ខ្មែរក្រោម​៖ កម្ពុជា​ជា​អាយ៉ងយួន ទើប​មិន​អាចធ្វើ​អន្តរាគមន៍​បញ្ហា​ខ្មែរក្រោម​

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

មន្ត្រី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​មូលដ្ឋាន​នៅ​អាមេរិក បាន​ហៅ​ទង្វើ​មិន​ទួល​ខុសត្រូវ​របស់​រដ្ឋា ភិ​បាល​កម្ពុជា​លើ បញ្ហា ខ្មែរក្រោម​ថា ជា​អាយ៉ង​របស់​យួន ។ ការលើកឡើង​បែបនេះ បន្ទាប់ពី​រដ្ឋាភិបាល​ក​ម្ពុ​ជា តាមរយៈ​ក្រសួងការបរទេស នៅ​ថ្ងៃ ១៧ ខែមករា បា​នស​ម្រ​ច​ទាត់ចោល​ចំពោះ​សំណើ​របស់​អង្គការក្រៅរដ្ឋាភិបាល​ខ្មែរក្រោម ដែលមាន​មូលដ្ឋាន នៅ ទីក្រុង​ភ្នំពេញ ដែល​ចង់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ជួយ​អន្តរា​គន៍​ទៅ​រដ្ឋាភិបាល​វៀតណាម​ឲ្យ​ ដោះលែង​ពលរដ្ឋ​ខ្មែរក្រោម ។​

លោក ត្រឹង ម៉ាន់ រិន្ទ (ស្ដាំបំផុត) ប្រធានផែនការនៃសហព័ន្ធខ្មែរកម្ពុជាក្រោម ធ្វើបាតុកម្មជាមួយពលរដ្ឋខ្មែរ នៅមុខសេតវិមាន កាលពីថ្ងៃចន្ទ ទី ២០ ខែមករា ឆ្នាំ ២០១៤ ។
លោក ត្រឹង ម៉ាន់ រិន្ទ (ស្ដាំបំផុត) ប្រធានផែនការនៃសហព័ន្ធខ្មែរកម្ពុជាក្រោម ធ្វើបាតុកម្មជាមួយពលរដ្ឋខ្មែរ នៅមុខសេតវិមាន កាលពីថ្ងៃចន្ទ ទី ២០ ខែមករា ឆ្នាំ ២០១៤ ។

​សំណើ​របស់​សមាគម​ខ្មែរក្រោម​នៅ​ប្រទេស​កម្ពុជា ដែល​សុំ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល វៀតណាម​ឲ្យ ដោះ លែង ពលរដ្ឋ ខ្មែរ​ដែល កំពុង​ជាប់គុក​នៅក្នុង​ប្រទេស​វៀ​ត​ណា​ម​នោះ ត្រូវបាន​រដ្ឋាភិបាល កម្ពុជា​បដិសេធ​មិន​ជួយ អន្តរាគមន៍ នោះទេ ។ រដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងការបរទេស និង​សហ​ប្រ តិ​ប​ត្តិ​ការ​អន្តរជាតិ បានចាត់ទុក​ការស្នើសុំ របស់ សមាគម​ខ្មែរក្រោម​ថា ហួស​ពី​សមត្ថកិច្ច​របស់ខ្លួន ពីព្រោះ ថា ពលរដ្ឋ​ខ្មែរក្រោម​រស់នៅក្នុង​ប្រទេស​វៀតណាម ត្រូវ​ស្ថិត នៅក្រោម​ការគ្រប់គ្រងរ​បស់​ច្បាប់​វៀតណាម ។​

លិខិតរបស់ ក្រសួងការបរទេស និងសហប្រ តិបត្តិការអន្តរជាតិ បានចាត់ទុកការស្នើសុំរបស់សមាគមខ្មែរក្រោមថា ហួសពីសមត្ថកិច្ចរបស់ខ្លួន ពីព្រោះ ថា ពលរដ្ឋខ្មែរក្រោមរស់នៅក្នុងប្រទេសវៀតណាម ត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់ច្បាប់វៀតណាម ។
លិខិតរបស់ ក្រសួងការបរទេស និងសហប្រ តិបត្តិការអន្តរជាតិ បានចាត់ទុកការស្នើសុំរបស់សមាគមខ្មែរក្រោមថា ហួសពីសមត្ថកិច្ចរបស់ខ្លួន ពីព្រោះ ថា ពលរដ្ឋខ្មែរក្រោមរស់នៅក្នុងប្រទេសវៀតណាម ត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់ច្បាប់វៀតណាម ។

នៅក្នុង​លិខិត​ចុះ​ថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០១៤ ចុះហត្ថលេខា​ដោយ លោក អ៊ុច បូរិទ្ធ រដ្ឋលេខា​ក្រសួង ការបរទេស ជម្រាប​មក លោក សឺ​ន យឿ​ង នាយក​ប្រតិបត្តិ​នៃ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ បាន​បញ្ជាក់ថា កម្ពុជា និង វៀតណាម មាន​អធិបតេយ្យ​រៀងៗ​ខ្លួន ។ ម្យ៉ាងវិញទៀត រាជ​រដ្ឋា​ភិ បាល​កម្ពុជា ប្រកាន់យក​នូវ​គោលនយោបាយ មិន​ជ្រៀត ជ្រែក​ក្នុង​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ដទៃ ។ ម្លោះ​ហើយ​រដ្ឋាភិបាល​កម្ពុជា មិនអាច​ជួយ​អន្តរាគមន៍ ទៅ​រដ្ឋាភិបាល​វៀត ណា​ម បាន​នោះទេ ។​

​ប្រតិកម្ម​នឹង​បញ្ហា​នេះ ប្រធានការិយាល័យ​ទំនាក់ទំនង​រដ្ឋបាល និង​ហិរញ្ញវត្ថុ នៃ​លេខាធិការដ្ឋាន​អង្គការ សមាគម​ខ្មែរ កម្ពុជា ក្រោម ដែលមាន​មូលដ្ឋាន​នៅ​ភ្នំពេញ លោក សឺ​ន ជុំ​ជួន បាន​ថ្លែងប្រាប់​វិទ្យុ​សំឡេង កម្ពុជា​ក្រោម​ថា លោក​មិនអាច​ទទួល យកបាន ទេ ហើយ​លោក​នឹង​ងាក​ទៅ​តវ៉ា​ទៅ​ភាគី​រដ្ឋាភិបាល​វៀត ណា​ម និង​ថ្នាក់​អន្តរជាតិ វិញ ដើម្បី​ធ្វើ​អន្តរាគមន៍ ដល់​ពលរដ្ឋ​ខ្មែរក្រោម ។​

​លោក សឺ​ន ជុំ​ជួន ថ្លែងថា​៖

“​អ្វីដែល​ក្រសួងការបរទេស​ឆ្លើយតប​មក​យើង គឺ​យើង​មិនអាច​ទទួលយក​បានទេ ក្នុងនាម​ជា​អង្គការ សមាគម ខ្មែរ​កម្ពុជា​ក្រោម​ហើយ​យើង​មានការ​ខ្លោចចិត្ត​ណាស់​ក្នុងនាម​យើង​ជា​កូន​ខ្មែរ​មួយរូប ក្នុង​មាន ជា​ជនជាតិ ខ្មែរ​ដូចគ្នា ប៉ុន្តែ រដ្ឋាភិបាល​កម្ពុជា​ក៏បាន​បដិសេធ​អ្វីដែល យើង​ផ្ញើ​សូម​ធ្វើ អន្តរាគមន៍ ។ ខ្ញុំ​គិតថា​នេះ ជាការ សោក ស្ដាយ យ៉ាងខ្លាំង ។ យើង​នឹង​ងាក​រក​ធ្វើការ​បន្តទៀត ដើម្បី ស្វែង រក​ការអន្តរាគមន៍​ពី​ខាង​កម្រិត​អន្តជាតិ ។ ជាពិសេស​យើង​ងាក​ទៅខាង​រដ្ឋាភិបាល​វៀត ណា​ម វិញ ពីព្រោះ​កន្លងមកនេះ រដ្ឋាភិបាល​វៀតណាម ជាពិសេស ស្ថានទូត​វៀតណាម​គេ មិនអាច​ធ្វើ ការជួយ យើង​ទេ គេ​ឲ្យ​យោបល់​យើង​ទៅ​ធ្វើការ​ជាមួយនឹង ខាង​ក្រសួងការបរទេស​កម្ពុ​ជា ដើម្បី​ឲ្យ ក្រសួង ការបរទេស​កម្ពុជា​ទៅធ្វើ​ការ​ជាមួយ​រដ្ឋាភិបាល​វៀត ណា​ម ។ ប៉ុន្តែ​ពេល យើង​ធ្វើការ ជាមួយ នឹង​ក្រសួង ការបរទេស​ក្រសួងការបរទេស​គាត់​មិនបាន​អន្តរាគមន៍​ឲ្យ​យើង​ទេ ងាក​ទៅ​ឆ្លើយ​រក ការ បដិសេធ ហើយ​ជៀសវាង​មិន​បន្ត​មិន​ស្ដីអំពី ជា​រដ្ឋាភិបាល​មួយ​ដែល​មានការ​ទទួលខុស ត្រូវ ទៅ​ជន ជាតិ របស់ខ្លួន អញ្ចឹង​យើង​នឹង​ងាយ​ទៅ​ស្ថានទូត​វៀតណាម​សារជាថ្មី​” ។​

កម្ពុជា ជា​អាយ៉ងយួន​៖

លោក ត្រឹង ម៉ាន់ រិន្ទ ប្រធាន​ផែនការ​ណ៍​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ឆ្លើយតប​នឹង​បញ្ហា​នេះ​ថា ព្រោះ តែ​រដ្ឋាភិបាល កម្ពុជា​របស់ លោក ហ៊ុន សែន ជា​អាយ៉ង​របស់​យួន ទើប​មិន​ហ៊ាន​និយាយ ឬ សួរនាំ​អ្វី​ដល់ បញ្ហា​ខ្មែរក្រោម ។ លោក​ថា បើ​គិត​ទៅតាម​សីលធម៌ ការដែល​រដ្ឋាភិបាល​ខ្មែរ​សួរនាំ​ដល់​បញ្ហា​សុខទុក្ខ ខ្មែរក្រោម​នោះ វា​មិនមាន​ខុស​អ្វី​នោះទេ ព្រោះ​ខ្មែរក្រោម នៅ​កម្ពុជា​ក្រោម ក៏​ជា​ខ្មែរ​ដែរ ។ លោក ត្រឹង ម៉ាន់ រិន្ទ បាន​លើក​ឱ​ទា​ហរ​ណ៍ ករណី​ពលរដ្ឋ​ខ្មែរ ដែល​កើត​នៅលើ​ទឹកដី​សហរដ្ឋអាមេរិក​ថា ពួកគេ​កើតមក​មាន សញ្ជាតិ​អាមេរិកកាំង​ស្វ័យប្រវត្តិ តែ​ឈាមជ័រ​ពួកគេ នៅតែ​ជា ខ្មែរ​ដដែល ដែល​រដ្ឋាភិបាល​ខ្មែរ​ក៏​ធ្លាប់​បានធ្វើ អន្តរាគមន៍​មក​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ដើម្បី​ករណី​ខ្មែរ អាមេរិក​ខ្លះ​ដែរ ។​

លោក ត្រឹង ម៉ាន់ រិន្ទ បាន​ថ្លែងថា​៖

“​ឈរលើ​សីលធម៌ យើង​ជា​ឈាមជ័រ​ជាមួយគ្នា ក្នុងនាម​ជា​ប្រទេសមួយ យើង​សួរ​យួន​បាន​តើ មាន​ខុស អ៊ី​ឯណា ។ កុំថាឡើយ​ខ្មែរ​ប្រទេស​កម្ពុជា យើង​ជា​ឈាមជ័​ត​តែមួយ សូម្បី​ប្រទេស​ផ្សេង​ក៏ ក៏​គេ​សួរ​បានដែរ ថា តើ​ខ្មែរក្រោម គេ​តវ៉ា​អ៊ីចឹង​ឯង​ឆ្លើយ​យ៉ាងម៉េច ។ ហេតុ​ម៉េច​បាន​ខ្មែរ​ហ្នឹង​មិន​ហ៊ាន ខ្លាច​គេ ព្រោះថា ប្រទេស​កម្ពុជា​ហ្នឹង​ជា​រណប​របស់​យួន អាយ៉ង​របស​យួន មិន​ហ៊ាន​ជាមួយ​យួន វា​តែ​ប៉​ណ្ណឹ​ង​” ។​

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០១៤ កន្លងទៅ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម បាន​សរសេរ​លិខិត​ដាក់ ជូនទៅ​ក្រ សួង ការ បទេស​កម្ពុជា ដើម្បី​ស្នើ​ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​វៀតណាម ឲ្យ​ដោះ លែង​ព្រះសង្ឃ​ខ្មែរ ២ អង្គ និង​ពលរដ្ឋ​ខ្មែរក្រោម ៧ នាក់​ទៀត ដែល​អាជ្ញាធរ​វៀតណាម​ចាប់​យកទៅដាក់ គុក​នៅ​ដែនដី​កម្ពុជា​ក្រោម ។​

​ផ្ដល់​សញ្ជាតិ​ខ្មែរ​ដល់​ពលរដ្ឋ​ខ្មែរក្រោម និង​រដ្ឋ​ត្រូវ​គាំពារ ៖

សេចក្ដីប្រកាស​របស់រ​ដ្ឋា​ភិ​បាល​កម្ពុជា​តាមរ​យៈ​ក្រសួងការបរទេស និង សហប្រតិបត្តិការ​អន្តរជាតិ នេះ ត្រូវបាន​គេ​មើល ឃើញថា ផ្ទុយ​នឹង​រាជសារ​របស់​អ​តី​តៈ​ព្រះ​ហា​ក្សត្រ​ខ្មែរ ព្រះបាទ​សម្ដេច ព្រះ​ន​រោ​ត្ដម សីហនុ ដែល​បាន​ចែងថា ខ្មែរក្រោម​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុងការ​ទទួលបាន​សញ្ជាតិ​ខ្មែរ និង​ជាការ​បំពាន ទៅលើ​រដ្ឋធម្មនុញ​ប្រទេស​កម្ពុជា ដែល​បាន ចែង ថា ពលរដ្ឋ​ខ្មែរ​នៅក្រៅ​ប្រទេស​ត្រូវបាន​រដ្ឋ​គាំពារ ។​

​ព្រះរាជសារ​មួយច្បាប់ ចុះ​ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៩២ របស់ ព្រះករុណា ព្រះបាទ​សម្ដេច ព្រះ​ន​រោ​ត្ដម សីហនុ បានប្រកាស​ជា សាធារណៈ​ថា ពលរដ្ឋ​ខ្មែរក្រោម​ដែល​កើត​នៅ​កម្ពុជា​ក្រោម ឬ ពលរដ្ឋ​ខ្មែរ​ដែល កើត​នៅក្នុង​ប្រ ទេស​វៀតណាម​មាន សិទ្ធិ​គ្រប់គ្រាន់ ក្នុងការ​ទទួលបាន​ស​ញ្ជា​តិ​ខ្មែរ​ស្របច្បាប់ ប្រសិនបើ​ពួក គេ​ចង់​មក​រស់នៅ​លើទឹក ដី​នៃ​ប្រទេស​កម្ពុជា ។​

រដ្ឋធម្មនុញ្ញ​កម្ពុជា មាត្រា ៣៣ ចែងថា ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់​នៅឯ​បរទេស​ត្រូវបាន​រដ្ឋ​គាំពារ ។ ដោយឡែក​ច្បាប់ ស្ដីពី សញ្ជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាត្រា ៣ ចែងថា ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់​នៅឯ​បរទេស ត្រូវបាន​រដ្ឋ​គាំពារ តាម​គ្រប់​មធ្យោបាយ​ការទូត និង មិនអាច​បាត់បង់​សញ្ជាតិ​ដោយ​ឯកឯង ។​

ចាប់​ព្រះសង្ឃ​ខ្មែរក្រោម​បញ្ជូន​ឲ្យ​វៀតណាម​៖

ទោះបី​ប្រទេស​កម្ពុជា មានច្បាប់​សញ្ជាតិ​គាំពារ​ខ្មែរ​នៅ​បរទេស និង​មាន​រាជសារ​ផ្ដល់​សញ្ជាតិ​ឲ្យ​ខ្មែរក្រោម យ៉ាងណាក៏ដោយ តែ​ទង្វើ​របស់​រដ្ឋាភិបាល​ខ្មែរ នាពេល​បច្ចុប្បន្ន និង​នាពេល​កន្លងមក មិនបាន​អនុវត្តតាម អ្វី​មានចែង​នៅលើ​ក្រដាស​នោះទេ ។​

​កាលពី​ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០០៦ ព្រះតេជព្រះគុណ ទឹម សា​ខន ព្រះចៅអធិការ​វត្តភ្នំ​ដិ​ន​ខាងជើង ស្រុក​គិរីវង់ ខេត្តតាកែវ ត្រូវបាន​ស្តេច​សង្ឃ ទេព វង្ស ចាប់​ផ្សឹក ហើយ​ចាប់​បញ្ជូនទៅ​ដាក់គុក​យួន នៅ​ខេត្ត មាត់ជ្រូក (An Giang ) នៃ​ដែនដី កម្ពុជា​ក្រោម ខណៈដែល​ព្រះសង្ឃ​ខ្មែរក្រោម​អង្គ​នេះ បានរស់នៅ​ក្នុង​ទឹក ដី​ខ្មែរ និង​មាន​សញ្ជាតិ​ខ្មែរ​ជា​យូរ​មកហើយ ។ បន្ទាប់ពី​បាត់​ខ្លួន​ជាង ១ ឆ្នាំ តុលាការ​វៀតណាម បាន​នាំ ព្រះតេជព្រះគុណ ទឹម សា​ខន ចេញ​ជំនុំ​ជម្រះក្ដី នៅ​ថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ ២០០៧ ពីបទ “​បំផ្លិចបំផ្លាញ គោលនយោបាយ​សាមគ្គីភាព​” រវាង​ប្រទេស​កម្ពុជា និង​វៀតណាម ។​

កាលពី​ខែកញ្ញា ឆ្នាំ ២០១៣ កន្លងទៅ រដ្ឋាភិបាល​វៀតណាម បានប្រកាស​សាលក្រម​ផ្ដន្ទាទោស ព្រះសង្ឃ ២ អង្គ និង​ពលរដ្ឋ​ខ្មែរក្រោម ៦ រូប នៅ​ខេត្ត​ឃ្លាំង ឲ្យ​ជាប់​គុណ ម្នាក់ៗ​ពី ១០ ខែ​ទៅ ៦ ឆ្នាំ ពីបទ ប្រឆាំង​រដ្ឋាភិបាល និង​បង្ក​ឲ្យ​ខូច សណ្ដាប់ធ្នាប់​ទីសាធារណៈ ៕​