ប្រែសម្រួលដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ (អត្ថបទភាសាអង់គ្លេស )

ខាងក្រោម ជាសេចក្ដីថ្លែងការណ៍របស់សហព័ន្ធខ្មែរ កម្ពុជាក្រោម និងមូលនិធិមនតាញ៉ារដ៍ក្នុងឱកាស ពួកគេបានទៅធ្វើទស្សនកិច្ច នៅទៅក្រុងប្រូសែល (Brussels) នៃប្រទេសបែលស៊ិគ ។
ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០១២
ចាប់ពីថ្ងៃទី ១៨ ដល់ទី ២១ ខែមិថុនា ឆ្នាំ ២០១២ តំណាងសហព័ន្ធខ្មែរកម្ពុជាក្រោម និង មូលនិធិ មនតាញ៉ារដ៍ បានជួបជុំគ្នានៅទីក្រុងព្រូសែល (Brussels) ដើម្បីបើកកិច្ចប្រជុំមួយជាមួយក្រុមសមា ជិកព្រឹទ្ធសភាអ៊ឺរុប , ទីប្រឹក្សានយោបាយ , តំណាងរដ្ឋាភិបាល បែលស៊ិក (Belgique) និងមូលនិធិ ដែលបានចាត់តាំងឡើងដោយអង្គការប្រជាជាតិ និងប្រជាជនគ្មានតំណាង (UNPO) ។
គណៈប្រតិភូតំណាងខ្មែរក្រោម [ នៅកម្ពុជាក្រោម ] និងមនតាញ៉ារដ៍ [ នៅតំបន់ខ្ពង់រាបភាគ កណ្ដាល] នៃប្រទេសវៀតណាមបានសម្ដែងនូវក្ដីបារម្ភរបស់ពួកគេទៅលើការនៅតែបន្តរំលោភ សិទ្ធិមនុស្ស នៃរដ្ឋាភិបាល វៀតណាម ដូចជាការរឹតបន្តឹងលើសេរីភាពសាសនា, ការអប់រំ, សេរី ភាពនៃការបញ្ចេញមតិ, ការបង្កើត សមាគម និងសិទ្ធិក្នុងការចលនា ជាដើម ។ គណៈប្រតិភូក៏ បានចាប់អារម្មណដល់សំឡេង អនុសាសន៍ទាំង ១៨១ ចំណុចរបស់ប្រទេសអ៊ឺរុបក្នុងការជម្រុញ ធ្វើឲ្យប្រសើរឡើងផ្នែកសិទ្ធិមនុស្ស នៅវៀតណាម ។ ប៉ុន្តែអនុសាសន៍ទាំងនេះមានច្រើនណាស់ ដែលរដ្ឋាភិបាលវៀតណាមមិនបានពិនិត្យមើល និងអនុវត្តតាម ។
នៅក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ត្រូវបានឯកភាពថា ស្ថានភាព [សិទ្ធិមនុស្ស ] នៅវៀតណាម ជាបញ្ហាមួយគួរព្រួយបារម្ភយ៉ាងខ្លាំង ហើយថា នឹងមានកិច្ចពិភាក្សាមួយជាមួយនឹងរដ្ឋាភិបាលវៀត ណាម ថាតើវៀតណាមបានអនុវត្តអ្វីខ្លះដើម្បីសិទ្ធិមនុស្ស ។ ស្ថានភាពរបស់ជនភៀសខ្លួនខ្មែរក្រោម នៅប្រទេស កម្ពុជា ត្រូវបានគេលើកឡើងមកពិភាក្សា និងវាជាបញ្ហាមួយដែលប្រទេសអ៊ឹរុបត្រូវធ្វើការ ពិចារណាថែមទៀត ។
សហព័ន្ធខ្មែរកម្ពុជាក្រោម បានអំពាវនាវឲ្យវៀតណាមទទួលស្គាល់ជនជាតិទាំង ៥៤ ក្រុមដែលជា អ្នកបង្កើត ប្រទេស និងផ្តល់សិទ្ធិជាមូលរដ្ឋានដល់ពួកគេដើម្បីឲ្យមានភាពស្មើគ្នា ។ អ្នកដែលបាន ចូលរួមក្នុងអង្គ ប្រជុំបានសន្យាតាមការអំពាវនាវរបស់ខ្មែរក្រោម សុំឲ្យទទួលស្គាល់រាល់ស្ថានប័នរបស់ ពួកគេតាមច្បាប់ជាតិ និងអន្តរជាតិ ។ ដំណើរទស្សនកិច្ចថ្មីបំផុតនៅទីក្រុងព្រូសែលនេះ ជាការកត់ សម្គាល់មួយក្នុងកិច្ចផ្សារភ្ជាប់ ក្នុងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ដើម្បីធ្វើឲ្យមានការយកចិត្តទុកដាក់ ពីក្រុមអ្នកគូសគ្រោងការណ៍ នយោបាយ ហើយក៏ជាបញ្ហាមួយធ្វើឲ្យមានការរីកចម្រើនជាងនេះ ទៀតនៅចុងឆ្នាំ ២០១២ ខាងមុខនេះ ៕