ទង់ជាតិមិកស៊ីកូដាក់នៅលើឡានមួយរត់នៅតាមដងផ្លូវ ក្នុងទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក ថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០១៥ ដើម្បីអបអរដល់ថ្ងៃ Battle of Puebla របស់ពលរដ្ឋមីស៊ីកូ ។ ពលរដ្ឋមីស៊ីកូចាត់ទុកថ្ងៃនេះ ជាថ្ងៃនាំមកនូវមោទកភាពសម្រាប់ជនជាតិរបស់គេ និងជាថ្ងៃដើម្បីលើកតម្កើងជាតិសាសន៍របស់ពួកគេ ទើបនាំគ្នាប្រារព្ធពិធីអបអរសាទរថ្ងៃនេះ ។

Battle of Puebla ជាថ្ងៃរំឭកដល់ទិវាជ័យជំនះរបស់ទាហានមីស៊ីកូនៅលើទាហានបារាំង ក្នុងសមរភូមិ Puebla នាថ្ងៃទី ៥ខែឧសភា ឆ្នាំ ១៨៦២ ក្រោមការដឹកនាំរបស់ អគ្គមេបញ្ជាការ Ignacio ZaragozaSeguín ។នៅសហរដ្ឋអាមេរិក Battle of Puebla ពេលខ្លះគេយល់ច្រឡំថា ជាថ្ងៃឯករាជ្យរបស់មីស៊ីកូ ។ ថ្ងៃឯករាជ្យដ៏សំខាន់នៅមីស៊ីកូ គេប្រារព្ធនៅថ្ងៃទី១៦ ខែកញ្ញា រៀងរាល់ឆ្នាំ ។
ទឹកដី California និងរដ្ឋមួយចំនួនទៀតនៅភាគខាងជើងសហរដ្ឋអាមេរិកជាអតីតទឹកដីរបស់មីស៊ីកូ ។ ជនជាតិមីស៊ីកូ នៅអាមេរិក គេអាចធ្វើពិធីអបអរសាទរថ្ងៃជ័យជំនះរបស់គេ ដោយអាច លើកទង់ជាតិមីស៊ីកូនៅលើទឹកដីអាមេរិកតែសម្រាប់ជនជាតិដើមខ្មែរក្រោមនៅកម្ពុជាក្រោម គ្មានទេ ៕