ដោយៈ សឺង សុជាតិ
នៅល្ងាចថៃ្ងសៅរ៏ ទី២៨ ខែមិថុនា ឆ្នាំ២០០៨ ចុងសប្តាហ៏កន្លងហើយ សហព័ន្ធខែ្មរកម្ពុជាក្រោម បានរៀប ចំដង្ហែព្យុះហយាត្រា និងអុជទៀនជ័យ ដើម្បីចូលរួមរំឭកខួបឆ្នាំទី៦០ នៃទិវា បង្កើតច្បាប់សិទ្ធិមនុស្ស សកលលើក ដំបូង នៅមុខសាលាក្រុង San Francisco រដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក។
ព្រះតេជគុណ ថាច់ ប៊ីរង្គ សង្ឃនាយក នៃសហព័ន្ធខែ្មរកម្ពុជាក្រោម ទទួលបន្ទុកអន្តរសាសនា បានមាន សង្ឃដិកា ប្រាប់សារព័ត៌មានព្រៃនគរថា៖ នេះជាឆ្នាំទី៣ ហើយមានសមាជិក សមាជិកា តំណាងឲ្យទីក្រុងនានា នៃសហព័ន្ធខែ្មរកម្ពុជាក្រោម និងបងប្អូនជនរួមជាតិខែ្មរ ប្រមាណ៥០រូប ដែលអញ្ជើញមកពីទី ក្រុងស្តុកតុន, អូកឡែន, ឡុងប៊ិច, សាន់ប៉ាណាឌីណូ និងសាន់ហូស្សេ ជាដើម ព្រមទាំងអង្គការសង្គមស៊ីវិលធំៗជាច្រើន ក្នុងនោះមានតំណាង អង្គការលើកលែងទោសអន្តរជាតិ ចូលរួមផងដែរ។
ព្រះតេជគុណ ថាច់ ប៊ីរង្គ បានមានសង្ឃដិកាបន្ថែមទៀតថា៖ គោលបំណងធំ របស់សហព័ន្ធខែ្មរកម្ពុជា ក្រោម បានរៀបចំឡើងជារៀងរាល់ ឆ្នាំនោះ គឺដើម្បីទាមទារឲ្យរដ្ឋាភិបាលយួន គោរពសិទ្ធិមនុស្ស និងសេរីជំនឿ ព្រះពុទ្ធសាសនា គណៈថេរវាទ នៅកម្ពុជាក្រោម (យៀកណាមខាងត្បូង) និងសូមអំពាវនាវឲ្យអង្គការសហប្រជា ប្រជាតិ ផែ្នកសិទ្ធិមនុស្ស ជួយធ្វើអន្តរាគមន៏ដោះលែងព្រះតេជគុណ ទឹម សាខន និងព្រះសង្ឃ៥អង្គ ដែលកំពុង ជាប់ពន្ធនាគារនៅយៀកណាមសព្វថ្ងៃ។
លោកបណ្ឌិត Joshua Cooper នាយកវិទ្យាស្ថានសិទ្ធិមនុស្ស រដ្ឋហាវ៉ៃ និងជាឧត្តមទីប្រឹក្សាច្បាប់ នៃសហព័ន្ធខែ្មរ កម្ពុជាក្រោម ដែលជាអ្នកដឹកនាំក្បួនដង្ហែព្យុះហយាត្រានិងអុជទៀនជ័យនោះ បានមានប្រសាសន៏ថា៖ ការយើង ជួបជុំគ្នាពេលនេះ មានសារប្រយោជន៏ខ្លាំងណាស់ ពីព្រោះបងប្អូនខែ្មរក្រោម ដែលកំពុងរស់នៅក្រោមរបប អាណានិគមយួនបច្ចុប្បន្ន គ្មានសិទ្ធិសេរីភាពឡើយ ដូច្នេះទោះបីអង្គការសហប្រជាជាតិ បានអនុម័តច្បាប់សិទ្ធិ មនុស្សសកល នៅឆ្នាំថៃ្ងទី២៦ ខែមិថុនា ឆ្នាំ១៩៤៥ ប្រកាសជាផ្លូវការហើយក៏ដោយ ក៏ប្រជាពលរដ្ឋខែ្មរក្រោម រាប់លាននាក់ មិនទាន់ទទួលបាននូវសិទ្ធិនោះឡើយ។
នៅក្នុងពិធីនោះដែរ លោកបណ្ឌិត Joshua Cooper បានអាននូវលិខិតមួយច្បាប់ របស់ចៅហ្វាយក្រុង San Francisco ទទួលស្គាល់ជាផ្លូវការ ចំពោះសហព័ន្ធខែ្មរកម្ពុជាក្រោម និងអង្គការដទៃទៀត ដែលបានរៀបចំរំឭកទិវា នេះឡើងជារៀងរាល់ឆ្នាំ។
គួរជំរាបជូនថា កម្មវិធីបានប្រព្រឹត្តិទៅអស់រយៈពេលជិត២ម៉ោង គឺចាប់ពីម៉ោង 7:30PM រហូតដល់ម៉ោង 9:00PM បញ្ចប់ដោយព្រះសង្ឃចំរើននូវជ័យមង្គល និងឧទិ្ទសមហាកុសលប្រគេននិងជូន ចំពោះព្រះវិញ្ញាណក្ខ័ន្ធ និងវិញ្ញាណក្ខ័ន្ធ ព្រះវីរសមណៈនិងវីរបុរសជាតិគ្រប់ជំនាន់ ដែលបានពលីជីវិត ចំពោះបុព្វហេតុជាតិ និងព្រះពុទ្ធ សាសនាខែ្មរ នៅលើមាតុភូមិកម្ពុជាក្រោម។