ក្រុមអាជ្ញាធរយួនកោះហៅព្រះសង្ឃនិងកម្មាភិបាលខ្មែរក្រោមប្រជុំ

ដោយ៖ ចៅ មុនីខេមរា
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណជាតិខ្មែរ ឆ្នាំឆ្លូវ ពុទ្ធស័ករាជ ២៥៥៣ នេះ ក្រុមអាជ្ញាធរយួនបានកោះហៅព្រះសង្ឃ និងគណៈកម្មការវត្តឆ្នើម ៗ ទាំងឡាយ នៅលើដែនដីកម្ពុជាក្រោម ឲ្យចូលរួមក្នុងអង្គប្រជុំមួយ នៅសាលប្រជុំនៃបញ្ជាការដ្ឋាន យោធភូមិភាគ៩ គណៈចង្អុលការដែនដីសណ្តរទន្លេមេគង្គ ។
ប្រភពព័ត៌មានពីខេត្តព្រែកឫស្សី ឬយួនហៅកឹងធើ បានឲ្យដឹងថា នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកន្លងមកនេះ ក្រុមអាជ្ញាធរយួនបានរៀបចំនូវរបស់ ដែលពួកគេហៅថាពិធីជួបជុំជាមួយកម្មាភិបាល កំពុងទទួលបន្ទុកការងារកម្មាភិបាលចូលនិវត្តន៍ គ្រួសារស្ថិតក្នុងក្រមខ័ណ្ឌគោលនយោបាយ មន្រ្តីសង្ឃ និងគណៈកម្មការវត្តខ្មែរក្រោមឆ្នើមទាំងឡាយ នៅលើតំបន់ដែនដី
សណ្តទន្លេមេគង្គ ដើម្បីស្តាប់ការណែនាំពីគោលនយោបាយ និង
ជូនពរឆ្នាំថ្មីពីបក្សកុម្មុយនិស្តយួនដល់ក្រុមមន្រ្តីសង្ឃ និងកម្មាភិ-បាល ដែលក្រុមយួនឲ្យឈ្មោះថាធ្វើការបានល្អ ។
 ប្រភពអះអាងថា បន្ទាប់ពីមានព្រះសង្ឃរាប់សិបអង្គ និង
កម្មាភិបាល កំពុងទទួលបន្ទុកការងារកម្មាភិបាលចូលនិវត្តន៍ គ្រួសារស្ថិតក្នុងក្រមខ័ណ្ឌគោលនយោបាយ និងគណៈកម្មការវត្តរាប់រយនាក់បានចូលរួមក្នុងពិធីជួបជុំនោះ ង្វៀង ស៊ិញស៊ុង ឧប-នាយករដ្ឋមន្រ្តីអចិន្រ្តៃយ៍នៃរដ្ឋាភិបាល បានអានលិខិតប្រសិទ្ធពរឆ្នាំថ្មី ឆ្នាំ ២០០៩ ដោយលាយឡំជាមួយនឹងការឃោសនាអំពីអ្វីដែលរដ្ឋាភិបាលកុម្មុយនិស្តយួនបានធ្វើ ។ សារលិខិតរបស់បុគ្គលឈ្មោះ ង្វៀង ស៊ិញហ៊ុង បានសរសេរបំផ្លើសទាំងកម្លៅថា សព្វថ្ងៃបក្ស និងរដ្ឋមានគោលនយោបាយជនជាតិ បានជួយឲ្យជីវភាពសម្ភារ និងជីវភាពស្មារតីរបស់ជនជាតិខ្មែរក្រោម ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបានលើកកំពស់ ។ សារលិខិតជូនពរឆ្នាំថ្មីរបស់មេដឹកនាំយួនស្រុកីដូង បានលើកឡើងពីផែនការធ្វើស្រែលើខ្នងរាស្រ្ត ដែលពួកគេអះអាងថាខ្លួនបានអនុវត្តន៍កម្មនានាដូចជាកម្មវិធី ១២៣៤, ១៣៥ ស្អីគេ និងគោលនយោបាជំនួយតម្លៃ ជំនួយសាហ៊ុយដឹកជញ្ជូនរបស់រដ្ឋាភិបាល បានជួយដល់គ្រួសារខ្មែរក្រោមក្រីក្រជាច្រើនឲ្យមានផ្ទះនៅ មានដីសង់ផ្ទះ មានអគ្គិសនីអុជបំភ្លឺ ទឹកស្អាតប្រើប្រាស់ និងទុនផលិតកម្ម ។ល។ បុគ្គល ង្វៀង ស៊ិញហ៊ុង បានបន្តទៀតថា ក្រៅពីកម្មវិធីទាំងនេះ រដ្ឋាភិបាលបានបណ្តុះបណ្តាលវិជ្ជាជីវៈ និងដោះស្រាយការងារធ្វើ បានរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់បង្កលក្ខណងាយស្រួល ឲ្យបងប្អូនខ្មែរក្រោមមានការងារធ្វើ មានបា្រក់ចំណូលលំនឹងនឹងជីវភាព ។ បុគ្គល ង្វៀង
ស៊ិញហ៊ុង បន្ថែមថា បណ្តាទំនៀមទំលាប់អក្សរសាស្រ្ត និងអត្ត-សញ្ញាណវប្បធមិ ប្រវេណីខ្មែរនៅលើដែនដីកម្ពុជាក្រោមត្រូវបានពង្រីកទាំងស្រុង ។
 ឆ្លើយតបនឹងការលើកឡើងទាំងប៉ុន្មានខាងលើ ក្រុមព្រះសង្ឃខ្មែរក្រោម និងគណៈកម្មការវត្តដែលចូលរួមក្នុងពិធីជួបជុំនោះបានបង្ហាញទស្សនៈយល់ឃើញផ្ទុយគ្នា ។ ព្រះសង្ឃមួយអង្គដែលគង់នៅវត្តពិទូឃោសរង្សី ស្ថិតនៅក្នុងក្រុងព្រែកឫស្សីមានសង្ឃដីកាថា ព្រះអង្គយល់ស្របនឹងអ្វីដែលមេដឹកនាំយួនម្នាក់ខាងលើនិយាយ ព្រោះថាប្រជាពលរដ្ឋខ្មែរក្រោម និងវត្តអារាមនៅ
កម្ពុជាក្រោមមានការរីកចំរើនពិតមែនបើគិតមកដល់បច្ចុប្បន្ននេះ។
 ចំណែកព្រះសង្ឃគង់នៅវត្ត មុនីរង្សីវិញ បានសម្តែងការយល់ឃើញផ្ទុយស្រឡះពីគំនិតព្រះសង្ឃខាងលើ ។ ព្រះសង្ឃមួយអង្គដែលមានព្រះជន្មប្រមាណ ៤០ វស្សា មានសង្ឃដីកាថា ស្ថានភាពជីវភាពរបស់ពុទ្ធបរិស័ទខ្មែរក្រោមបច្ចុប្បន្ន គឺមិនដូចអ្វីដែលង្វៀង ស៊ិញហ៊ុង បានអះអាងទេ ។ ពោលគឺពួកគាត់កំពុងជួបការលំបាក មានឧបស័គ្គក្នុងការប្រកបរបបទទួលទានចិញ្ចឹមជីវិត ។ ព្រះសង្ឃអង្គនេះ បន្ថែមថារដ្ឋាភិបាលលើកឡើងតែភាពវិជ្ជមាន និងអ្វីដែលរដ្ឋ និងបក្សបានធ្វើជូនតែប៉ុណ្ណោះ ចំណែកភាពអវិជ្ជមាន ដែលកំពុងកើតមានឡើងចំពោះសហគមន៍ជនជាតិដើមខ្មែរកម្ពុជាក្រោមគឺមិនត្រូវបានគេលើកឡើងឡើយ ។ ព្រះសង្ឃ ដែលសុំមិនបញ្ចេញព្រះនាមអង្គនេះបន្តថា ព្រះអង្គសម្លឹងឃើញប្រជាពលរដ្ឋខ្មែរមិនត្រូវបានជនជាតិយួនផ្តល់តម្លៃទេ ពួកគេនៅតែទទួលរងការរើសអើងដដែល ហើយដីធ្លីស្រែចំការរបស់ពួកគេនៅតែត្រូវបានរដ្ឋាភិបាលរឹបអូសយកដដែល ជាក់ស្តែងនៅក្នុងខេត្តមាត់ជ្រូក និងខេត្តឃ្លាំង ប្រជាពលរដ្ឋតែងតែក្រោកឡើងហើយមានពេលខ្លះមកធ្វើការតវ៉ាដល់ទីក្រុងព្រែកឫស្សីនេះទៀត ។
 ចំណែកបុគ្គល សើង សុង សើង សមាជិកមជ្ឈិមបក្សកុម្មុយនិស្តយួន និងជាអនុប្រធានគណៈចង្អុលការតំបន់ដែនដី
សណ្តទន្លេមេគង្គ ជំនួសមុខឲ្យគណៈចង្អុលការតំបន់ដែនដីសណ្តទន្លេមេគង្គ បានជំរុញឲ្យព្រះសង្ឃ និងជនជាតិដើមខ្មែរក្រោមទាំងអស់អនុវត្តន៍នូវមាគ៌ាគោលនយោបាយរបស់បក្ស និងរដ្ឋ ។ សើង សុង សើង ក៏ជំរុញឲ្យព្រះសង្ឃបញ្ចេញកម្លាំងពលកម្មដើម្បីជំរុញសេដ្ឋកិច្ច-សង្គមកិច្ចក្នុងស្រុករីកចំរើនដែរ ។
 គួររំលឹកជូនថា ពិធីជួបជុំនេះត្រូវបានរដ្ឋាភិបាលយួនធ្វើឡើងដើម្បីជួបជុំព្រះសង្ឃ និងក្រុមគ្រួសារស្ថិតក្នុងក្របខ័ណ្ឌគោលនយោបាយ នៅលើភូមិសាស្រ្តក្រុងព្រែកឫស្សី ។ បន្ទាប់ពីបានបញ្ចប់កម្មវិធីនេះ ក្រុមរដ្ឋាភិបាលយួនមួយក្តាប់តូចនេះបានពាំនាំទេយ្យទានមួយចំនួន ឆ្ពោះទៅកាន់វត្តខ្មែរនៅក្នុងក្រុងព្រែកឫស្សីដូចជា វត្តមុនីរង្សី វត្តពិទូឃោសរង្សី វត្តពោធិសំរោង និងវិជ្ជាស្ថានពុទ្ធសាសនាទក្ខិណានិកាយខ្មែរ នៅខ័ណ្ឌអូរម៉ូង ។ ហើយនា
ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះដែរ ក្រុមបក្ខជនយួនមួយដំបស្វានេះបានបន្តដំណើរទៅបញ្ចុះបញ្ចូលព្រះសង្ឃ និងគ្រួសារខ្មែរក្រោម ដែលពួកគេអះអាងស្ថិតក្នុងក្របខ័ណ្ឌគោលនយោបាយ នៅខេត្តឡុងហោរ និងខេត្តព្រះត្រពាំងថែមទៀត ។
 សូមបញ្ជាក់ថា ទន្ទឹមនឹងសកម្មភាពកោះហៅក្រុមមន្រ្តីសង្ឃ និងគណៈកម្មការវត្តជួបជុំបែបនេះ ក្រោយពីពួកគេបានផ្តល់ទេយ្យទាន ឬលាភសក្ការៈបន្តិចបន្តួចដល់ក្រុមព្រះសង្ឃ និង
គណៈកម្មការវត្ត ក្រុមយួនមួយដំបស្វានេះតែងរិះរកគ្រប់មធ្យោ-បាយដើម្បីបំបាក់ស្មារតី នៃជំនឿជឿជាក់ និងការទាក់ទងរវាងអ្នកដែលកំពុងរស់នៅលើទឹកដីកម្ពុជាក្រោម និងអ្នកនៅក្រៅប្រទេស ដោយពួកយួនកន្ទបទាំងនេះប្រើគ្រប់ល្បិចកល ចោទប្រកាន់ថា ព្រះសង្ឃ និងបងប្អូនខ្មែរក្រោមនៅក្រៅប្រទេសគឺជាក្រុមអនុមិត្តស្អីគេនោះ ហើយថែមទាំងហាមប្រាមមិនឲ្យទាក់ទងទៀតផង ៕.