ក្រុមប្រជាជនដែលមានដើមកំណើតខ្មែរ ដែលរស់នៅ លើអតីតទឹកដីកម្ពុជាក្រោម សព្វថ្ងៃជាទឹកដីភាគខាង ត្បូង របស់ប្រទេសវៀតណាម បានរក្សាទំនៀមទម្លាប់ ប្រពៃណីរបស់ខ្លួនរួមមាន៖ វត្តអារាម និងសាលារៀន អក្សរសាស្ត្រខ្មែរជាដើម។ ក៏ប៉ុន្តែប្រជាជនខ្មែរត្រូវបាន រដ្ឋាភិបាលចាត់ទុកជាជនជាតិភាគតិច ក្នុងចំណោម ៥៣ ជនជាតិដែលកំពុងរស់នៅលើទឹកដីវៀតណាម បច្ចុប្បន្ន។ រដ្ឋាភិបាល វៀតណាមក៏បានបង្ហាញពីគោលនយោបាយបើកសិទ្ធិសេរីភាព និងឲ្យមានការ ប្រតិបត្តិជំនឿសាសនាដល់ប្រជាជន និងព្រះសង្ឃខ្មែរកំពុងរស់នៅលើទឹកដីវៀតណាមភាគខាងត្បូង ដែលជាអតីតទឹកដីខ្មែរកម្ពុជាក្រោម តាមរយៈការរក្សានូវវត្តអារាមពុទ្ធសាសនាខ្មែរ សាលារៀនអន្តេវាសិក និងសារមន្ទីរវប្បធម៌ខ្មែរ ដើម្បីឲ្យប្រជាជនខ្មែររក្សាបាននូវវប្បធម៌ប្រពៃណី អត្តសញ្ញាណជាតិ និងបានរៀនសូត្រភាសាខ្មែរ៕ ប្រភព៖ វិទ្យុបារាំងអន្តរជាតិ.