ខួបលើកទី ២០នៃការបង្កើតអង្គការ UNPO

ឆ្នាំនេះ គឺជាខួបលើកទី ២០ឆ្នាំនៃការបង្កើត អង្គការ UNPO ដើម្បីជាការគូសសំគាល់ អំពីព្រឹត្តិការណ៍ ដែលបានកើតឡើង កាលពី អតីតរបស់អង្គការ ហើយ និងដើម្បីរៀបចំ ទីសដៅផែនការណ៍យុទ្ធសាស្រ្ត សម្រាប់ទៅ អនាគត់របស់ខ្លួន។ នៅថ្ងៃទី ១១កុម្ភៈ ២០១១ ខាងមុខនេះ នឹងរំឮកឡើងវិញ នូវព្រឹត្តិការណ៍ ដ៏ល្វីងជូរចត់នៃ បណ្តាជនជាតិភាគតិច ជនជាតិដើមម្ចាស់ស្រុក ដែលត្រូវបានរងនូវ ការត្រួតត្រា ពីសំណាក់រដ្ឋអំណាចនៃប្រទេសរបស់ខ្លួន។ UNPO ដែលបង្កើតឡើង ជាលើក ដំបូង ដោយមានសមាជិកនៃប្រទេសត្រឹមតែចំនួន ១៥ប៉ុណ្ណោះ ប៉ុន្តែ សម្រាប់បច្ចុប្បន្ននេះ អង្គការ UNPO មានសមាជិកនៃប្រទេស ចូលរួម រហូតដល់ទៅ ៥០។ ជាមួយគ្នានេះដែរ សហព័ន្ធខ្មែរកម្ពុជាក្រោម ពិភពលោក ក៏ជាសមាជិកអចិន្រ្តៃនៃអង្គការ UNPO និងបានចូល ជាគណៈកម្មការនាយកក្នុងអង្គការនោះផងដែរ។ លោក ថាច់ ង៉ុកថាច់ ប្រធានប្រតិបត្តិ សហព័ន្ធខ្មែរកម្ពុជាក្រោម កំពុងតែរៀបចំដំណើរ ចេញទៅកាន់ប្រទេសហូឡង់ ដើម្បីចូលរួម ខួបកំណើត ២០ឆ្នាំនៃការបង្កើតអង្គការ UNPO។ ក្រៅពីដំណើរទៅចូលរួមខួបកំណើត ២០ឆ្នាំនៃអង្គការ UNPO តើលោក ថាច់ ង៉ុកថាច់ មានបេសកកម្មអ្វីផ្សេងទៀតនោះ។ ដើម្បីជ្រាបច្បាស់បន្ថែមទៀតនោះ លោក ហៅ ឈួនលី នឹងធ្វើបទសម្ភាសន៍ ជាមួយលោក ប្រធាន ថាច់ ង៉ុកថាច់ ដូចតទៅនេះ៖ .