គណៈកម្មការសេរីភាពសាសនាអន្តរជាតិស្នើឲ្យដាក់វៀតណាម ចូលក្នុងបញ្ជី CPC ឡើងវិញ

ថ្ងៃនេះ (ទី ២៨ ខែមេសា) គណៈកម្មការសេរីភាព សាសនាអន្តរជាតិ (USCIRF) បានចេញរបាយ ការណ៍ ប្រចាំឆ្នាំស្តីអំពីសេរីភាពសាសនាពិភពលោកឆ្នាំ ២០១១ ។ ក្នុងឱ កាសនេះដែរ គណៈកម្មការមួយនេះ ក៏បានស្នើដល់រដ្ឋមន្រ្តីក្រសួងការបរទេសសហ រដ្ឋអាមេរិក ដាក់វៀតណាមចូលទៅក្នុងបញ្ជីប្រទេសពិសេសដែលមានក្តីកង្វល់ (CPC) ឡើងវិញ ព្រោះមានការរំលោភសិទ្ធិសាសនាយ៉ាងធ្ងន់ធ្ងរ ។
គណៈកម្មការសេរីភាពសាសនាអន្តរជាតិ បានបញ្ជាក់ថា ការជួបជុំគ្នាខាងជំនឿសាសនា នៅប្រទេសវៀតណាមមានការរីកចម្រើន និងរយៈពេល ១០ ឆ្នាំ កន្លងទៅនេះ រដ្ឋាភិបាល មានការផ្លាស់ប្តូរគួរឲ្យមោទនៈ ដោយមានការចាប់អារម្មណ៍ពីសហគមន៍អន្តរជាតិជាពិ សេស ប្រទេសបក្សកុម្មុយនិស្តមួយនេះបានដាក់ចូលទៅក្នុងបញ្ជី CPC ។
តែទោះជាយ៉ាងនេះក្តី នៅវៀតណាមបច្ចុប្បន្ននេះ មានមនុស្សជាច្រើនកំពុងតែត្រូវបាន ចាប់ខ្លូន ដាក់ឃុំឃាំងជាបន្តបន្ទាប់ ព្រោះជាប់ទាក់ទិននឹងសកម្មភាពផ្សព្វផ្សាយសាស នា ។ បណ្តាមន្រី និងកម្មាភិបាល នៃរដ្ឋាភិបាលមិនដែលត្រូវបានពិន័យពីបទបំពានលើ ពលរដ្ឋឡើយ ។ សកម្មភាពនៃក្រុមចាត់តាំងសាសនាឯករាជ្យនៅតែត្រូវបានគេចាត់ ទុកថាជាក្រុមខុសច្បាប់ ។ តាមការអះអាងរបស់គណៈកម្មការសេរីភាពសាសនានេះ ដដែលបានបញ្ជាក់ថា ព្រំដែនច្បាប់នៃក្រុមសាសនាដែលរដ្ឋាភិបាលទទួលស្គាល់នៅ តែជាការស្រមើស្រមៃ ដែលវាជាការងាយណាស់សម្រាប់រដ្ឋាភិបាលយកទៅកែច្នៃ ចេញជារឿងនយោបាយ ។ ក្រៅពីនេះ មានក្រុមបរិស័ទថ្មីនៃព្រះពុទ្ធសាសនា និង សាសានាដំណឹងល្អ (Tin Lanh) ត្រូវបានគេរើសអើង និងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ជម្រុញឲ្យពួកគេបោះបង់ចោលសាសនារបស់ខ្លួនទាំងបង្ខំ ។
ចាប់តាំងពីឆ្នាំ ២០០១ មក គណៈកម្មការសេរីភាពសាសនាអន្តរជាតិតែងតែស្នើឲ្យដាក់ វៀតណាមចូលទៅក្នុងបញ្ជី CPC ។ រយៈពេល ២ ឆ្នាំ គឺឆ្នាំ ២០០៤ និង ឆ្នាំ ២០០៥ ក្រ សួងការបរទេសសហរដ្ឋអាមេរិក បានដាក់វៀតណាមចូលទៅក្នុងបញ្ជីCPC តែត្រូវបាន លុបឈ្មោះចេញវិញ ចាប់ពីឆ្នាំ ២០០៦ រហូតដល់បច្ចុប្បន្ននេះ ៕
ដោយ សឺង មាលា/The Prey Nokor New

.