អស់លោក អ្នកនាង និងមិត្តអ្នកស្តាប់ជាទីមេត្រី ប្រជាពលរដ្ឋខ្មែរ នៅលើទឹកដីកម្ពុជា ក្រោមសព្វថ្ងៃ ដែលគ្រប់គ្រងដោយអាណានិគមយួន តែងតែជួប ប្រទះនូវបញ្ហាជាច្រើន នៃជីវិតរស់នៅប្រចាំថ្ងៃ ក្រោម ការគាប់សង្កត់បំបិទសិទ្ធិសេរីភាព និងជំនឿសាសនា ពីសំណាក់ រដ្ឋអំណាចយួន ហើយប្រពៃណី ទំនៀម ទម្លាប់ វប្បធម៌ និងអក្សរសាស្រ្តខ្មែរ តាំងពីបុរាណ កាល រហូតមកទល់ពេលនេះ គង់វង្សបានគឺអាស្រ័យ នឹងវត្តអារាមតែប៉ុណ្ណោះ បើទោះបីជា រដ្ឋាភិបាលយួន ប្រើនយោបាយថ្ពិនភ្នែក ឬព្យាយាមបំបាត់ពូជសាសន៍ យ៉ាងណាក៏ដោយ ក៏វប្បធម៌ខ្មែរក្រោម នៅតែ មិនសាបសូន្យឡើយ។
ជាក់ស្តែងនៅខែត្រឡុកនិញ ដែលខ្មែរហៅថា ខែត្រទួលតាមោក ក្នុងចំណោមខែត្រ២ ១នៃទឹកដី កម្ពុជាក្រោមនោះ តាមសេចក្តីរាយការ ណ៍ពីព្រះសង្ឃខ្មែរក្រោមមួយអង្គ នៅនេះ បានឱ្យដឹងថា នៅខែត្រទួលតាមោគសព្វថ្ងៃ មានវត្តចំនួន៣តែប៉ុណ្ណោះ ហើយមានបងប្អូនខ្មែរក្រោមរស់នៅយ៉ាងច្រើនកុះករ ដូចខែត្រ ដទៃៗផងដែរ ជាពិសេសទៀតនោះ វត្តខ្មែរមួយក្នុងចំណោមវត្ត៣នៅខែត្រទួលតាមោគ ដែលយួនហៅថា ឡុកនិញ ក៏បានបើកសាលាបង្រៀនភាសាខ្មែរដល់សិស្សនិស្សិត យុវជន-យុវតី និងកុមារា-រី និងអប់រំសីលធម៌ដល់ពុទ្ធបរិស័ទចំណុះជើងវត្តជារៀងរាល់សីល និង បន្ទាប់ពីសាលារដ្ឋវ៉ាកង។ ព្រះសង្ឃ ខ្មែរក្រោមមួយអង្គ សុំមិនបញ្ចេញព្រះនាម នៅខែត្រទួលតាមោគ ដែលជាខែត្រមួយមិនសូវសម្បូរវត្តអារាម និងប្រជាពលរដ្ឋខ្មែររស់នៅ ដូច ខែត្រមាត់ជ្រូក, ឃ្លាំង ពលលាវ, ព្រះត្រពាំង និងក្រមួនសរជាដើមនោះ។