ខ្មែរក្រោមភៀសខ្លួននៅប្រទេសថៃមួយគ្រួសារ ត្រូវបាន UNHCR បញ្ជូនទៅ តាំងទីលំនៅៗប្រទេសទី៤

ជនភៀសខ្លួន ខ្មែរក្រោមមួយគ្រួសារ មាន សមាជិក ៥នាក់ ក្នុងនោះ មានប្តីប្រពន្ធ និង កូនស្រី ៣នាក់ ដែលបានសុំសិទ្ធិជ្រកកោន ពីឧត្តមស្នងការអង្គការសហ ប្រជាជាតិ ទទួល បន្ទុកជនភៀសខ្លួន (UNHCR) នៅទីក្រុង បឹងកក់នៃប្រទេសថៃ ត្រូវបានអង្គការសហ ប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួនមួយនេះ ធ្វើការបញ្ជូនទៅតាំងទីលំនៅៗ ប្រទេសទី ៤ ក្នុងនាមជាជនភៀសខ្លួននយោបាយ ។
លោក សឺង ភៀង ជាមេគ្រួសារ កើតឆ្នាំ ១៩៧៥ មានដើមកំណើតនៅឃុំបួនព្រះភ័ក្រ្ត (Phu Tan) ស្រុកពងទឹក (My Tu) ខេត្តឃ្លាំង បានប្រាប់កាសែតព្រៃនគរនៅព្រ លានយន្តហោះសុវណ្ណភូមិ នាទីក្រុងបឹងកក់ មុនពេលចេញដំណើរទៅប្រទេសទី ៤ថា លោកត្រូវបានឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុក ជនភៀសខ្លួនបញ្ជូនទៅ តាំងទីលំនៅៗប្រទេសដាណាម៉ាក ក្នុងទ្វីបអ៊ឺរ៉ុប ។
លោក សឺង ភៀង បានបន្តប្រាប់អំពីស្ថានភាពទុក្ខលំបាករបស់ខ្លួនពេលដែលខ្លួនឋិត នៅក្នុងនាមជាជន ភៀសខ្លួននៅក្នុងប្រទេសកម្ពុជា និងប្រទេសថៃថា មុនដំបូង នៅឆ្នាំ ២០០៥ លោកកបានភៀសខ្លួនទៅសុំ សិទ្ធិជ្រកកោននៅក្នុងឧត្តមស្នងការអង្គ សហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ប្រចាំទីក្រុង ភ្នំពេញ ប្រទេសកម្ពុជា ហើយត្រួវបានអង្គការនេះផ្តល់ឋានៈជាជនភៀសខ្លួនកាលពីថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០០៥តែក្រោយមកលោកត្រូវបានអង្គការUNHCR បដិសេធឋានៈជាជនភៀសខ្លួនវិញ ដោយគេអះអាងថា ខ្មែរក្រោមក៏ជាពលរដ្ឋខ្មែរដែរដែលអាចមានសិទ្ធិទទួលបានសញ្ជាតិខ្មែរដោយស្វ័យប្រវត្តិ។ លោក បានបន្ត ទៀតថា ក្រោយពី UNHCR បដិសេធឋានៈជន ភៀសខ្លួននិងផ្តាច់របបរបស់លោកនិងគ្រួសារ រដ្ឋាភិបាលខ្មែរ ក៏មិនបានធ្វើកិច្ចគាំពាររូប លោកឲ្យមានសិទ្ធិរស់នៅដូចអ្វីដែលបានបាននិយាយឡើយ គឺរដ្ឋាភបាលខ្មែរមិនព្រម ផ្តល់អត្តសញ្ញាណបណ្ណជូនគ្រួសារលោក និងមានការគំរាមកំហែងជាដើម ។ ដោយមិនអាចរស់ នៅប្រទេស កម្ពុជាបានតទៅទៀត លោក នឹងគ្រសារក៏សម្រេចចិត្តភៀសខ្លួន មកសុំសិទ្ធិជ្រកកោននៅក្នុងអង្គការ UNHCR ប្រចាំទីក្រុងបឹងកក់ប្រទេសកាលពីឆ្នាំ ២០០៧ ក្រោយមកលោកក៏ត្រូវបានអង្គការនេះ ផ្តល់ឋានៈ ជាជនភៀស ខ្លួនឡើងវិញ និងបានបញ្ជូនលោកទៅតាំងទីលំនៅ នៅប្រទេសទីបួនកាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០១០ កន្លងទៅនេះ។
សូមបញ្ជាក់ថា លោក សឺង ភៀង ជាអតីត សកម្មជន អ្នកយកព័ត៌មានសម្ងាត់របស់ សហព័័ន្ធខ្មែរកម្ពុជាក្រោម (KKF) ប្រចាំខេត្ត ឃ្លាំង ដែនដីកម្ពុជាក្រោម ដោយលោកធ្លាប់ បានទៅ ថតវីដេអូសកម្មភាពរដ្ឋាភិបាលយួន ក្រហម ឬយួនកុំមុយនិស្តសព្វថ្ងៃរឹបយកដីកេរ ដូនតា របស់ជនជាតិដើមខ្មែរក្រោមទាំង អយុត្តិធម៌ និងធ្លាប់ថតរូបពលរដ្ឋខ្មែរក្រោម ជាច្រើន នៅខេត្តឃ្លាំង ដែលរងគ្រោះ ដោយជម្ងឺខ្វាក់ភ្នែកស្រស់ៗ រាប់ពាន់គ្រួសារ។ ក្រោយ ពីត្រូវបានរដ្ឋាភិបាលយួនគំរាមកំហែង ដល់សុវត្ថិភាពផ្ទាល់ខ្លួន លោកក៏បានភៀស ខ្លួន ទៅប្រទេសកម្ពុជាតែម្តង។ បច្ចុប្បន្ន លោក សឺង ភៀង មានកូនស្រី ៣ នាក់ដែលជាកូនកើតនៅប្រទេសទាំង ៣គឺកូន ស្រីច្បង កើតថ្ងៃទី ១ ខែមករា ឆ្នាំ ២០០១ នៅខេត្តឃ្លាំង ដែនដីកម្ពុជាក្រោមឬ ភាគខាងត្បូងប្រទេសវៀតណាម ជាប្រទេសកំណើត កូនទី ២ ឈ្មោះ សឺង សុខសុភា កើតថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០០៦ នៅភ្នំពេញ ប្រទេសកម្ពុជា ជាប្រទេសទី ២ និងទីឈ្មោះ សឺង សុខ សុថៃ កើតនៅថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០១០ នាទីក្រុងបឹងកក់ ប្រទេសថៃ ជាប្រទេសទី ៣ ។ ប្រភពពពីសារព័ត៌មាន ព្រៃនគរ

.