ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម តែងបានបង្ហាញវត្តមានជាមួយនឹងទង់ជាតិរបស់ខ្លួន ក្នុងបាតុកម្មអហិង្សាគណបក្សសង្គ្រោះជាតិ ។ ដូចគ្នាទៅនឹងពលរដ្ឋខ្មែរឯទៀត ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ទាំងនោះ ទាមទារចង់ឲ្យមានយុត្តិធម៌ការបោះឆ្នោត។ លើសពីនេះ ពួកគេគិតថា ប្រសិនបើគណបក្សសង្គ្រោះជាតិ ជាប់ឆ្នោត បានកាន់អំណាចមែននោះ គណបក្សប្រឆាំងមួយនេះអាចជួយធ្វើអោយស្ថានភាពជីវិតព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម នៅកម្ពុជា មានភាពល្អប្រសើរជាងនេះ។ ពួកគេក៏សង្ឃឹមថា គណបក្សសង្គ្រោះជាតិ អាចមានវិធានការជួយព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម នៅកម្ពុជាក្រោមផងដែរ ។



