ខ្មែរក្រោម ៥ នាក់ត្រូវអាជ្ញាវៀតណាមចាប់ខ្លួន

ស្រ្តីខ្មែរក្រោម ៣ នាក់ និងបុរស ២នាក់ជាញាតិ

របស់ព្រះតេព្រះគុណ លី ចិន្ដា នៅវត្ត ព្រៃជាប់ ឋិតនៅក្នុងភូមិព្រៃជាប់ ឃុំឡាយវ៉ា ស្រុកជ្រោយញរ ឬ ស្រុកវិញចូវ (Vinh Chau) ខេត្តឃ្លាំង ត្រូវបានអាជ្ញាធរវៀតណាមចាប់ខ្លួន នៅរសៀល ម៉ោង ៤ ថ្ងៃទី ១៣ ខែឧសភា កន្លងទៅនេះ

ព្រោះអ្នកទាំងនេះជួយការពារមិនឲ្យអាជ្ញា
ធរវៀតណាមចាប់ផ្សឹកព្រះតេជព្រះ គុណ លី ចិន្ដា
ប្រភពព័ត៌មានពីវត្តព្រៃជាប់ បានប្រាប់ វិទ្យុសំឡេងកម្ពុជាក្រោម
ថា មនុស្សទាំង ៥ នាក់ ដែលត្រូវអាជ្ញាធរវៀតណាមចាប់ខ្លួននោះ
រួមមាន
. អ្នកស្រី ឡាំ ធី សាំង ឡាង (Lam Thi Xang Lan) អាយុ ៦៦ ឆ្នាំ
(
កើតឆ្នាំ ១៩៥៧)
. អ្នកស្រី លី ធី យ៉ាន់ (Ly Thi Danh) អាយុ ៤៣ ឆ្នាំ (កើតឆ្នាំ
១៩៧០)
. អ្នកស្រី លី ធី សាបាន់ (Ly Thi Sa Bon) អាយុ ៥៨ ឆ្នាំ (កើតឆ្នាំ
១៩៦៥) និង បុរសពីរនាក់ទៀត គឺ លោក ម៉យ និង លោក ឌិន ។
ស្រីម្នាក់នៅក្បែរវត្តព្រៃជាប់ បានប្រាប់វិទ្យុឡេងកម្ពុជាក្រោម ថា
អាជ្ញាធរវៀតណាម បាន ហៅអ្នកទាំងនេះទៅសួរចម្លើយ ហើយ
ចាប់ទៅបាត់តែម្ដង ។ រហូតមកទល់ពេលនេះ អ្នក ទាំង ៥ នាក់
នេះ គេនៅមិនទាន់ឃើញត្រឡប់មកផ្ទះវិញទេ ។ (សំឡេង)
ស្រ្តីរូបនេះបានអះអាងទៀតថា សព្វថ្ងៃ មានយាយៗពុទ្ធបរិស័ទ
ជាច្រើន នៅក្នុងចំណុះ ជើង ងវត្តបានមកស្នាក់នៅក្នុងវត្តដើម្បី
ជួយការពារមិនឲ្យអាជ្ញាធរវៀតណាម ចាប់ព្រះតេជព្រះ គុណ លី
ចិន្ដា ផ្សឹក ខណៈដែលមាននគរបាលវៀតណាមជាច្រើនមកឡោម
ព័ទ្ធវត្តព្រៃជាប់ ជារៀងរាល់ថ្ងៃ ។

(សំឡេង)

ក្រោយពីមានរឿងនេះ ពុទ្ធបរិស័ទខ្លះលែងចូលវត្តព្រោះមិនពេញ
ចិត្តនឹងទង្វើរបស់ព្រះតេជព្រះគុណ ថាច់ ហ៊ន ព្រះចៅអធិការវត្ត
ព្រៃជាប់ ព្រះសង្ឃដែលមានតួនាទីជាមន្ត្រីនៃរដ្ឋា ភិបាលបក្ស
កុម្មុយនិស្តវៀតណាម បញ្ជាឲ្យអាជ្ញាធរចាប់ព្រះសង្ឃ លី ចិន្ដា
ផ្សឹក ព្រោះព្រះ តេជព្រះគុណ លី ចិន្ដា ចង់បើកសាលារៀនភាសា
បាលីនៅក្នុងវត្ត ។

(សំឡេង)

នៅថ្ងៃទី ១៥ ខែឧសភា នេះ គេហទំព័រជាផ្លូវការ របស់សហព័ន្ធ
ខ្មែរកម្ពុជាក្រោម ដែលមាន មូលដ្ឋាននៅសហរដ្ឋអាមេរិក បាន
ចេញដំណឹងទាក់ទិនករណីនេះថា កាលពីឆ្នាំ ២០១១ ព្រះតេជ
ព្រះគុណ ថាច់ ហ៊ន ព្រះចៅអធិការវត្តព្រៃជាប់បានប្រើនូវ
អំណាចតួនាទីរដ្ឋា ភិបាលរបស់ខ្លួន ទៅចាប់ព្រះតេជព្រះគុណ លី
ស៊ូល នៅវត្តសិរីតាសេក ផ្សឹក ផងដែរ ។

សូមបញ្ជាក់ថា វៀតណាមជាញឹកញាប់ ត្រូវបានសហព័ន្ធខ្មែរ
កម្ពុជាក្រោម ដែលមាន មូលដ្ឋាន នៅអាមេរិក និងអង្គការឃ្លាំ
មើលសិទ្ធិមនុស្សអន្តរជាតិ (Human Right Watch) រាយការណ៍ថា
មានការរំលោភសិទ្ធិមនុស្សទៅលើ ក្រុមជនជាតិដើមខ្មែរក្រោម
យ៉ាងធ្ងន់ធ្ងរ ។ កាលពីឆ្នាំ ២០០៧ ព្រះសង្ឃខ្មែរក្រោមនៅខេត្ត
ឃ្លាំង ចំនួន ៥ អង្គត្រូវបានចាប់ផ្សឹក និងដាក់គុកពី ២ ទៅ ៤ ឆ្នាំ
ពីបទបង្កអសន្តិសុខទីសាធារណៈ ដោយគ្រាន់តែព្រះសង្ឃ ទាំង
នោះនាំគ្នាចេញតវ៉ានៅមុខការិយាល័យនគរបាល វៀតណាម
ខេត្តឃ្លាំង , ព្រះតេជ ព្រះគុណ ទឹម សាខន ព្រះសង្ឃខ្មែរក្រោម
ជាព្រះចៅអធិការវត្តភ្នំដិនខាងជើង នៃខេត្ត តាកែវ ត្រូវចាប់បញ្ជូន
ទៅដាក់គុកនៅខេត្តមាត់ជ្រូក ។

ថ្មីៗនេះ សមាជិកសភាអាមេរិកកាំងជាច្រើនរូបបានស្នើឲ្យក្រ
សួងការបរទេសសហរដ្ឋ អាមេរិក ដាក់បញ្ចូលវៀតណាមក្នុងបញ្ជី
ខ្មៅ CPC ឡើងវិញ ៕