ខ្មែរក្រោម​នៅ​អាមេរិក​ចូលរួម​ធ្វើបាតុកម្ម ចង់បាន​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

​ពលរដ្ឋ​ពលរដ្ឋ​អាមេរិក​កំណើត​កម្ពុជា​ក្រោម ជាច្រើន មកពី​រដ្ឋ​នានា រួម​ជាមួយនឹង​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ជាង ៥០០ នាក់ បាន​ចេញមក​តវ៉ា​នៅ​ពី​ខាងមុខ​សេត​វិមាន​កាលពី​ថ្ងៃ​ច័ន្ទ ទី ២០ ខែមករា ដើម្បី​ទាមទារ​ឱ្យមាន​ការដោះលែង​សកម្មជន​សិទ្ធិ មនុស្ស និង​កម្មករ​ចំនួន ២៣ នាក់ ដែល​ត្រូវ​អាជ្ញាធរ​ខ្មែរ​របស់ លោក ហ៊ុន សែន បាន​ចាប់ខ្លួន ស្នើសុំ​ឱ្យមាន​ការបោះឆ្នោត​ជាតិ ឡើងវិញ និង​ចង់​ឲ្យ​ប្រទេស​កម្ពុជា មាន​លទ្ធិ ប្រជាធិបតេយ្យ​ពិតប្រាកដ​មួយ ។​

ពលរដ្ឋខ្មែរធ្វើបាតុកម្ម នៅមុខស្ថានទូតប្រទេសកម្ពុជា ប្រចាំទីក្រុង Washington សហរដ្ឋអាមេរិក ថ្ងៃទី ២០ ខែមករា ឆ្នាំ ២០១៣ ។ រូបថត Sdon Lam
ពលរដ្ឋខ្មែរធ្វើបាតុកម្ម នៅមុខស្ថានទូតប្រទេសកម្ពុជា ប្រចាំទីក្រុង Washington សហរដ្ឋអាមេរិក ថ្ងៃទី ២០ ខែមករា ឆ្នាំ ២០១៣ ។ រូបថត Don Lam

លោក ត្រឹង ម៉ាន់ រិន្ទ ប្រធាន​ផែនការ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មកពី​ទីក្រុង ហ្វី​ឡា​ដែល​ហ្វៀ (Phila delphia) រដ្ឋ​ផេ​ន​ស៊ី​ល វេ​នៀ (Phencillvenia) បានបញ្ជាក់​ប្រាប់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម អំពី​គោល បំណង​របស់ខ្លួន ដែល​ចូលរួម​ធ្វើ បាតុកម្ម​នៅ មុខ​សេត​វិមាន​ថា លោក​ចង់​ឲ្យ​ប្រទេស​កម្ពុជា ក្លាយជា ប្រ ទេស​ដែលមាន​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​មួយ ពេលណា គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដឹកនាំ​ប្រទេស ។​

លោក ត្រឹង ម៉ាន់ រិន្ទ​៖

“​គណបក្ស​សង្គ្រោះ​ជាតិ​ជា​គណបក្ស​មួយ​ដែលមាន​ការពេញចិត្ត​ពី​ប្រជាពលរដ្ឋ ហើយ​ជា​គណបក្ស​មួយ ដែល ដើរ​តាម​លទ្ធិប្រជាធិបតេយ្យ ហើយ​យើង​ចង់​បានតែ​លទ្ធិប្រជាធិបតេយ្យ​ហ្នឹង​ទេ ។ លទ្ធិ​ប្រជា​ធិ​ប តេ​យ្យ​ដូច នៅ​សហរដ្ឋអាមេរិក​…​មិនមែន​ខ្មែរ​ឯណា នេះ​ជា​អាមេរិក តែ​គេ​ប្រើ​លទ្ធិប្រជាធិបតេយ្យ​តែ យើង មករ​ស់ នៅ ដោយ សុខ​ស្រួល ។ ហេតុដូច្នេះ ប្រទេស​កម្ពុជា បើ​ក្លាយទៅជា​ប្រទេស​លទ្ធិ​ប្រ ជា​ធិបតេយ្យ ខ្មែរក្រោម យើង ក៏​មក រស់នៅ​សុខ​ស្រួល​ដែរ​” ។​

ប្រទេស​កម្ពុជា អាច​ប្រឈម​នឹង​ភាព​វិនាស​សកម្ម ប្រសិនបើ លោក ហ៊ុន សែន នៅតែ​បន្ត​ក្ដាប់​អំណាច របស់ខ្លួន​តទៅទៀត ។ លោក ត្រឹង ម៉ាន់ រិន្ទ បាន​បន្តទៀតថា លោក​មក​ធ្វើបាតុកម្ម​នេះ គឺ​ដើម្បី​ចូលរួម ជា​កម្លាំង​សាមគ្គី​ជាមួយនឹង​ពលរដ្ឋ​ខ្មែរ ទាមទារ ឲ្យ លោក ហ៊ុន សែន ចុះ​ចេញពី​អំណាច ។ លោក​បន្តថា លោក ហ៊ុន សែន មិនមាន​សមត្ថភាព​ដឹកនាំ​ប្រ ទេស​កម្ពុជា ទេ ព្រោះ​ខ្វះ​ការអប់រំ និង ជា​មនុស្ស​អ្វីមួយ ដែល​លោក​ហៅថា “​អាយ៉ង​របស់​យួន​” និង​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​តាម ការបញ្ជា ពី​រដ្ឋាភិបាល​វៀតណាម មាន ការបាញ់សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ ជាដើម ដែល​នាំ​ឲ្យ​ហិនហោច ប្រទេសជាតិ ទាំងមូល ។​

លោក ត្រឹង ម៉ាន់ រិន្ទ​៖

“​ហ៊ុន សែន ជា​អាយ៉ង​របស់​យួន​ម៉​រយ​ភាគរយ​ម៉​ង ទៅ​ហាណូយ​មកវិញ​ហ្នឹង​សម្លាប់​ប្រជាជន​ខ្លួនឯង ។ ហេតុ​ដូច្នេះហើយ យើង​មិនគួរ​ទុក​ឲ្យ ហ៊ុន សែន ហ្នឹង​នៅ​កន្លែង​ហ្នឹង​ទៀត​ទេ ។ ទោះបី​បង់ខាត​យ៉ាង ណាក៏ដោយ ត្រូវតែ​អូស​បុគ្គល​ហ្នឹង​ចុះ …​អត់​មាន​សមត្ថភាព​ផង ឡើង​ធ្វើ​នាយករដ្ឋមន្ត្រី បានជា​ធ្វើ​ឲ្យ​ប្រ ទេស​កម្ពុជា​យើង​ហិនហោច​ដល់​សព្វថ្ងៃ​ហ្នឹង​” ។​

​ក្នុងពេល​ដែលមាន​បាតុកម្ម​នេះ ក្រុម​អ្នកតស៊ូ​មតិ​ឱ្យមាន​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ដែលមាន​វត្តមាន នៅ មុខ សេត​វិមាន បានប្រកាសថា នឹងដាក់​ពាក្យ​ប្តឹងទៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​នៅ​ដំណាច់​ខែមករា​នេះ ដើម្បីឱ្យ តុលា ការ នេះ ដឹង​ពី​ការរំលោភ​សិទ្ធិមនុស្ស​និង​ការ​គៃបន្លំ​លទ្ធផល​នៃ​ការបោះ ឆ្នោតជាតិ​ឆ្នាំ ២០១៣ កន្លងមកនេះ ។​

ចាប់តាំងពី​មាន​អំពើហិង្សា​ផ្ទុះឡើង​ជាថ្មី​ក្នុងប្រទេស​កម្ពុជា​នៅ​ដើមខែ​មករា​មក រលក​នៃ​ការតវ៉ា​របស់​ក្រុមបាតុករ​ខ្មែរ អាមេរិក កាំ​ង​បាន​កក្រើក​ឡើងវិញ​នៅតាម​រដ្ឋ​នានា ។​

មិន​ចុះ​ចេញពី​អំណាច​៖

​លោក ហ៊ុន សែន បានប្រកាស​សារជាថ្មី ថ្ងៃ​អង្គារ ទី ១៤ ខែមករា នេះ​ថា លោក​នឹងមិន​ចុះ​ចេញពី​តំណែង​ជា នាយក​រដ្ឋ មន្ត្រី​តាម​ការទាមទារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ ។​

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ការដ្ឋាន​ស្ពាន​ជ្រៃ​ធំ​ឡុង​ប៊ិ​ញ នៅក្នុង​ស្រុក​កោះធំ ខេត្តកណ្តាល​ដែល​ស្ថិតនៅ​ចំណុច​ព្រំដែន​រវាង​ប្រ ទេស កម្ពុជា និង​វៀតណាម ចម្ងាយ​ជាង ៧០ គីឡូម៉ែត្រ​ភាគខាងត្បូង​ទីក្រុង​ភ្នំពេញ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​ថា លោក​ចុះ​ចេញពី​តំណែង​ទៅបាន​លុះណាតែ​អនុវត្តតាម​គោលការណ៍​រដ្ឋធម្មនុញ្ញ ។​

«​ស្អី​? ចុះ​ចេញទៅ​អើយ​ស្អី​?​។ ចាំតែ​អើយ​ទៅ ។ ទាល់តែ​យូរ​ណោះ ។ ចុះ​(​ចេញ​) អី​ក៏​ស្រួល​ម្ល៉េះ​?​។ ឡើង​(​កាន់តំណែង​)​តាម រដ្ឋធម្មនុញ្ញ ចុះ​(​ពី​តំណែង​)​តាម​រដ្ឋធម្មនុញ្ញ​។ អត់​និយាយ​ច្រើន​។ ធ្វើ​ខុសពី ហ្នឹង​មិនបាន​»​។​

លោក ហ៊ុន សែន អង្គុយ​ក្នុង​តំណែង​ជា​នាយករដ្ឋមន្ត្រី​ចាប់តាំងពី ឆ្នាំ ១៩៨៥ មកម្ល៉េះ​ពោលគឺ​មាន​រយៈពេល ២៩ ឆ្នាំ មកហើយ ។​

​ប្រទេស​កម្ពុជា ត្រូវ​ជាប់គាំង​នយោបាយ ក្រោយពី​ការបោះឆ្នោតជាតិ កាលពី​ខែកក្កដា ឆ្នាំ ២០១៣ មក ដល់ បច្ចុប្បន្ន ។ គណ បក្ស​ប្រជាជន​កម្ពុជា​ក្រោម ដឹកនាំ​ដោយ​លោក លោក ហ៊ុន សែន ដែលមាន តំណាងរាស្ត្រ​ជាប់ឆ្នោត ៦៨ នាក់ បាន​នាំ គ្នា​ចូល សភា ដើម្បី​បង្កើត​រដ្ឋាភិបាល ខណៈ​តំណាងរាស្ត្រ ជាប់​ឆ្នោ​យ ទាំង ៥៥ នាក់ នៃ​គណបក្ស​សង្គ្រោះ​ជាតិ មិន ព្រម ចូល​សភា ដោយ​លើក​ហេតុផល​ថា មាន ការ គៃបន្លំ​សន្លឹកឆ្នោត​យ៉ាងធ្ងន់ធ្ងរ និង​សុំ​ឲ្យ​បោះឆ្នោត​ឡើងវិញ ៕​

ខ្មែរក្រោមចូលរួមធ្វើបាតុកម្មជាមួយគណបក្សសង្គ្រោះជាតិ នៅមុខស្ថានទូត ប្រ ទេស កម្ពុជា ប្រចាំទីក្រុង Washington សហរដ្ឋ អាមេរិក ថ្ងៃទី ២០ ខែមករា ឆ្នាំ ២០១៣ ។ រូបថត Sdon Lam
ខ្មែរក្រោមចូលរួមធ្វើបាតុកម្មជាមួយគណបក្សសង្គ្រោះជាតិ នៅមុខស្ថានទូត ប្រ ទេស កម្ពុជា ប្រចាំទីក្រុង Washington សហរដ្ឋ អាមេរិក ថ្ងៃទី ២០ ខែមករា ឆ្នាំ ២០១៣ ។ រូបថត Don Lam
ខ្មែរក្រោមចូលរួមធ្វើបាតុកម្មជាមួយគណបក្សសង្គ្រោះជាតិ នៅមុខស្ថានទូតប្រទេសកម្ពុជា ប្រចាំទីក្រុង Washington សហរដ្ឋអាមេរិក ថ្ងៃទី ២០ ខែមករា ឆ្នាំ ២០១៣ ។ រូបថត Sdon Lam
ខ្មែរក្រោមចូលរួមធ្វើបាតុកម្មជាមួយគណបក្សសង្គ្រោះជាតិ នៅមុខស្ថានទូតប្រទេសកម្ពុជា ប្រចាំទីក្រុង Washington សហរដ្ឋអាមេរិក ថ្ងៃទី ២០ ខែមករា ឆ្នាំ ២០១៣ ។ រូបថត Don Lam