អស់លោកអ្នកនាង មិត្តអ្នកស្តាប់វិទ្យុសម្លេង កម្ពុជាក្រោម ជាទីគោរពរាប់អាន កន្លងទៅ ថ្មីៗនេះ គឺនៅថ្ងៃទី ២ កញ្ញា ២០១០ មានករណីវាយប្រហារគ្នាមួយ បានកើត ឡើង រវាងក្រុមយុវជនខ្មែរក្រោម និងក្រុម ជាជនជាតិវៀតណាម ដោយសារតែជម្លោះ បញ្ហានៃការរើសអើង និងការជេប្រមាថ មើលងាយ ដល់ពលរដ្ឋខ្មែរកម្ពុជាក្រោម។ ប៉ុន្តែ គ្មានប្រភពជាផ្លូវការណាមួយបញ្ជាក់ឲ្យ ដឹងអំពីមូលហេតុ ដែលញ៉ាំងឲ្យកើតមានជម្លោះហិង្សានេះឡើយ។
ដើម្បីឲ្យកាន់តែច្បាស់ថា តើករណីនេះ បានកើតឡើងពិត ឬទេនោះ សូមស្តាប់កិច្ចសន្ទនា រវាងលោក សម បូរិន្ទ និងលោក សុង សាន្ត នៃវិទ្យុខ្មែរពិភពលោក ពីរឿងរ៉ាវទាំងអស់នេះ ដូចតទៅ៖