ខ្មែរក្រោមនៅប្រួទេសអូស្ត្រាលី រៀបចំពិធីបុណ្យទក្ខិណា នុប្បទានប្រគេនវិញ្ញាណក្ខ័ន្ធព្រះសព ព្រះមហា យឿង ស៊ិន

មិត្តអ្នកស្តាប់ ជាទីគោរពរាប់អាន ព្រះតេជគុណ ព្រះមហាវិជ្ជារតនៈ បញ្ញា យឿង ស៊ិន ព្រះចៅអធិការវត្ត សាមគ្គីរង្សី និងជាព្រះប្រធានសមាគម ព្រះសង្ឃខ្មែរកម្ពុជាក្រោម ប្រចាំប្រ ទេសកម្ពុជា ដែលបានទទួលអនិច្ចធម្ម កាលពីថ្ងៃទី ២៨ កញ្ញា កន្លងទៅនេះ ពុទ្ធបរិស័ទ ចំណុះជើងវត្តសាមគ្គីរង្សី និងអង្គការ – សមាគមខ្មែរក្រោមជា ច្រើន នៅក្រុងភ្នំពេញ រួមទាំងបងប្អូននៅក្រៅប្រទេស បានរៀបចំធ្វើពិធីបុណ្យទក្ខិណា នុប្បទាន ឧទ្ទិសមហាកុសល ប្រគេនចំពោះព្រះសព ព្រះតេជគុណ យឿង ស៊ីន ជាហូរហែរ… នៅចុងសប្តាហ៍កន្លងទៅនេះ ព្រះសង្ឃ និងគណៈកម្មការវត្តកេតៈនៈខ្មែរក្រោម រស់សៈម៉ និងវត្តរតនារាម នៅទីក្រុង សេដនី នៃប្រទសអូស្រ្តាលី បានរៀបចំពិធីបុណ្យទក្ខិណានុប្បទាន ឧទ្ទិសមហាកុសល ប្រគេនចំពោះព្រះវិញ្ញាណក្ខ័ន្ធព្រះសព ព្រះមហាវិជ្ជារតនៈបញ្ញា យឿង សិន នៅក្នុងវត្តសាមគ្គីរង្សី ស្ថិតនៅភូមិទ្រា សង្កាត់ ស្ទឹងមានជ័យ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ។

សូមចុចស្តាប់សេចក្តីរាយការណ៍របស់លោក ហៅ ឈួនលី វិទ្យុសម្លេងកម្ពុជាក្រោម ពីភ្នំពេញ .