មែរក្រោម ស៊ីមុមមឿង ទីក្រុងបាងកក ប្រទេសថៃ។
– វេលាម៉ោង ០៩ ព្រឹក ជួបជុំញាតិមិត្តជិតឆ្ងាយ នៅសហគមន៍ខ្មែរក្រោម ស៊ីមុមមឿង
ទីក្រុងបាងកក ប្រទេសថៃ។
– វេលាម៉ោង ១០.៣០ និមន្តព្រះសង្ឃសូត្រមន្តចំរើនព្រះបរិត្ត និងវេរចង្ហាន់ព្រះសង្ឃដារ
បង្សុកូល ដើម្បីឧទ្ទិសបុណ្យកុសលថ្វាយព្រះគេន និងជូនដល់បុព្វបុរស វីរសមណ វីរជន
វីរនារីខ្មែរនិងខ្មែរក្រោមគ្រប់ជំនាន់ដែលខិតខំប្រឹងប្រែងតស៊ូការពាររាល់ភារកិច្ចទាំងអស់
ដើម្បីបុព្វហេតុជាតិសាសនានិងមាតុភូមិ តាំងពីអតីតកាលរហូតដល់បច្ចុប្បន្នកាលនេះ ។
បន្ទាប់មកមានកិច្ចថ្លែងសុន្ទរកថាដោយតំណាងគណៈកម្មការចាត់បុណ្យ និងមានចំណាប់
អារម្មណ៍ ផ្សេងៗដោយអ្នកចូលរួមផងដែរ ជាកិច្ចបញ្ចប់កម្មវិធីបុណ្យ ។
អាស្រ័យដូចបានទូលប្រគេន និងជំរាប់ជូនខាងលើនេះ សូមនិមន្តនិងអញ្ជើញចូលរួមអោយបាន
ច្រើន កុះករកុំបីខាន ទៅតាមប្រពៃណីព្រះពុទ្ធសាសនាយើង ។
សូមអរព្រះគុណ និង អរគុណ។
ព័ត៌មានបន្ថែមសូមទាក់ទងគណៈកម្មការចាត់បុណ្យតាមទូរស័ព្ទដូចខាងក្រោម៖
– Tel: 08-5803-0089 – Tel: 08-4655-0234
– Tel: 08-4676-0459 – Tel: 08-3732-4726