
មេដឹកនាំគណបក្សសង្គ្រោះជាតិ មានគម្រោងយកទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ខាងមុខ ដើម្បីប្រមូលផ្ដុំសមា ជិកគាំទ្រទូទាំងប្រទេស ធ្វើមហាបាតុកម្មទាមទារឲ្យរដ្ឋាភិបាលគោរពសិទ្ធិមនុស្ស និងស្វែងរកយុត្តិធម៌លើលទ្ធ ផល បោះឆ្នោត ។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ មានប្រសាសន៍នៅព្រឹកថ្ងៃច័ន្ទ ទី ១៨ ខែវិច្ឆិកាថា មហាបាតុកម្ម ទ្រង់ ទ្រាយធំដែលគ្រោង ធ្វើនៅថ្ងៃទិវាសិទ្ធិមនុស្ស អន្តរជាតិ ១០ ធ្នូ ខាងមុខ មិនទាន់កំណត់ ទីតាំងប្រ មូលផ្តុំឲ្យពិតប្រាកដទេ ។
លោកថា ទីតាំងប្រមូលផ្តុំ អាចធ្វើនៅរាជធានីភ្នំពេញ ឬ អាចជ្រើសយកទីប្រជុំជនខេត្តណាមួយ ដើម្បីរៀបចំព្រោះក្រុមការ ងារ គណបក្សកំពុងពិគ្រោះយោបល់ ។
លោក កឹម សុខា ឲ្យដឹងថា គោលបំណងនៃការដឹកនាំធ្វើមហាបាតុកម្មប្រមូលផ្ដុំសមាជិកគាំទ្រ ជាថ្មីនេះ គឺ ដើម្បីទាមទារ ឲ្យរដ្ឋាភិបាលគោរពសិទ្ធិមនុស្ស និងស្វែងរក យុត្តិធម៌ជូន ម្ចាស់ឆ្នោត ជាពិសេសដើម្បីរកយុត្តិធម៌ ជូនកម្មកររោងចក្រ អែស.អិល (SL) និងប្រជាពលរដ្ឋដែលអាជ្ញាធរ បាញ់ឲ្យស្លាប់ និងរងរបួសធ្ងន់កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ។
លោក កឹម សុខា៖ «ក្នុងថ្មីៗនេះ កាលពីថ្ងៃទី ១២ ខែវិច្ឆិកា នេះ អាជ្ញាធររដ្ឋាភិ បាលគណ បក្សប្រ ជាជនកម្ពុជា ហ្នឹង បានប្រើ អំពើហិង្សាយ៉ាងឃោរ ឃៅបំផុតទៅ លើកម្មករ សម្លាប់ប្រជាពលរដ្ឋស្លូត ត្រង់ដែលមិនដឹងខ្លួន និងវ៉ៃព្រះ សង្ឃជាដើម ។ អំពើទាំងអស់ហ្នឹង ហើយដែលស បញ្ជាក់ឲ្យឃើញថា គណបក្សប្រជាជនមិនគោរព កិច្ចសន្យា ហើយ គណបក្ស ប្រជាជនកម្ពុជាហ្នឹង នៅតែប្រើគំនិតចាស់ដដែល មិនមានការផ្លាស់ប្ដូរទេ ។ ដូច្នេះយើងមិនអាចទៅចរចា ឬទៅធ្វើការជា មួយគណបក្ស ប្រជាជន កម្ពុជាបានឡើយ បើសិន ណាមិនរក យុត្តិធម៌ មិន រកការពិត ហើយទុក ឲ្យប្រជា រាស្ត្រ រងគ្រោះយ៉ាងសាហាវព្រៃផ្សៃនេះតទៅទៀត» ។
គម្រោងដឹកនាំមហាបាតុកម្មជាថ្មីរបស់គណបក្សប្រឆាំង កើតមានបន្ទាប់ពីជំនួបចរចាវាងមន្ត្រីគណបក្សសង្គ្រោះជាតិនិង គណបក្សប្រជាជនកម្ពុជា លើវិវាទបោះឆ្នោត ត្រូវបរាជ័យជាបន្តបន្ទាប់រួចមក ។ សង្គ្រោះជាតិ និងគណបក្សប្រជាជន កម្ពុជា លើវិវាទបោះឆ្នោត ត្រូវបរាជ័យជាបន្តបន្ទាប់រួចមក ៕