ខ្មែរក្រោម នៅថៃប្រារព្ធបុណ្យចូលឆ្នាំ

ពលរដ្ឋខ្មែរក្រោមនៅក្នុងទីក្រុងបាងកក ប្រទេសថៃ ថ្ងៃទី ១៥ ខែមេសា នេះ បាននាំគ្នាមកជួប​ជុំគ្នា ដើម្បី អបអរបុណ្យចូលឆ្នាំខ្មែរ នៅក្នុងវត្តដែងប្រឆារ៉ាត់ [វត្ត ដែងប្រជារាស្ត្រ] ឋិតនៅខេត្តនន្ទបុរី ក្រោមការចាត់តាំង របស់សម្ព័ន្ធសមណនិស្សិត និស្សិតខ្មែរក្រោម នៅប្រ ទេសថៃ ។  ពិធីនេះ មានព្រះសង្ឃ និងពលរដ្ឋខ្មែរ ដែលមកចូលរួមប្រមាណជាង ១០០ នាក់ ដោយមាន ការប្រារព្ធពិធីសាសននិយមកិច្ច ទៅតាមប្រពៃណីជាតិ ដូចជា ប្រគេនចង្ហាន់ ដល់ព្រសង្ឃ ដើម្បីឧទ្ទិស កុសលដល់ញាតិដែលបានចែកឋាន  , ព្រះសង្ឃសម្តែងធម្មកថា និង ពិធីស្រង់ព្រះសុគ​ន្ធវារីដល់ ព្រះពុទ្ធបដិមា ជាដើម ។  ខាងក្រោមជារូបថតមួយចំនួននៃពិធីបុណ្យចូលឆ្នាំនេះ ដែលបានថតដោយ ថាច់ ប្រីជា គឿន នៃ សារព័ត៌មាន ព្រៃនគរ ៕