ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម ទោះបីជាអ្នករស់នៅលើទឹកដីកំណើតរបស់ខ្លួន ក្នុងប្រទេសវៀតណាម និងអ្នករស់នៅបរទេសក្ដី ពួកគាត់បានចាត់ទុកអតីតព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ជាមហាក្សត្រដ៏ល្អសម្រាប់ប្រជាពលរដ្ឋខ្មែរទូទៅ និងសម្ដែងការសោកស្ដាយចំពោះការសោយទិវង្គតរបស់ ព្រះអង្គ ដូចប្រជាពលរដ្ឋនៅកម្ពុជា កំពុងកាន់ទុក្ខ និងសោកស្ដាយដែរ។
ទន្ទឹមនឹងគ្នានេះ ខ្មែរកម្ពុជាក្រោមនៅបរទេស និងនៅប្រទេសវៀតណាម បានធ្វើពិធីបង្សុកូលឧទ្ទិសកុសលថ្វាយព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ នៅគ្រាដែលប្រជាពលរដ្ឋកម្ពុជា កំពុងតែកាន់ទុក្ខក្នុងរយៈពេលមួយសប្ដាហ៍នេះដែរ។ សូមស្ដាប់សេចក្ដីរាយការណ៍របស់លោក ទីន ហ្សាការីយ៉ា ដូចតទៅ៖