ក្រុមកីឡាករខ្មែរក្រោម នឹងចូលរួមប្រណាំងទូក ង អន្តរជាតិ នៅរដ្ឋផ្លរីដា សហរដ្ឋអាមេរិក

ព្រះតេជគុណអស់លោកអ្នកនាង និងមិត្តអ្នកស្តាប់ ជាទី គោរពរាប់អាន។ សិល្បៈកីឡារបស់ខ្មែរកម្ពុជា ក្រោម ដែលលេចធ្លោជាងគេ ក្នុងចំណោមសិល្បៈ កីឡាដទៃទៀតនោះ គឺកីឡាប្រណាំងទូក ង។ កីឡា ទូក ង នេះហើយ ដែលធ្វើឲ្យល្បីរន្ធឺ នៅលើឆាក អន្តរជាតិ តាំងតែពីឆ្នាំ ២០០១មកម្ល៉េះ ដោយទូក ង ខ្មែរក្រោម ដែលមានឈ្មោះថា កំហែងនាគរាជ។ ហើយ នៅពេលនេះដែរ ក្រុមកីឡាករទូក ង ខ្មែរក្រោម ដែលរស់ នៅក្រៅប្រទេស កំពុងតែត្រៀមខ្លួន ហ្វឹកហាត់ ដើម្បីចូលរួមការប្រកួតជាលក្ខណៈខ្នាតអន្តរជាតិ ដែល នឹងប្រព្រឹត្តិទៅ នាពេលខាងមុខនេះ នៅរដ្ឋផ្លរីដា សហរដ្ឋ អាមេរិក។ ព័ត៌មានលម្អិត សូមអស់លោកអ្នកនាង ស្តាប់បទសម្ភាសន៍រវាងលោក ថាច់ បុរី ភ្នាក់ងារ ព័ត៌មាននៃវិទ្យុសំឡេងកម្ពុជាក្រោម ជាមួយលោក ថាច់ សាមន ប្រធានក្រុម ទូក ង ខែ្មរក្រោម ដែលមាន រហស្សនាមថា “កំហែងនាគរាជ” ដូចតទៅ៖ .