ប្រជាពលរដ្ឋ និងព្រះសង្ឃប្រមាណ ១០០០ អង្គ/នាក់ បាននាំគ្នាដង្ហែក្បួនទៅកាន់ក្រសួងការបរទេសខ្មែរ។ បន្ទាប់ពីការជួបជុំគ្នាសម្តែងមតិ និងថ្លែងការណ៍ទាក់ទិន នឹងរឿងទឹកដីខ្មែរក្រោម នៅថ្ងៃទី ១១ សីហា។
ការដង្ហែក្បួនទៅក្រសួងការបរទេសខ្មែរ គឺក្នុងបំណងដាក់ញត្តិសុំឲ្យអន្តរគមន៍ និងចង់ដឹងពីលទ្ធផលនៃការដាក់ញត្តិលើកមុន តាមរយៈសាលាក្រុងភ្នំពេញ។
ការដាក់ញត្តិសារជាថ្មីនេះ ក្រុមអ្នកតវ៉ានៅតែប្រកាន់ជំហរដដែល គឺទាមទារឲ្យអ្នកនាំពាក្យស្ថានទូតវៀតណាមប្រចាំកម្ពុជា លោក ត្រឹង វ៉ានថុង សុំទោសជាសាធារណៈ និងទទួលស្គាល់ប្រវត្តិសាស្ត្រពិតនៃដែនដីកម្ពុជាក្រោម៕ រូបថតៈ ស៊ឺន ចែងចើន