
នៅថ្ងៃទៅ ១ ខែមិថុនា សមត្ថកិច្ចខេត្តសៀមរាប រារាំងយុវជនមិនឲ្យធ្វើពិធីកាន់ទុក្ខរំឭកខួបទី ៦៥ នៃថ្ងៃដែលបារាំង កាត់ដីកម្ពុជាក្រោម ឲ្យទៅ វៀត ណាមកាន់កាប់នៅមុខបរិវេណប្រាសាទអង្គរវត្ត ។
ក្រុមយុវជនខ្មែរប្រមាណ ៥០ នាក់ ដែលស្លៀកពាក់ឯកសណ្ឋាន អាវយឺតដែលមានទង់ជាតិខ្មែរក្រោមបានទៅប្រមូល ផ្ដុំគ្នានៅ មុខ ប្រា សាទអង្គរវត្ត ប៉ុន្តែត្រូវបានកងសន្ដិសុខ ដែលមានឯកសណ្ឋានពណ៌ខ្មៅបំបែកការជួបជុំនោះ ។
នៅព្រឹកថ្ងៃអាទិត្យទី ១ ខែមិថុនា នេះ គេឃើញមានកម្លាំងសន្តិសុខស្លៀកពាក់ឯកសណ្ឋានពណ៌ខ្មៅ និងនគរបាលចរាចរ ផងបាន ដាក់ ពង្រាយនៅទីតាំងជាច្រើនកន្លែង ដូចជានៅផ្លូវ ៦០ ម៉ែត្រ នៅរង្វង់មូលជិតប្រាសាទអង្គរវត្ត និងជាពិសេស នៅមុខ ប្រាសាទ អង្គរវត្ត តែម្ដង ។
ក្រុមយុវជនឲ្យដឹងថា កម្លាំងសន្តិសុខបានបំបែកការជួបជុំរបស់ពួកគេ ហើយការពង្រាយកម្លាំងនៅមុខប្រាសាទអង្គរវត្ត និង តាម ដងផ្លូវនានា គឺជាចេតនារារាំងពួកគេមិនឲ្យធ្វើការដង្ហែកាន់ទុក្ខថ្ងៃបាត់បង់ដីកម្ពុជាក្រោមខួបទី ៦៥ ឆ្នាំ ។

មុនការជួបជុំគ្នាមួយថ្ងៃ លោក ស៊ឺន ចែង ចើន បានធ្វើកិច្ចសម្ភាសន៍ខ្លីមួយជាមួយ លោក យុទ្ធពង្ស យុវជនម្នាក់ក្នុងចំណោមយុវជនដទៃ ទៀត អំពីបញ្ហានេះ ដូចតទៅ៖