![]() |
ព្រះពុទ្ធបានត្រាស់នៅថ្ងៃ ពុធ ១៥ កើត ខែវិសាខ ឆ្នាំ រកា ក្នុងព្រះជន្ម ៣៥ ឆ្នាំ ។ |
«វិសាខបូជា» ជាកម្មវិធីបុណ្យមួយត្រូវបានពុទ្ធសាសនិកប្រារព្ធឡើងនៅថ្ងៃបូណ៌មី ខែវិសាខ ទៅតាម ប្រតិទិន ចន្ទគតិនៃប្រទេសនីមួយៗជារៀងរាល់ឆ្នាំ ដើម្បីឧទ្ទិសដល់ថ្ងៃ ដែលព្រះពុទ្ធ សមណ គោត្តម ជាស្ថាបនិក ព្រះពុទ្ធសាសនា ទ្រង់ប្រសូត, ទ្រង់បានបរមាភិសម្ពោធិ (បានត្រាស់) និងទ្រង់រលត់ខន្ធចូលកាន់បរិនិព្វាន (អស់ព្រះជន្ម) នៅក្នុងតិថី “បុណ្ណមី” មានសេចក្ដីថា “ខែពេញ បូណ៌មី” នៃខែ វិសាខ ។
ក្រៅពីពុទ្ធសាសនិកខ្មែរក្រោមជាង ៨ លាននាក់នៅកម្ពុជាក្រោមប្រារព្ធពិធីបុណ្យវិសាខបូជាមួយនេះ ក៏មានពល រដ្ឋ នៃប្រទេសក្នុងលោករាប់លាននាក់បាន ប្រារព្ធផងដែរ ក្នុងនោះមាន សាមន្តប្រទេសជាប់ព្រំដែន ប្រទេស ឥណ្ឌា ដូចជា នេប៉ាល ស្រីលង្កា និងទីបេត៍ ។ ចំណែកពលរដ្ឋនៃប្រទេសអាស៊ីអាគ្នេយ៍វិញ មានប្រទេស កម្ពុជា វៀតណាម សិង្ហបុរី ថៃ ម៉ាឡេស៊ី ភូមា ឥណ្ឌោនេស៊ីនិងក្រៅពីនេះក៏មានបណ្តាប្រទេសជាច្រើនទៀតនៅក្នុងលោក ដែលគោរពព្រះ ពុទ្ធសាសនាប្រារព្ធជារៀងរាល់ឆ្នាំផងដែរ ។
ក្នុងឱកាសគម្រប់ខួប ២៦៣៦ ឆ្នាំ នៃថ្ងៃព្រះសម្មាសម្ពុទ្ធប្រសូត (ថ្ងៃសុក្រ ១៥ ខែវិសាខ ឆ្នាំ ច ) ២៦០១ ឆ្នាំ ថ្ងៃព្រះពុទ្ធបានត្រាស់ (ថ្ងៃពុធ ១៥ កើត ខែវិសាខ ឆ្នាំ រកា ) និង ២៥៥៦ ឆ្នាំ ថ្ងៃព្រះពុទ្ធ បរិនិព្វាន (ថ្ងៃអង្គារ៍ ១៥ កើត ខែវិសាខ ឆ្នាំ ម្សាញ់) សារព័ត៌មាន ព្រៃនគរ សូមលើកយកទស្សនៈ មួយចំនួនរបស់អ្នកប្រាជ្ញក្នុងលោក ស្ដីអំពីព្រះពុទ្ធសាសនា មកចុះផ្សាយ ដែលមានខ្លឹមសារដូច ខាងក្រោម ៖
ព្រះពុទ្ធសាសនាបាននាំមកនូវវឌ្ឍនភាពនៃអារិយធម៌ពិភពលោកនិងវប្បធម៌ពិតប្រាកដ
ជាងឥទ្ធិពលដទៃផេ្សងក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ ។ —អេហ ជី វ៉ែល
![]() |
Herbert George “H.G.” Wells (21 September 1866 – 13 August 1946) |
គន្លឹះចរិយធម៌របស់ព្រះពុទ្ធមានលក្ខណៈល្អសុក្រឹតជាងគេបំផុតដែលពិភពលោក
មិនធ្លាប់មាន ។ —សាស្រ្តាចារ្យ ម៉ែក មូឡើរ
![]() |
Friedrich Max Müller (December 6, 1823 – October 28, 1900) |
ព្រះអង្គបានផ្តល់អោយនូវសច្ចភាពទាំងឡាយដែលមានតម្លៃអមតៈ ហើយផ្សព្វផ្សាយ ចរិយធម៌នេះមិនចំពោះតែប្រទេសឥណ្ឌា តែចំពោះ មនុស្សជាតិទាំងមូល ។ ព្រះសម្មាសម្ពុទ្ធគឺជាបុគ្គលប្រកបដោយចរិយធម៌ជាក់សែ្តងផុតគេ ដែលមិនធ្លាប់ មានកើតឡើងក្នុងលោកយើងនេះ ។ —អាល់បើត ឆ្វាយសើរ
![]() |
Albert Schweitzer (14 January 1875 – 4 September 1965) |
មានតែព្រះពុទ្ធសាសនាតែមួយគត់ក្នុងចំណោមសាសនាពិភពលោកធំៗទាំងឡាយ ដែលផ្សព្វផ្សាយទៅដោយគ្មានការដាក់ទោសទណ្ឌកម្ម ការឃាត់ឃាំង ឬការសួរ ចម្លើយរឿងជំនឿ ។ ក្នុងទិដ្ឋភាពទាំងអស់នេះនិងកំណត់ហេតុទាំងឡាយ បង្ហាយភាពខ្ពង់ខ្ពស់ ជាងសាសនាដ៍ទៃយ៉ាងសម្បើម ដែលវិធីផ្សព្វផ្សាយរបស់ គេទាំងនោះគឺញៀនទៅដោយ ការប្រើប្រាស់កម្លាំងយោធា ។ —អាលដោស ហាក់ស្លេ
![]() |
Aldous Leonard Huxley (26 July 1894 – 22 November 1963) |
ក្នុងនាមជាសិស្សនៃសាសនាប្រៀបធៀប ខ្ញុំមានជំនឿថាព្រះ ពុទ្ធសាសនាមានភាព សុក្រឹតឥតខ្ចោះជាងគេដែលពិភពលោកមិនធ្លាប់មាន ។ ទស្សនវិជ្ជារបស់ព្រះពុទ្ធទ្រឹស្តី វិវឌ្ឍនាការនិងច្បាប់កម្មផលគឺខ្ពង់ខ្ពស់ជាងលទ្ធិសាសនាដទៃ ។ —សាស្រ្តាចារ្យ ខាល ហ្គាសស្តូវ ជុង
![]() |
Carl Gustav Jung (26 July 1875 – 6 June 1961) |
ព្រះពុទ្ធសាសនាគឺជាការរួមបច្ចូលគ្នាទាំងទស្សនវិជ្ជាវិទ្យាសាស្រ្តនិងទស្សនវិជ្ជា អនុលោម ។ តែលើកតំកើងវិធីសាស្រ្តវិទ្យាសាស្រ្តនិងបន្តធើ្វដូច្នោះ រហូតដល់ទីបំផុត ដែលគេហៅថាប្រកបដោយហេតុនិងផល។ ចំពោះ ការរកឃើញនោះគឺចំឡើយដែល ត្រូវបានគេសួរទាក់ទិននឹងបញ្ហាដូចជា តើអ្វីគឺចិត្ត អ្វីគឺវត្ថុ? ទាំងពីរនេះ តើមួយណាសំខាន់ជាង? តើចក្រវាឡ គោចរទៅរកគោលដៅឬ ? តើឋានះរបស់មនុស្ស ស្ថិតត្រង់ណា? តើមាន សត្វមានជីវិតដែលឧត្តមប្រសើរទេ? ព្រះពុទ្ធសាសនាបាន នាំមុខនូវអ្វី ដែលវិទ្យាសាស្រ្តមិនអាចធ្វើបានព្រោះតែសមត្ថភាព ឧបករណ៍ពិសោធន៍ ថ្មីៗនេះ ។ ព្រះពុទ្ធសាសនាបានទទួលជ័យជំនះលើ វិទ្យាសាស្រ្តខាងជំនាញ ផែ្នកផ្លូវចិត្ត។ —បើតត្រាន់ រាស់សេល
![]() |
Bertrand Arthur William Russell, 3rd Earl Russell (18 May 1872 – 2 February 1970) |
សាសនានៃអនាគតគឺជាសាសនានៃចក្រវាឡវិទ្យា ។ សាសនានោះមិនមានលក្ខណៈ ទាក់ទិនអាទិទេព និងគេចផុតពីទិដ្ឋិនិយមព្រមទាំងទេវភាព ។ លាតសន្ធឹងទាំងផែ្នកចិត្ត វិញ្ញាណ និងធម្មជាតិ សាសនានោះ ត្រូវផែ្អកលើជំនឿ ដែលលេចចេញពីបទពិសោធន៍ផ្ទាល់តែម្តង ចិត្តវិញ្ញាណនិងធម្មជាតិគឺជា គំនររួមដ៏មានន័យ ។ ព្រះពុទ្ធសាសនាផ្តល់ចម្លើយនូវអត្ថាធិប្បាយខាងលើ នេះ…ប្រសិនបើមានសាសនា ដែលអាចគ្រប់គ្រងតម្រូវការរបស់វិទ្យាសាស្រ្ត នាពេលបច្ចុប្បន្នបាន នោះគឺព្រះពុទ្ធសាសនា។ —អាល់បើត អាយស្តាញ
![]() |
Albert Einstein (14 March 1879 – 18 April 1955) |
ព្រះពុទ្ធជាម្ចាស់គឺជាបុគ្គលដែលពេញលក្ខណៈជាមនុស្សជាងគេ ។ ព្រះអង្គជាតួអង្គប្រវត្តិសាស្រ្ត ហើយមនុស្សទូទៅងាយយល់ពីព្រះអង្គជាងគេ ។ ព្រះយេសូ៑ទាំងជាមនុស្សប្រវត្តិសាស្រ្តនិងតួអង្គអាទិទេព ហេតុដូច្នោះ គេពិបាក យល់ពីព្រះអង្គណាស់ ។ —ខាល ជុង
ប្រសិនបើយើងសួរសំណួរ ជាឧទាហរណ៍ថា ថាតើតំណែងនៃ អេឡិចត្រុងនៅនឹង ដដែល? យើងត្រូវឆើ្លយថា ទេ តែបើយើង សួរសំណួរថា តើតំណែងអេឡិចត្រុងមាន ការផ្លាស់ប្តូរទេតាម ពេលវេលាទេ? យើងត្រូវឆើ្លយថា ទេ តែបើយើងសួរសំណួរថា អេឡិចត្រុងនៅសម្រាកមួយកនែ្លងទេ? យើងត្រូវឆើ្លយថា ទេ តែបើយើងសួរសំណួរថា អេឡិចត្រុងវិលវល់ចុះឡើងទេ? យើងត្រូវឆើ្លយថា ទេ។ ព្រះពុទ្ធជាម្ចាស់បានផ្តល់ នូវចម្លើយទាំងអស់នោះនៅពេលដែលគេដេញដោល សួរពីលក្ខខណ្ឌនៃអត្តសញ្ញាណ របស់មនុស្សក្រោយពីគេស្លាប់ទៅ តែនេះមិនមាន លក្ខណៈស្រដៀងទៅនឹងវប្បធម៌ វិទ្យាសាស្រ្តនៅសតវត្សន៍ទី ១៧ ទី ១៨ នេះទេ។
— ជេ រូបើត អូផែនហាយមើរ
![]() |
J. Robert Oppenheimer (April 22, 1904 – February 18, 1967) |
![]() |
Arthur Schopenhauer (22 February 1788 – 21 September 1860) |