ខ្មែរក្រោមរៀបចំបុណ្យបាត់បង់ទឹកដីកម្ពុជាក្រោម នៅវត្តខ្មែរកម្ពុជាក្រោម ទីក្រុងបារីស ប្រទេសបារាំង

ដោយៈ សឺង សុជាតិ
ជារៀងរាល់ឆ្នាំព្រះសង្ឃនិងប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម នៅជុំវិញពិភពលោក បានរៀបចំ ពិធីបុណ្យបាត់បង់ទឹកដីកម្ពុជាក្រោម ថ្ងៃអាណានិគមបារាំង កាត់ទឹកដីកម្ពុជាក្រោម អោយទៅអា ណានិគមយួន ដោយខុសច្បាប់ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ ដើម្បីចងចាំនូវប្រវត្តិសាស្រ្តដ៏ឈឺ ចាប់ខ្លោចផ្សា របស់បងប្អូនជនរួមជាតិខ្មែរ។
ឆ្នាំនេះ គឺជាព្រឹត្តិការណ៍ខួបឆ្នាំទី៦០ ដែលខ្មែរក្រោមរាប់លាននាក់ កំពុងរស់នៅក្រោមរបប អាណានិគមយួនផ្តាច់ការ និងជាពិធីមហាបង្សុកូលឧទ្ទិសប្រគេន-ជូន ព្រះវិញ្ញាណក្ខ័ន្ធ-វិញ្ញានក្ខ័ន្ធ ព្រះ វីរសមណៈនិងវីរបុរសជាតិ ដែលបានពលីកាយ ថា្វយជីវិត ចំពោះបុព្វហេតុជាតិនិងសាសនា។
ដោយឡែកប្រជាពលរដ្ឋខ្មែរ-ខ្មែរក្រោម នៅទីក្រុងបារីស ប្រទេសបារាំង បានរៀបចំពិធីរំលឹក ខួបឆ្នាំទី៦០ ថ្ងៃបារាំងកាត់ដីកម្ពុជាក្រោម អោយទៅរបបអាណានិគមយួន ក្រោមការរៀបចំឡើង ដោយលោក ថាច់ វៀន ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទ្វីបអឺរ៉ុប និងប្រធានគណៈកម្មការ សមាគមឧបត្ថម្ភពុទ្ធសាសនាខ្មែរកម្ពុជាក្រោម ព្រមទាំងសកម្មជនអ្នកស្នេហាជាតិមួយចំនួនទៀត។
កម្មវិធីបានរៀបចំឡើងនូវថ្ងៃអាទិត្យ ទី៧ ខែមិថុនា ឆ្នាំ២០០៩ នៅវត្តខ្មែរកម្ពុជាក្រោម ដែល កាលបរិច្ឆេទដូចខាងក្រោម៖
ម៉ោង ៩ព្រឹក រហូតដល់ម៉ោង១២ថ្ងៃត្រង់ ជួបជុំភ្ញៀវកិត្តិយសជិតឆ្ងាយ, រៀបចំពិធីនមស្សការ ព្រះរតនត្រ័យ, សមាទាននិច្ចសីល, ចំរើនព្រះបរិត្ត, វេរភត្តាហារប្រគេនព្រះសង្ឃ, ដារបង្សុកូល និង សម្តែងធម្មវិសេសទេសនា ព្រមទាំងសេចក្តីរាយការណ៍របស់ប្រធានគណៈកម្មការបុណ្យ និងចំ ណាប់អារម្មណ៍របស់តំណាងសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទ្វីបអឺរ៉ុប ស្តីពីទិវាកម្ពុជាក្រោម ដែល នឹងគ្រោងរៀបចំឡើងនូវថ្ងៃទី១៣ ខែមិថុនា នៅក្នុងទីក្រុង វីលឺប៉ាំង (Villepinte) ប្រទេសបារាំង ខាងមុខនេះ។

នៅក្នុងបុណ្យននោះ យើងសង្កេតឃើញមានវត្តមាន លោក ថាច់ ង៉ុក ថាច់ ប្រធានប្រតិបត្តិ សហព័ន្ធខ្មែរកម្ពុជាក្រោម, លោកព្រឹទ្ធាចារ្យ ចៅ រៀប ប្រធានសភាព្រឹទ្ធាចារ្យ, លោក ត្រឹង យ៉ាប នាយករដ្ឋបាល, លោក ថាច់ សាម៉ី ភ្នាក់ងារវិទ្យុសម្លេងកម្ពុជាក្រោម និងសកម្មជននៃសហព័ន្ធខ្មែរ កម្ពុជាក្រោម អញ្ជើញទៅពីបណ្តារដ្ឋ និងទីក្រុងនានា នៃទីក្រុងបារីស កាណាដា និងសហរដ្ឋអាមេ រិក ប្រមាណជាង៦០អង្គ-រូប ដើម្បីចងចាំនូវប្រវត្តិសាស្រ្តដ៍អាស្រូវនិងសម្តែងការសោកស្តាយចំពោះ ការបាត់បង់ទឹកកម្ពុជាក្រោម។
ស្របពេលដែលរៀបចំពីបុណ្យនេះដែរ ប្រធានគណៈកម្មការ នៃសមាគមឧបត្ថម្ភពុទ្ធសាសនា ខ្មែរកម្ពុជាក្រោម នៅទីក្រុងបារីស ប្រទេសបារាំង ក៏បានចេញសេចក្តីអំពាវនាវដល់បងប្អូនជនរួម ជាតិ ដើម្បីជួយគាំទ្រការកសាងវត្តខ្មែរកម្ពុជាក្រោម អោយមានការរីកចំរើន ទូលំទូលាយ និងដើម្បី ជាទីសក្ការៈបូជា ដែលមានខ្លឹមសារដូចខាងក្រោម ៖
យើងខ្ញុំជាគណៈកម្មាធិការ នៃស.ឧ.ព.ខ.ក ព្រមទាំងតំណាងគណៈសង្ឃខ្មែរកម្ពុជាក្រោម សូមអំពាវនាវដល់សន្តានចិត្តព្រះករុណាគ្រប់ព្រះអង្គ លោកស្រី លោក ឧបាសក-សិកា លោក យាយ លោកតា ព្រមទាំងសាមគ្គីមិត្ត ពុទ្ធបរិស័ទទាំងក្នុងប្រទេសនិងក្រៅប្រទេស មេត្តាជួយឧបត្ថម្ភ គាំទ្រជាបច្ច័យ ឬសម្ភារៈផ្សេងៗ ដើម្បីជួយកសាងវត្តនេះអោយមានរូបរាងឡើង។
ដើម្បីជួយលើកតម្កើងព្រះពុទ្ធសាសនា ដើម្បីអោយប្រជាពុទ្ធបរិស័ទទាំងអស់ បានប្រតិបត្តិ តាមគន្លងធម៌ ព្រះសម្មាសម្ពុទ្ធនៃយើង ម្យ៉ាងទៀតដោយមានព្រឹត្តិការណ៍ថ្មីៗ បានកើតឡើងនៅ កម្ពុជាក្រោម មានការចាប់ផ្សឹកព្រះសង្ឃ ដាក់គុក ពីរដ្ឋអំណាចយួន បានធ្វើអោយព្រះសង្ឃជាច្រើន រយអង្គ ភៀសព្រះកាយមកកម្ពុជា និងមកប្រទេសទី៣ មានបារាំងជាដើម ពេលមកដល់បារាំងព្រះ អង្គពុំមានទីកន្លែងគង់អោយបានសមរម្យ។ មូលហេតុដូចបានជំរាបជូនខាងលើនេះ ទើបយើងខ្ញុំ ព្រះករុណាអាត្មាភាព សម្រេចបង្កើតវត្តនេះឡើងដោយមានឈ្មោះថា វត្តខ្មែរកម្ពុជាក្រោម។
សូមព្រះករុណាគ្រប់ព្រះអង្គ និងជនរួមជាតិ មេត្តាជួយរួមធ្វើវិភាគទាន ឬសូមចូលជាសមាជិក សមាគមឧបត្ថម្ភពុទ្ធសាសនាខ្មែរកម្ពុជាក្រោម អោយបានច្រើន ដើម្បីបំរើផលប្រយោជន៍ព្រះពុទ្ធសា សនា និងជនរួមជាតិអោយមានប្រសិទ្ធិភាពតទៅមុខ។.