គណៈប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោម ទៅចូលរួមទិវាមនុស្សធម៌ នៅប្រទេសកាណាដា

សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលដឹកនាំដោយលោកតោ គឹមថុងអធិបតីសហព័ន្ធខ្មែរកម្ពុជា ក្រោម និងលោកថាច់ ង៉ុកថាច់ ប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម កំពុងនាំប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោមជាច្រើនអង្គ និងរូបទៅចូលរួមទិវាមនស្សធម៌ ខ្មែរពិភពលោក សង្រ្គោះខ្មែរក្រោម នៅទីក្រុងម៉ុងរ៉េអាល់ ខេត្តគេបិច នៃប្រទេសកាណាដា។
សូមចុចស្តាប់សេចក្តីរាយការណ៍របស់លោក ថាច់ សាមី វិទ្យុសម្លេងកម្ពុជាក្រោម ពីសហរដ្ឋអាមេរិក
កម្មវិធីនេះនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៧ ខែ សីហា ឆ្នាំ២០១០ខានស្អែកនេះ ក្រោមការរៀបចំ របស់ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម  ប្រចាំទីក្រុងម៉ុងរ៉េអាល់ ខេត្តគេបិច នៃប្រទេសកាណាដា ដែលបានសហការរួមជាមួយនឹងលោកជា សោភ័ណ ព្រមទាំងគណៈកម្មការជាច្រើនអង្គនិងរូប។ បុព្វហេតុដែលជម្រុញឱ្យកើតមានទិវាមនុស្សធម៌ ខ្មែរពិភពលោកសង្រ្គោះខ្មែរក្រោម នាថ្ងៃទី៧ ខែសីហានេះគឺ៖

ដោយសារសន្ទុះឆន្ទៈមនសិការជាតិរបស់អស់លោក លោកស្រីប្រធាន និងគណៈកម្មការ រៀបចំកម្មវិធី មានចិត្តអាណិតអាសូរដល់ជនភៀសខ្លួនខ្មែរ ក្រោមជាច្រើនគ្រួសារ ដែលកំពុងប្រឈមមុខនឹងទុក្ខលំបាកនៅក្នុងប្រទេសថៃ និងកម្ពុជា ដូចដែលអស់លោក លោកស្រី គ្រប់រូបធ្លាប់បានឆ្លងកាត់រួចមក ហើយ។

ដោយសារជនភៀសខ្លួនខ្មែរក្រោមទាំងនោះ ជាជនរួមជាតិតែមួយគឺ‹‹ខ្មែរ›› ចង់រត់គេចពីនឹម អាណានិគមយួនកុម្មុយនិស្ត ដើម្បីស្វែងរកជំរកជ្រកកោននិង ការសង្រ្គោះពីកម្ពុជាក្តី  ពីអន្តរជាតិក្តី។ កត្តានេះហើយ ទើបបានជាប្រធានសាខា សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុងម៉ុងរ៉េអាល់ ខេត្តគេបិច  និងលោកជា សូ ភ័ណ បានមូលមតិគ្នាជាធ្លុងមួយ ជាមួយនឹងគណៈកម្មការជាច្រើនរូបទៀត ស្រុះស្រួលមូលមតិគ្នារៀបចំទិវានេះឡើង ដើម្បីជួយកាត់បន្ថយភាពក្រីក្ររបស់ជនភៀសខ្លួន ខ្មែរក្រោមទាំងនោះ ទៅតាមលទ្ធិភាពដែលអាចធ្វើទៅបាន។ អាស្រ័យហេតុនេះ ប្រធានគណៈកម្មការរៀបចំកម្មវិធី សូមអំពាវនាវដោយ ស្មោះអស់ពីចិត្ត ចំពោះអស់លោក លោកស្រីសប្បុរសជនរួមជាតិ និងអន្តរជាតិ មេត្តាជួយឧបត្ថម្ភដល់ជនភៀសខ្លួន ខ្មែរក្រោមទាំងអស់គ្នានោះដោយក្តីអនុគ្រោះ និងទៅតាមសទ្ធាជ្រះថ្លារបស់អស់លោក លោកស្រី អ្នកនាងកញ្ញា។

កម្មវិធីនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១០ នៅមជ្ឈមណ្ឌលធម្ម ជាតិ អាស័យដ្ឋាន ៩១០ ផ្លូវឌុយប៉ាក Centre De La Nature Laval 910 Avenue

Laval, Quebec CANADA.

-កម្មវិធីចាប់ពីម៉ោង៧ព្រឹកទៅទល់នឹង ម៉ោង៩យប់ និងមានពិធីរាប់បាត្រ បង្សូល ជយន្តោ។

-ការាអូខេខ្មែរ របាំត្រុដិ និងល្បែងប្រពៃណី។

-ការបង្ហាញទំនៀមទម្លាប់អាពាហ៍ពិពាហ៍ខ្មែរ។

-រាំកំសាន្ត កំដរដោយវង់តន្រ្តីដ៏ល្បី ដែលប្រជុំដោយតារាចម្រៀង ដែលកំពុងមាន ប្រជាប្រិយប្រចាំប្រទេសកាណាដា សហរដ្ឋអាមេរិក និងមកពីព្រះរាជា ណាចក្រកម្ពុជាផង។ ដូច្នេះសូមអស់លោក លោកស្រី អ្នកនាងកញ្ញាកុំភ្លេច អញ្ជើញទៅចូលរួមឱ្យបានច្រើនកុះករ។

ពត៌មានបន្ថែម សូមអស់លោក លោកស្រីអ្នកនាងកញ្ញា អញ្ជើញទាក់ទង តាមរយៈលោក សឺន ស៊ិនថ ទូរស័ព្ទតំបន់លេខ (៥១៤) ៥០២-៣៧៤១

លោកឡឹម ផាត ទូរស័ព្ទតំបន់លេខ(៥១៤) ៥៦១-៩៧៤៦

លោកជាសោ ភ័ណ ទូរស័ព្ទតំបន់លេខ(៥១៤) ៨៩៨-៤៧៣៧

លោកស៊ុយ សារួន ទូរស័ព្ទតំបន់លេខ(៥១៤) ៣៧៤-៤០៩២។

.